រឿង ៥ យ៉ាងដែលមនុស្សមានទំនុកចិត្តមិនធ្វើទាស់តែសោះ
មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងជឿជាក់លើសមត្ថភាពរបស់ពួកគេដើម្បីសម្រេចគោលបំណង។ បើអ្នកមិនជឿខ្លួនឯងផង ឱ្យអ្នកដទៃមកជឿអ្នកម៉េចបាន? ដើម្បីបង្កើនភាពជឿជាក់ជាងមុន អ្នករៀនតាមចំណុចខាងក្រោមនេះ។
១) គ្មានលេសអ្វីទាំងអស់
មនុស្សទំនុកចិត្តមានការប្រុងប្រយ័ត្នណាស់ នឹង ម្ចាស់ការលើគំនិតនិងសកម្មភាពរបស់ពួកគេ។ ពួកគេមិនបន្ទោសការស្ទះចរាចរណ៍ដែលធ្វើឲពួកគេយឺតនោះទេ។ ពួកគេមិននិយាយថាពួកគេគ្មានពេល មិនល្អគ្រប់គ្រាន់ឡើយ។ ពួកគេយកពេលដែលពួកគេមានមកអភិវឌ្ឍន៍ខ្លួនគេ។
២) មិនគេចក្នុងការធ្វើអ្វីដែលមានភាពភ័យខ្លាច
មនុស្សទំនុកចិត្តមិនអនុញ្ញាតឲសេចក្ដីភ័យខ្លាចគ្របគ្រងលើជីវិតពួកគេឡើយ។ ពួកគេដឹងថារឿងដែលពួកគេខ្លាចគឺអាចជំរុញពួកគេឲក្លាយជាមនុស្សខ្លាំងជាងនេះ។
៣) មិនរស់នៅកន្លែងសុវត្ថិភាពឡើយ
មនុស្សទំនុកចិត្តមិននៅកន្លែងដែលពួកគេគិតថាមានសុវត្ថិភាពឡើយ ព្រោះថានោះជាកន្លែងដែលមិនអាចសម្រេចគោលបំណងរបស់ពួកគេ។ អ្នកជោគជ័យត្រូវហ៊ានធ្វើអ្វីប្លែក។
៤) មិនពន្យារពេល
មនុស្សទំនុកចិត្តដឹងថាពួកគេត្រូវធ្វើតាមគម្រោងរបស់ពួកគេ។ បើកិច្ចការត្រូវធ្វើថ្ងៃនេះ ត្រូវតែធ្វើឲហើយក្នុងថ្ងៃនេះ មិនត្រូវពន្យារពេលឡើយ។ ពួកគេក៏មិនរង់ចាំដល់ពួកគេមានអារម្មណ៍ក្នុងការធ្វើកិច្ចការដែរ។
៥) មិនខ្វល់ខ្លាំងពីមតិអ្នកដទៃ
មនុស្សទំនុកចិត្តមិនខ្វាយខ្វល់ខ្លាំងពីមតិមិនល្អពីអ្នកដទៃឡើយ។ តែពួកគេស្វាគមន៍នូវមតិដែលពួកគេអាចមានការផ្លាស់ប្តូរបាន។ ពោលគឺពួកគេមិនស្វាគមន៍នូវមតិដែលពួកគេមិនអាចកែប្រែបាន៕
ដោយ៖ អុឹង មួយយូ