​បើ​​​មាន​ចំណុច​សំខាន់៤​យ៉ាងនេះ​ ​ អ្នក​នឹង​អាចជោគជ័យក្នុងជីវិត​ឆាប់ៗ​​!​​



១) ​អ្នក​មាន​ផែនការ​ច្បាស់លាស់៖ ​រាល់​ការ​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ​ ​វា​ទាមទារ​ឲ្យ​មាន​ផែនការ​​ច្បាស់លាស់​ ​ព្រោះថា​បើ​គ្មាន​ផែនការ​នោះ​ទេ​ ​គឺ​ប្រៀប​ដូច​ជា​ដើរ​នៅ​ក្នុង​ព្រៃ​ដោយ​គ្មាន​ត្រីវិស័យ​​ដូច្នោះ​ដែរ​។ ​​ដូច្នេះ​ហើយ​ ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​​ចូលចិត្ត​បង្កើត​ផែនការ​មុន​ពេល​ចេញ​សកម្មភាព​នោះ ​មានន័យ​ថា អ្នក​នឹង​សម្រេច​កិច្ចការ​នោះ​ជា​មិន​ខាន​ ​បើ​ទោះបីជា​ពេលខ្លះ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​បន្តិច ក្តី​។​

២) ​អ្នក​ធ្វើការ​ ​ខណៈ​អ្នកដទៃ​កំពុង​ដើរលេង​៖ ​មាន​មនុស្ស​ជាច្រើន​បរាជ័យ​ក្នុង​កិច្ចការ​ផ្សេងៗ​​ ​ហើយ​ពេលខ្លះ​មូលហេតុ​គឺ​មិន​មែន​ដោយសារ​ពួកគេ​​អន់​ក្នុង​ការ​គិត​នោះ​ទេ​ ​ប៉ុន្តែ​​អាច​ដោយសារតែ​ការ​ខិតខំ​​នៅ​មាន​កម្រិត​ ​ឬ​ ​អាច​និយាយ​បាន​ថា ធ្វើ​​ឲ្យ​តែ​បានៗ​​​ ​ហើយ​ក៏​នឹកឃើញ​រឿង​សប្បាយ​ភ្លេច​ការងារ​។ ​ប្រសិនបើ​​អ្នក​​ខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នោះ​មិន​ខ្វល់​ថា វា​ជា​ថ្ងៃ​អ្វី​ ​ឬ​ពេល​ណា​ ​ពោល​គឺ​ត្រូវ​តែ​ព្យាយាម​ធ្វើ​ដើម្បី​ឆាប់​សម្រេច​នោះ​​ ​ឱកាស​ជោគជ័យ​របស់​អ្នក​គឺ​ពិត​ជា​មាន​ច្រើន​ ​បើ​ធៀប​នឹង​អ្នក​ដែល​ចូលចិត្ត​ដើរលេង​ ​ឬ ធ្វើការ​ឡេះឡោះ​​។

៣) ​អ្នកអាន​រាល់ថ្ងៃ​៖ ​​ត្រូវ​ចាំ​ថា មនុស្ស​មិនអាច​ដឹង​ ​និង ចេះ​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ​​ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​រៀនសូត្រ​ជា​រៀងរាល់​ថ្ងៃ​ដែរ​​ ​ជាពិសេស​តាម​រយៈ​ការ​អាន​តែម្តង​។​ ​ការ​អាន​ច្រើន​ ​នឹង​ជួយ​ឲ្យ​អ្នក​ទទួល​បាន​អ្វីៗ​ថ្មីៗ​ ​និង​ ​ល្អៗ​សម្រាប់​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​ជាក់ស្តែង​ដែល​កំពុង​កើតឡើង​ក្នុង​សង្គម។​ ​ដូច្នេះ​ហើយ​ ​បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត​ ​អ្នក​មិន​គួរ​ខ្ជិល​អាន​ ​មិន​ថា​សៀវភៅ​ ​ឬ​សារព័ត៌មាន​នោះ​ឡើយ​។​

៤) ​អ្នក​ស្រលាញ់​​​ការងារ​​ខ្លាំង​៖​ ​​​​ដើម្បី​ឲ្យ​មនុស្ស​​អាច​ធ្វើការ​អ្វីមួយ​បាន​ ​យ៉ាង​អស់​ពីចិត្ត​ ​និង​មាន​ប្រសិទ្ធភាព​នោះ ​លុះត្រា​តែ​ពួកគេ​ចូលចិត្ត​​ និង ស្រលាញ់​ការងារ​នោះ​ជា​មុន​សិន​។ ​បើ​មិន​ស្រលាញ់​ការងារ​ទេ​ ​ទោះបីជា​ការងារ​នោះ​ស្រួល​ ​ឬ​ ​ប្រាក់ខែ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ ​ក៏​នៅ​តែ​ធ្វើ​មិន​អស់​ពី​លទ្ធភាព​ដែរ​ ​ពោល​គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​តែ​ដល់​ម៉ោង​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ប្រសិនបើ​ ​​អ្នក​ពិត​ជា​ស្រលាញ់​ការងារ​របស់​ខ្លួន​ខ្លាំង​មែន​ ​​អ្នក​នឹង​ធ្វើ​វា​យ៉ាង​មាន​ប្រសិទ្ធភាព​​ហើយ​ក៏​សម្រេច​ជោគជ័យ​ធំធេង​ ​និង ឆាប់រហ័ស​ផង​ដែរ​៕

ដោយ​៖ អ៊ុន ភក្តី​
ប្រភព៖ addicted2success.com & www.lifehack.org

X
5s