អត្ត​ចរិត​ទាំង​៥​យ៉ាង​ដែល​អ្នក​គួរ​តែ​មាន​ប្រសិន​ជា​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ​



ក្រឡេកមើលមនុស្សនៅជុំវិញខ្លួនអ្នក អ្នកនឹងឃើញមនុស្សជោគជ័យគ្រប់ទីកន្លែង។ ពួកគេជាមនុស្សដែលធ្វើឲពិភពលោកដើរទៅមុខ។ ប៉ុន្តែពួកគេមិនមែនជាមនុស្សកើតមកអីចឹងនោះទេ។ ពួកគេបានខិតខំនិងតស៊ូអស់ជាច្រើនឆ្នាំមុននឹងពួកគេក្លាយជាមនុស្សជោគជ័យដូចសព្វថ្ងៃនេះ។ ទោះបីជាមនុស្សជោគជ័យមានលក្ខណៈខុសគ្នាក៏ដោយ ប៉ុន្តែពួកគេមានអត្តចរិតមួយចំនួនដែលដូចគ្នា។

១) ពួកគេព្យាយាមជានិច្ច

តើអ្នកដឹងទេថា មុនពេលលោក Bill Gates ជោគជ័យដូចសព្វថ្ងៃនេះ លោកធ្លាប់បរាជ័យក្នុងជំនួញរបស់គាត់ជាច្រើនលើកច្រើនសារ។ ប្រសិនជាគាត់នៅតែលង់លក់នៅក្នុងភាពបរាជ័យនោះ គាត់មិនអាចក្លាយជាមនុស្សជោគជ័យនៅលើភពផែនដីនេះទេ។ មនុស្សជោគជ័យដឹងថាភាពជោគជ័យកើតចេញពីការខិតខំ។

២) ពួកគេប្រយ័ត្ននឹងគំនិតរបស់ពួកគេ

មនុស្សជោគជ័យប្រយ័ត្ននឹងគំនិតរបស់ពួកគេណាស់។ ពេលពួកគេជឿលើអ្វីមួយពួកគេនឹងខំប្រឹងរហូតដល់ជោគជ័យ។ ប្រសិនជាពួកគេដឹងតែសកម្មភាពនេះអាចនាំពួកគេទៅរកភាពជោគជ័យ ពួកគេនឹងខំប្រឹងអស់ពីសមត្ថភាព។

៣) ពួកគេដាក់គោលដៅដែលអាចសម្រេចបាន

គោលដៅរបស់ពួកគេគឺសំខាន់ណាស់។ រាល់ពេលពួកគេងើបពីគេង ពួកគេមានគម្រោងរួចជាស្រេច។ ពួកគេដើរតាមគម្រោងរបស់ពួកគេ។ ចំណែកមនុស្សមិនជោគជ័យវិញគឹចំណាយពេលគិតពីអ្វីដែលពួកគេគួរត្រូវធ្វើប៉ុន្តែមិនដែរមានសកម្មភាពឡើយ។ មនុស្សជោគជ័យចំណាយកម្លាំងទាំងអស់ដើម្បីសម្រេចគោលដៅរបស់គេ។

៤) ពួកគេរៀនរហូត

ពួកគេជាមនុស្សដែរជឿថាការសិក្សាមិនមែនមានតែក្នុងវិទ្យាល័យឬមហាវិទ្យាល័យនោះទេ។ មនុស្សជោគជ័យតែងតែចង់រៀនអ្វីថ្មីជានិច្ចនិងបន្តរៀនរហូត។ ពួកគេមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី។ នេះគឺជាអ្វីដែលជួយពួកគេរៀននិងផ្ដល់ភាពជោគជ័យជាលទ្ធផល។

៥) ពួកគេដឹងថាភាពជោគជ័យមិនមែនមកពីប្រថុយរហូតនោះទេ

មានសុភាសិតជាច្រើននិយាយថា មនុស្សជោគជ័យជាមនុស្សដែលហ៊ានប្រថុយ។ ប៉ុន្តែ មិនមែនអីចឹងនោះទេ។ មនុស្សជោគជ័យបានគិតរួចរាល់ទៅហើយមុនពេលពួកគេប្រថុយ។ ដូច្នេះហើយ អ្នកគួរតែគិតតើអ្វីអ្នកនឹងជួបប្រទះនិងយុទ្ធសាស្ត្រក្នុងការជម្នះ៕

ប្រែសម្រួល ៖ អ៊ឹង មួយយូ

ប្រភព៖ www.addicted2success.com

X
5s