អនុវត្តគន្លឹះ៧ចំណុចនេះ សម្រាប់ត្រៀមខ្លួនប្រលង ដើម្បីទទួលបានលទ្ធផលល្អ
សិស្សានុសិស្សភាគច្រើនមានបញ្ហាជាមួយបញ្ហាមួយនេះ ការមើលមេរៀនមិនមែនមើលតែមួយថ្ងៃនោះទេ តែវិធីសាស្ត្រទាំងប៉ុន្មានខាងក្រោមនេះនឹងធ្វើឲ្យយកពិន្ទុបានខ្ពស់ជាងអ្វីដែលអ្នករំពឹងទុកទៅទៀត៖
១) អានបន្តិចមុនគេង៖ បន្ទាប់ពីចំណាយពេលប៉ុន្មានថ្ងៃក្នុងការទន្ទិញឬអាន អ្នកគួរតែអានទ្រួសៗទៅលើចំណុចសំខាន់ៗដែលអ្នកគិតថាអាចនឹងមាននៅក្នុងពេលប្រលង រួចសឹមគេង។
២) ញាំអាហារប្រូតេអ៊ីន៖ អ្នកគួរជ្រើសរើសអាហារណាដែលផ្ដល់ជំនួយទៅដល់សុខភាពក្បាលរបស់អ្នក ព្រោះថាអ្នកនឹងត្រូវពឹងពាក់សឹងតែទាំងស្រុងទៅលើវានៅពេលប្រលង។
៣) សើចឲ្យបានច្រើន៖ ក្នុងកំឡុងពេលមុនប្រលង អ្នកគួរធ្វើអ្វីដែលខ្លួនចូលចិត្តឬរីករាយជាដើម ដើម្បីជួយអ្នកមានអារម្មណ៍ហើយបំបាត់ភាពស្រ្តេស្តបានទៀតផង។
៤) ត្រូវតែក្រោក៖ នៅពេលដែលអ្នកក្រោកម្ដងហើយ អ្នកមិនត្រូវពន្យារពេលចាំនេះចាំនោះទេ ដោយសារវាអាចធ្វើឲ្យអ្នកខកពេលវេលាបាន។
៥) ដឹងពេលដែលគួរបញ្ឈប់៖ អ្នកមិនគួរប្រឹងមើលមេរៀនរបស់អ្នករហូតដល់វិនាទីចុងក្រោយនោះទេ ហើយនៅពេលដែលជិតដល់ពេលមែនទែន អ្នកគួរតែឈប់មើលវាទៅ ហើយទុកឲ្យខួរក្បាលបានសម្រាកខ្លះ។
៦) អង្គុយឲ្យបានស្រួល៖ ពេលទៅប្រលង អ្នកគួរតែជ្រើសរើសទីតាំងព្រមទាំងកៅអីដែលធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការអង្គុយ ហើយព្យាយាមអង្គុយឲ្យពេញខ្លួននិងរៀបចំខ្លួនសម្រាប់ប្រលងតែម្ដង។
៧) កុំផឹកទឹកច្រើនពេក៖ ការផឹកច្រើនគឺជាការល្អ តែមិនមែនក្នុងកាលៈទេសៈមួយនេះទេ ដោយសារតែវានឹងធ្វើឲ្យអ្នកចង់ទៅបន្ទប់ទឹកជាញឹកញាប់ ហើយធ្វើឲ្យមានការរំខានដល់ការប្រលងរបស់អ្នកផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.brightnetwork.co.uk