អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា​​បើ​ចង់​រស់​នៅ​​ឲ្យបាន​យូរ​អង្វែង​ អ្នក​គួរ​តែ​បន្ត​ធ្វើ​ការងារ​​



អ្នកដែលបន្តធ្វើការ ទោះបីមានអាយុ៦៥ឆ្នាំក្ដីឬច្រើនជាងនេះក្ដី អាចធ្វើអោយពួកគេមានអាយុកាន់តែវែង។

ប៉ុន្តែបើអ្នកឆាប់ចូលនិវត្តន៍ពេកនោះ វានឹងក្លាយជាកត្តាមួយដែលធ្វើអោយអ្នកឆាប់ស្លាប់។ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យOregon State University ។

អ្នកកត់ត្រាអំពីដំណើរការនៃការស្រាវជ្រាវនេះ គឺលោក Chenkai Wu បានបង្ហាញថា៖« វាអាចនឹងមិនកើតឡើងទៅលើមនុស្សរាល់គ្នានោះទេ។ ប៉ុន្តែពួកយើងគិតថាការងារដែលពួកគេមានទាំងនោះ នឹងជួយសម្រួលដល់សេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងការរស់នៅរបស់គេ»។

សរុបមក ភាពជោគជ័យគឺអាចកើតឡើងគ្រប់វ័យ ដូចជា លោក Charles Flint បានក្លាយទៅជាបិតាស្ថាបនិកក្រុមហ៊ុនកុំព្យូទ័រIBM ដ៏ធំមួយនៅសហរដ្ឋអាមេរិក នៅពេលគាត់មានអាយុ៦១ឆ្នាំ៕

ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.entrepreneur.com

X
5s