ហេតុផលទាំង៥យ៉ាងដែលអ្នកដទៃមិនចូលចិត្តអ្នកទាល់តែសោះ
តើអ្នកដែលឆ្ងល់ដែរឬទេថាហេតុអ្វីបានជាអ្នកដទៃមិនសូវចង់និយាយជាមួយអ្នក មិនចង់ដើរលេងជាមួយអ្នក ឬនិយាយឲ្យខ្លីគឺមិនសូវចូលចិត្តអ្នក? នេះប្រហែលជាមានអ្វីដែលទាក់ទងជាមួយហេតុផលខាងក្រោមនេះ៖
១) ធ្វើដូចជាបញ្ជាគេ
កាលអ្នកចូលចិត្តបញ្ជាអ្នកដទៃឲ្យធ្វើនេះធ្វើនោះ ប្រៀបដូចជាពួកគេជាបុគ្គលិករបស់អ្នកអ៊ីចឹងនោះ វាធ្វើឲ្យពួកគេមិនចូលចិត្តអ្នកឡើយ។
២) បន្ទោសអ្នកដទៃ
អ្នកមិនមានភាពទទួលខុសត្រូវខ្ពស់នោះទេ ប្រសិនបើអ្នកមិនចេះទទួលស្គាល់ពីកំហុសរបស់ខ្លួនឯងហើយចេះតែបន្ទោសគេផ្សេងរហូតនោះ ហើយក៏គ្មាននរណាម្នាក់ចូលចិត្តអ្នកដែរ។
៣) ចូលចិត្តអួត
គ្មាននរណាម្នាក់សរសើរអ្នកចំពោះរឿងហ៊ឺហាបែបនេះនោះទេ អ្នកគួរធ្វើជាមនុស្សម្នាក់ដែលមិនសូវឲ្យតម្លៃទៅលើសម្ភារៈនិយម វាល្អជាជាង។
៤) ពូកែរំខាន
អ្នកគួរតែដឹងថាពេលណាអ្នកគួរលេងសើចច្រើន ឬពេលណាមិនគួរ ព្រោះកាលដែលអ្នកនិយាយលេងសើចច្រើន វាអាចជាការរំខានមួយទៅដល់អ្នកជុំវិញខ្លួនអ្នក។
៥) និយាយរិះគន់ច្រើន
គ្មាននរណាម្នាក់ចូលចិត្តស្ដាប់ពាក្យរិះគុណរបស់អ្នករាល់ថ្ងៃនោះទេ ហើយបើអ្នកនិយាយក្នុងន័យស្ថាបនា វាមិនសូវជាថ្វីនោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.inc.com