ការស្រាវជ្រាវបង្ហាញថា ប្រើប្រាស់ទូរស័ព្ទដៃច្រើនអាចបណ្ដាលឲ្យកើតជំងឺមហារីក
សម័យនេះទៅហើយ មិនថាអ្នកក្រឬអ្នកមាននោះទេ សុទ្ធតែមានទូរស័ព្ទប្រើប្រាស់ទាំងអស់គ្នាហ្នឹង ហើយទូរស័ព្ទនេះទៀតសោត បន្ទាប់ពីទទូលបានការភ្ជាប់ជាមួយនឹងអ៊ីនធឺណែត ធ្វើឲ្យមនុស្សភាគច្រើនមានការចាប់អារម្មណ៍ ទោះបីជាពេលខ្លះពួកគេមិនមានការចាំបាច់ក្នុងការប្រើប្រាស់វាក៏ដោយ ក៏ពួកគេទិញយកមកដែរ។ ខាងក្រោមនេះគឺជាផលប៉ះពាល់របស់វា៖
១) ជំងឺមហារីក៖ ការប្រើប្រាស់ទូរស័ព្ទច្រើនម៉ោងជាប់ៗគ្នា នឹងធ្វើឲ្យប្រព័ន្ធសរសៃប្រសាទ ក៏ដូចជាដំណើរការខួរក្បាលរបស់អ្នកដើរយឺត ហេតុនេះហើយ បានជាអ្នកស្រាវជ្រាវបានណែនាំឲ្យអ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់ឲ្យទុកទូរស័ព្ទនៅឆ្ងាយពីខ្លួន ជាពិសេសនៅពេលយប់ ពេលដែលយើងជិតចូលគេង ហើយក៏មិនឲ្យយើងដាក់វានៅក្នុងហោប៉ៅអាវ ឬខោនោះដែរ។
២) ឆាប់ឈឺក្បាល៖ តើអ្នកដែលចាប់អារម្មណ៍ដែរឬទេ ថានៅពេលដែលអ្នកចុចទូរស័ព្ទរឹតតែយូរ អ្នកនឹងមានអារម្មណ៍ថាធុញថប់ហើយឈឺក្បាល វិលមុខទៀតផង។ មិនតែប៉ុណ្ណោះ វាក៏រំខានដល់ដំណេករបស់អ្នកផងដែរ អ្នកនឹងមិនងាយឆាប់គេងលក់ដូចសព្វដងនោះទេ ហើយក៏មានអារម្មណ៍ថារសាប់រសល់ផងដែរ។
៣) បញ្ហាភ្នែក៖ បន្ទាប់ពីប្រើប្រាស់ទូរស័ព្ទប៉ុន្មានឆ្នាំ ឬប៉ុន្មានខែមក អ្នកចាប់ផ្ដើមយល់ឃើញថាភ្នែករបស់អ្នកមានបញ្ហា ហើយមើលមិនច្បាស់ និងមិនបានឆ្ងាយដូចកាលលើកមុននោះទេ។ អ្នកមានអារម្មណ៍ឆាប់ឈឺភ្នែកនៅពេលដែលសម្លឹងមើលអីយូរម្ដង ដែលជាបញ្ហាមួយដ៏គួរឲ្យធុញទ្រាន់ចំពោះមនុស្សគ្រប់គ្នា។
៤) មានអារម្មណ៍មិនល្អ៖ អ្នកហាក់បីដូចជាមានអារម្មណ៍មិនស្រស់ស្រាយសោះ គឺតប់ប្រមល់សឹងតែរាល់ពេល តែអ្នកប្រហែលជាមិនសូវជាបានចាប់អារម្មណ៍នោះទេ ថាវាបណ្ដាលមកពីមូលហេតុអ្វីនោះទេ តែយ៉ាងណាក៏ដោយអ្នកមិនត្រូវចំណាយពេលលើទូរស័ព្ទដៃរបស់អ្នកច្រើនពេកនោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org