ទម្លាប់ពេលព្រឹកទាំង៤យ៉ាងរបស់លោក Donald Trump
លោក Donald Trump គឺជាបេក្ខជនប្រធានាធិបតីអាមេរិក របស់គណបក្សសាធារណរដ្ឋ ហើយលោកក៏ជាមហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់នៅលើពិភពលោកផងដែរ។ ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួនដែល លោកតែងធ្វើនៅពេលព្រឹក៖
១) ភ្ញាក់ឲ្យបានលឿន
វាមិនទៀងនោះទេសម្រាប់គាត់ក្នុងការកំណត់ពេលច្បាស់លាស់ណាមួយ តែជាទូទៅគឺគាត់ក្រោកមុនម៉ោង៥:៣០ព្រឹក ហើយតាមការសម្ភាសន៍ផងដែរបានឲ្យដឹងថាជាទូទៅគឺគាត់ដេកតែ៣ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះឬក៏អាចដល់៤ម៉ោង។
២) មើលវិឌីអូ និងព័ត៌មានរបស់គាត់
គាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តអានព័ត៌មាន ហេតុនោះហើយក៏គាត់មិនដែលភ្លេចពីការអានព័ត៌មានដែលទាក់ទងនឹងខ្លួនគាត់នោះដែរ។
៣) បើក Twitter៖
តាមប្រភពព័ត៌មាន The Washington Post បានឲ្យដឹងថាគាត់បានបើក Twitter នេះយ៉ាងហោចក៏១០ដងនៅក្នុងមួយថ្ងៃដែរ ដែលតាមរយៈការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមមួយនេះគាត់អាចបង្ហាញប្រាប់ពីវត្តមានរបស់គាត់ ចែករំលែកព័ត៌មាន និងលើកឡើងពីរឿងផ្សេងៗផងដែរ។
៤) គេចមិនពិសាអាហារពេលព្រឹក
មានពេលតិចតួចណាស់ដែលគាត់ព្រមពិសាអាហារពេលព្រឹក ហើយគាត់ក៏មិនចូលចិត្តពិសាកាហ្វេឬក៏តែនោះដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com