​ការស្រាវជ្រាវ​៖ ហាត់ប្រាណ​ច្រើន​ ​​​អាច​ជួយ​ឲ្យ​សុខភាព​ភ្នែក​កាន់​តែ​ប្រសើរ​​



​បើ​យោង​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ Emory ​ ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​​អាត្លង់តា​ សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ជាប្រចាំ​​អាច​ជួយ​​ឲ្យ​​ភ្នែក​របស់​អ្នក​មាន​សុខភាព​ល្អ​ ​ជាង​អ្នក​ដែល​មិន​ចូលចិត្ត​ហាត់ប្រាណ​។ ​​ក្នុង​ការ​ស្រាវជ្រាវ​នោះ​ ​​អ្នក​ជំនាញ​បាន​បែងចែក​មនុស្ស​ជា​ពីរ​ក្រុម​ដើម្បី​សិក្សា។​

​ក្រុម​ទី១​គឺ​ជា​ពពួក​មនុស្ស​ដែល​តែង​ហាត់ប្រាណ​ជា​ប្រចាំ​ពោល​គឺ​ ​យ៉ាងហោចណាស់​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ចំណែក​ក្រុម​ទី២​វិញ គឺ​ជា​ក្រុម​មនុស្ស​​​មិន​ធ្វើ​ហាត់ប្រាណ​។ ​២​សបា្តហ៍​ក្រោយ​មក​ ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ក្រុម​ទី១​គឺ​មាន​សុខភាព​ភ្នែក​ល្អ​ជាង​ ​ពោល​គឺ​អាច​មើល​វត្ថុ​ផ្សេងៗ​បាន​ច្បាស់​ល្អ​ជាង​ ​ក្រុម​ដែល​ចូលចិត្ត​តែ​អង្គុយ​ ​ឬ​ ​គេង​៕

ដោយ៖ រតនា​​ ​វិចិត្រ​
​​ប្រភព៖ www.wellnessbin.com

X
5s