ហេតុអ្វីកាត់បន្ថយមើលទូរទស្សន៍ ហើយមកធ្វីរឿងមានប្រយោជន៍?
មនុស្សមួយចំនួនចូលចិត្តមើលទូរទស្សន៍ តាមដានរឿងភាគ កម្មវិធីកម្សាន្ត ឬព័ត៌មាននានាដែលបានចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍។ វាមិនមានការខុសឆ្គងអ្វីនោះទេ តែពេលខ្លះគឺវាធ្វើឲ្យយើងញៀន និងជក់ ហើយធ្វើឲ្យយើងមិនចង់ធ្វើអ្វីនោះទេ ក្រៅពីគេងហើយមើលទូរទស្សន៍។ យ៉ាងណាមិញ អ្នកគួរតែកាត់បន្ថយពេលវេលាក្នុងការមើលទូរទស្សន៍របស់អ្នកយកមកធ្វើរឿងដែលមានប្រយោជន៍ដូចខាងក្រោមនេះវិញទៅ៖
១) អានសៀវភៅ៖ ទោះបីជាមិនសូវជាមានមនុស្សច្រើនដែលចូលចិត្តអានសៀវភៅ តែអ្នកគួរតែរៀនទម្លាប់ខ្លួនអានសៀវភៅឲ្យបានច្រើន ព្រោះថានេះក៏ចាត់ចូលជាកម្សាន្តមួយផងដែរ។ អ្នករើសប្រភេទសៀវភៅណាដែលអ្នកចូលចិត្តអាន ហើយចំណាយពេលអានវាឲ្យបាន ១ម៉ោងជារៀងរាល់ថ្ងៃ មិនយូរមិនឆាប់នោះទេ អ្នកនឹងមានទម្លាប់មួយនេះជាប់ខ្លួន។
២) ហាត់ប្រាណ៖ ការចំណាយពេលគេងច្រើនពេក មិនល្អនោះទេ ហើយការសម្លឹងមើលទូរទស្សន៍យូរនេះទៀតសោតក៏ធ្វើឲ្យអ្នកមានបញ្ហាភ្នែកផងដែរ ដូចនេះអ្នកគួរតែយកពេលមួយចំនួនទៅធ្វើការលំហាត់ប្រាណដែលវានឹងជួយធ្វើឲ្យអ្នកមានសុខភាពល្អ ដើម្បីបំពេញការងាររបស់អ្នកផងដែរ។
៣) ស្រាវជ្រាវបន្ថែមពីមេរៀន៖ សិស្សានុសិស្សភាគច្រើនតែងរអ៊ូថាពួកគេមិនមានពេលវេលាគ្រប់គ្រាន់នោះទេ ក្នុងការធ្វើលំហាត់កិច្ចការផ្ទះដែលលោកគ្រូ អ្នកគ្រូដាក់ឲ្យ តែផ្ទុយទៅវិញពួកគេមិនដែលសួរខ្លួនឯងនោះទេ ថាតើពួកគេយកពេលទំនេរដែលពូកគេមានយកទៅធ្វើអ្វីខ្លះនោះ។
៤) ស្វែងយល់ពីខ្លួនឯងបន្ថែម៖ អ្នកអាចយកពេលទំនេររបស់អ្នកដើម្បីស្វែងយល់ពីខ្លួនឯងឲ្យបានច្រើន ដោយការទៅជួបមនុស្សថ្មី ទៅកន្លែងដើលលេងថ្មី ក៏ធ្វើជាធ្វើសកម្មភាពអ្វីថ្មី។ ការធ្វើបែបនេះអាចឲ្យអ្នកដឹងបានថា តើអ្នកជាមនុស្សបែបណា ហើយចូលចិត្ត ក៏ដូចជាចង់បានអ្វីឲ្យពិតប្រាកដ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org