សញ្ញាអាក្រក់៣យ៉ាង ដែលអ្នកត្រូវបំបាត់ចេញឱ្យបានដើម្បីឱ្យជីវិតប្រសើរឡើង
ក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗត្រូវទទួលស្គាល់ថា មានពេលខ្លះយើងមានការពិបាកក្នុងការគ្រប់គ្រងនូវភាពអវិជ្ជមានដែលកើតឡើងលើយើង។ យើងត្រូវមានភាពក្លាហានក្នុងការទទួលស្គាល់ចំណុចខ្វះខាត។ នេះមិនមែនជាសញ្ញាដែលបង្ហាញថា អ្នកខ្សោយនោះទេ។ កុំអនុញ្ញាតឱ្យភាពវិជ្ជមានទាំងនោះគ្រប់គ្រងអ្នកបានឱ្យសោះ។ អ្នកអាចសង្កេតបានតាមសញ្ញាមួយចំនួនខាងក្រោមនេះ៖
១) អ្នកចង់តែនៅម្នាក់ឯង៖ ប្រសិនជាអ្នកប្រទះឃើញថា អ្នកចង់តែនៅម្នាក់ឯង ហើយមិនចង់នៅជាមួយអ្នកដទៃ នេះជាសញ្ញាមួយដ៏ធំដែលអ្នកត្រូវតែលុបបំបាត់នូវភាពអវិជ្ជមាន។ វិធីដ៏ល្អដើម្បីដោះស្រាយបញ្ហានេះគឺ នៅពេលតែអ្នកដឹងថា អ្នកមិនចង់នៅក្បែរអ្នកដទៃ អ្នកត្រូវសួរខ្លួនឯងថាហេតុអ្វី? បន្ទាប់មក អ្នកគួរព្យាយាមជ្រើសរើសផ្លូវវិជ្ជមាន។
២) អ្នកតែងតែមានអារម្មណ៍មិនសប្បាយចិត្ត និងងាយខឹង៖ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ នេះជាសញ្ញាមួយដ៏ធំដែលអ្នកត្រូវតែលុបបំបាត់នូវភាពអវិជ្ជមាន។ អ្នកគួរស្វែងរកពេលខ្លះសម្រាប់ខ្លួនឯង។ តាំងសមាធិ ឬ ហាត់ប្រាណ ញុាំអាហារដែលមានវិតាមីន ជាដើម។
៣) អ្នកមានអារម្មណ៍ថាហត់ពេលនិយាយជាមួយអ្នកដទៃ៖ ប្រសិនជាអ្នកដឹងថាអ្នកពិបាកសន្ទនាជាមួយមនុស្សដែលអ្នកស្គាល់ នេះជាសញ្ញាអ្នកត្រូវសម្អាតភាពអវិជ្ជមាន។ ដំណោះស្រាយសម្រាប់បញ្ហានេះ គឺអ្នកអាចធ្វើជាអ្នកពូកែស្តាប់ ព្រោះថាពេលអ្នកស្តាប់អ្នកដទៃ អ្នកមិនបានគិតពីភាពអវិជ្ជមានទៀតឡើង៕
ប្រែសម្រួល ៖ អ៊ឹង មួយយូ ប្រភព៖ www.higherperspectives.com