នៅពេលដែលអ្នករាំ ខួរក្បាលរបស់អ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ
អ្វីដែលអ្នកធ្លាប់អ្នកបានដឹងកន្លងមក គឺថាការរាំជួយឲ្យបំបាត់នូវភាពអផ្សុក ជួយឲ្យទទួលបានសុខភាពល្អ ឬធ្វើឲ្យមានអារម្មណ៍ថា សប្បាយជាដើម តែអ្នកមិនដែលធ្លាប់បានឮពីអត្ថប្រយោជន៍ទាក់ទងនឹងប្រព័ន្ធខួរក្បាលរបស់អ្នកនោះទេ។
១) កាត់បន្ថយការភ្លេចមុខភ្លេចក្រោយ៖ ការរាំបានជួយធ្វើឲ្យខួរក្បាលរបស់អ្នកមានការគិតបត់បែនបានល្អ ហើយវានឹងមិនសូវធ្វើឲ្យអ្នកភ្លេចច្រើននោះទេ នៅពេលដែលអ្នកមានអាយុច្រើន។ តាមទិន្នន័យមួយបានឲ្យដឹងថាការរាំជួយកាត់បន្ថយអត្រានៃការកើតជំងឺវង្វេងបានរហូតដល់ទៅ ៧៦% ឯណោះ។
២) ធ្វើឲ្យអ្នកឆ្លាតជាងមុន៖ ឆ្លាតជាងមុននេះសំដៅទៅលើល្បឿនដែលអ្នកប្រើប្រាស់ក្នុងការគិត អ្នកនឹងគិតបានលឿនជាងមុនច្រើន ដោយសារការរាំនេះ ព្រោះវាតម្រូវឲ្យអ្នកមានភាពរហ័សវាងវៃ មិនអាចនៅស្ងៀមមួយកន្លែងបាននោះទេ។
៣) មិនងាយនឹងឈឺក្បាល៖ ការឈឺក្បាលអាចបណ្ដាលពីការញាំអាហារមិនគ្រប់គ្រាន់ កង្វះការហាត់ប្រាណ ឬមកពីអ្នកធ្វើអ្វីដដែលៗជាដើម ដែលធ្វើឲ្យខួរក្បាលរបស់អ្នកស្ពឹក។ ការហាត់ប្រាណក៏អាចចាត់នៅក្នុងប្រភេទនៃការហាត់ប្រាណបានដែរ ហើយក៏ធ្វើឲ្យអ្នកមិនសូវជាមានភាពធុញថប់នោះទេ ព្រោះថាអ្នកនឹងត្រូវប្រើប្រាស់ចម្រៀងអម៕