ចង់ដឹងទេ ក្មេងតូចដែលសម្ដែងជាតួអង្គ ម៉ៅ ឃ្លីជាអ្នកណា?
ខណៈនេះគ្មានអ្នកណាដែលមិនស្គាល់ ឬ ចាប់អារម្មណ៍ក្មេងប្រុសមុខមាត់ស្អាត ដែលសម្ដែងជាតួអង្គ ម៉ៅ ឃ្លី ក្នុងរឿងនិទានដ៏ល្បីល្បាញ “The Jungle Book” ហើយត្រូវបានផលិតកម្ម Disney យកមកផលិតជាភាពយន្តខ្នាតធំ។ ក្មេងប្រុសរូបនេះគឺជាតារាសម្ដែងអាមេរិកកាំងឈ្មោះ Neel Sethi មានបទពិសោធន៍សម្ដែងបានពីររឿងហើយគឺ រឿង Dawali (Short Film) និងរឿងចុងក្រោយបង្អស់ដើរតួជាតួអង្គឯក ម៉ៅ ឃ្លី (The Jungle Book) នេះតែម្ដង។ ខាងក្រោមនេះជាប្រវត្តិរូបខ្លះរបស់តួអង្គឯកដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេលនេះ៖
ឈ្មោះ ៖ Neel Sethi
ថ្ងៃខែឆ្នាំកំណើត៖ ២២ ធ្នូ ឆ្នាំ ២០០៣
អាយុ៖ ១២ ឆ្នាំ
ទីកន្លែងកំណើត៖ ទីក្រុង New York សហរដ្ឋអាមេរិកUSA
ជនជាតិ ៖ អាមេរិក (ដើមកំណើតឥណ្ឌា)
អាជីព៖ តារាសម្ដែង
សមិទ្ធិផលការងារ៖ Dawali, The Jungle Book
ខុសគ្នាពីកម្ពុជាដែលប្រើអក្សររត់លើអេក្រង់កុន ភាពយន្តនេះនឹងត្រូវយកទៅចាក់បញ្ចាំងនៅប្រទេសឥណ្ឌាដោយមានការបញ្ចូលសំឡេងជាភាសាហ៊ិនឌូ ហើយតារាសម្ដែងល្បីៗបូលីវូដដែលនឹងបញ្ចូលសំឡេងជាភាសាហ៊ិនឌូឱ្យតួអង្គនិមួយៗក្នុងរឿងនេះមានដូចជា៖ Irrfan Khan, Nana Patekar, Shefali Shah, Om Puri and Priyanka Chopra ៕
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ www.filmyfolks.com