ជីវិត​ដែល​មាន​ន័យ​ ត្រូវ​មាន​ចំណុចទាំង​នេះ​​



ជីវិតដែលមានន័យមិនមែនទាល់តែមានផ្ទះធំ មានឡានជិះ មានលុយច្រើននោះទេ។ ជីវិតដែលមានន័យគឺជីវិតដែលរស់នៅយ៉ាងសប្បាយចិត្ត។ យើងរាល់គ្នាតែងតែធ្វើរឿងដដែលៗ មិនមានអ្វីដែលគួរអោយចាប់អារម្មណ៍ដែលជាហេតុនាំឲ្យជីវិតមិនសូវមានភាពរីករាយ។ តើអ្នកគួរមានអ្វីនិង ធ្វើអ្វីដើម្បីរស់នៅឲសប្បាយ? 

១) ផលិតភាព៖ អ្នកមិនអាចសប្បាយទេ បើអ្នកមិនបានធ្វើ ឬ សម្រេចអ្វីសោះ។ មានពេលខ្លះ អ្នកអាចឈប់សម្រាក តែអ្នកមិនត្រូវសម្រាកយូរពេកទេ ព្រោះបើធ្វើបែបនេះ មានន័យថា អ្នកកំពុងខ្ជិល។ ដូច្នេះហើយ បើអស់កម្លាំងត្រូវសម្រាក បន្ទាប់មកគឺត្រូវធ្វើការឡើងវិញ ព្រោះនេះជាជីវិត។

២)មិត្តភ័ក្តិល្អ៖  មិត្តភាពអាចជាកម្លាំងចិត្តដ៏ខ្លាំងក្លាមួយក្នុងលោក។ ដូច្នេះហើយសូមកុំភ្លេចចំណាយពេលជាមួយមិត្តភ័ក្តិរបស់អ្នក។ មិត្តគឺជាមនុស្សដែលដឹងច្បាស់ពីអ្នក និង គាំទ្រអ្នក។

៣) វប្បធម៌របស់អ្នក៖ មិនថាភាសាចម្រៀង តន្ត្រី ពិធីបុណ្យ និងទំនៀមទំលាប់នានាសុទ្ធតែជាអ្វីដែលអ្នកត្រូវថែរក្សា។ វាគឺជាអ្វីដែលសម្គាល់ខ្លួនយើង។ ទោះបីជាយើងលាយ ឬរស់នៅជាមួយជនជាតិដទៃក៏ដោយ យើងត្រូវតែមានអ្វីដែលគ្រឿងសម្គាល់ខ្លួនយើង។

៤) កុំខកខានអ្វីសំខាន់ៗ៖  រស់នៅអោយមានន័យ។ ទៅមើលការប្រគុំតន្ត្រីបើអ្នកអាចទៅបាន។ ទៅមើលភាពយន្តបើអ្នកអាចទៅបាន។ ទៅ ឬ ធ្វើអ្វីដែលអ្នកអាចធ្វើបាន។ បើអ្នករស់នៅល្អ សប្បាយរីករាយ លុយនឹងរត់រកអ្នកតាមក្រោយ។

៥) អ្នកនៅជុំវិញអ្នក៖  បើអ្នកបោះទុនទៅលើពួកគេ ពួកគេក៏បោះទុនទៅលើអ្នកដែរ។ បើអ្នកជំរុញទឹកចិត្តដល់ពួកគេ ពួកគេក៏លើកទឹកចិត្តដល់អ្នកវិញដែរ។ ដូច្នេះហើយ គួរធ្វើល្អចំពោះមនុស្សនៅជុំវិញខ្លួនអ្នក៕

ដោយ៖  អឹុង មួយយូ

X
5s