បើ​មាន​​​គំនិត​ល្អៗ​​​៤​យ៉ាង​នេះ ​​​អ្នក​នឹង​អាច​រក​ផ្លូវ​ឆ្ពោះ​ទៅ​រក​​ជីវិត​ជា​​​អ្នក​មាន​ឆាប់ៗ​



ការស្វែងរកលុយគឺវាពិបាកណាស់ ប៉ុន្តែមនុស្សម្នាក់ៗគឺនៅតែត្រូវការវាមិនថាពិបាកយ៉ាងណាក្ដី។ ពេលខ្លះអ្នកក៏នឿយហត់ក្នុងការស្វែងរកលុយផងដែរ ដែលជាហេតុនាំឲ្យអ្នកចង់បោះបង់ការងារ ។

តើជីវិតអ្នកអាចជួបរឿងពិបាកជាងនេះឬយ៉ាងណា នៅពេលដែលគ្មានលុយសោះនោះ? ទាំងនេះគឺជាសេចក្ដីជឿជាក់ដែលអ្នកត្រូវតែមានក្នុងការស្វែងរកលុយឲ្យបានកាន់តែច្រើន៖

១) អ្នកសមនឹងទទួលបានលុយ

ជាការពិតណាស់មនុស្សម្នាក់ៗ សមនឹងទទួលបានលុយដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ អ្នកមិនមែនកើតមកដើម្បីតែខិតខំធ្វើការហើយមិនទទួលបានអ្វីសោះនោះទេ។ អ្នកទាំងអស់គ្នាត្រូវតែជឿជាក់ថា ថ្ងៃណាមួយអ្នកនឹងក្លាយទៅជាអ្នកមាន និងមានទ្រព្យសម្បត្តិផងដែរ។

២) លុយគឺពិតជាអស្ចារ្យណាស់

នៅពេលដែលអ្នករកលុយបាននោះអ្នកគួរឲ្យតម្លៃដល់វាព្រោះថាអ្នកចំណាយកម្លាំងអស់ច្រើនណាស់ ដើម្បីបានវាមក។ ដូច្នេះតើវាមិនអស្ចារ្យសម្រាប់អ្នកទេមែនទេ?

៣) គិតថាអ្នកមានអំណាចលើលុយមិនមែនលុយមានអំណាចលើអ្នកទេ

អ្នកត្រូវបង្ហាញថាអ្នកនេះហើយដែលជាម្ចាស់លុយទាំងនោះ ។ ប៉ុន្តែបើ អ្នកឲ្យលុយទាំងនោះមកគ្រប់គ្រងអ្នកវិញនោះ កម្លាំងរបស់អ្នកនឹងចុះថមថយ ហើយវានឹងក្លាយជាវត្ថុមួយដែលដឹកនាំអ្នកអស់មួយជីវិតតែម្ដង។ អ្នកត្រូវគិតថាលុយគឺពិតជាមានអំណាចណាស់សម្រាប់អ្នក តែអ្វីដែលកាន់តែមានអំណាចលើសពីនោះទៀតនោះគឺជាអ្នកដែលអាចគ្រប់គ្រងវាបាន។

៤) ទោះបីអ្នកកើតក្នុងគ្រួសារក្រីក្រតែមិនប្រាកដថាអ្នកក្ររហូតនោះទេ

ភាពក្រីក្រនេះគឺកាន់តែជំរុញទឹកចិត្តឲ្យមនុស្សម្នាក់ៗកាន់តែខិតខំសម្រាប់ជីវិតបន្ថែមទៀតតែប៉ុណ្ណោះ។ តែវាមិនអាចកំណត់ថាមួយជីវិតអ្នកគឺមិនអាចមានបាននោះទេ។ នៅពេលអ្នកគិតបែបនេះ វានឹងកាន់តែជំរុញទឹកចិត្តអ្នកឲ្យខិតខំរកលុយកាន់តែច្រើន ដើម្បីបង្ហាញថាទោះបីអ្នកកើតមកក្រខ្សត់ តែអ្នកក៏អាចក្លាយជាអ្នកមានវិញបានដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.guidedmind.com

X
5s