​ផែនទី​​ ៣​ផ្ទាំង​​​បង្ហាញ​យុទ្ធសាស្ត្រ​​​របស់​កូរ៉េខាងជើង​



កូរ៉េ​​គឺ​ជា​ឧបទ្វីប​មួយ​ដែល​លាត​​សន្ធឹង​ទៅ​ទិស​ខាង​​ត្បូង​បើ​គិត​ពី​​តំបន់​ Manchuria ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ហ៊ុមព័ទ្ធ​​ទៅ​ដោយ​សមុទ្រ​លឿង​ និង​​ប្រទេស​ជប៉ុន។ ​ឧបទ្វីប​នេះ​ ​ក៏​មាន​​ព្រំប្រទល់​ជាប់​នឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​រុស្ស៊ី​ផង​ដែរ។ ​ ១) ឧបទ្វីប​កូរ៉េ​ និង​តំបន់​ព័ទ្ធ​ជុំវិញ៖ ​បើ​​​និយាយ​ពី​កត្តា​ភូមិសាស្ត្រ ​​ឧបទ្វីប​​កូរ៉េ​គឺ​​​ស្ថិត​នៅ​លើ​ទីតាំង​គម្រាម​កំហែង​ទៅ​ដល់​​មហាអំណាច​​ចំនួន​បី។ ​កូរ៉េ​អាច​គម្រាម​កំហែង​​ជប៉ុន​មិន​ឱ្យ​​​ចូល​​​សមុទ្រ​ចិន​ផ្នែក​ខាង​កើត​ និង​មហា​​សមុទ្រ​ប៉ាស៊ីហ្វិក​​ពី​សមុទ្រ​​ជប៉ុន​បាន។ ​កូរ៉េ​ក៏​អាច​​​បង្ក​ការ​រំខាន​ដល់​ចិន​​​​នៅ​​សមុទ្រ​​លឿន​ និង​​រំខាន​​ដល់​​សៀងហៃ​ទៀត​ផង។ ​ជប៉ុន​ និង​ចិន​ ​បាន​ឈ្លានពាន​ឧបទ្វីប​កូរ៉េ​ជា​ច្រើន​​លើក​ច្រើន​សារ។ ​ដោយ​សារ​តែ​កត្តា​ភូមិសាស្ត្រ​​​ ធ្វើ​ឱ្យ​ចិន​ និង​ជប៉ុន​ ពិបាក​ដណ្ដើម​យក​កូរ៉េ។ ​មហា​អំណាច​មិន​តិច​នោះ​ទេ​ ដែល​ចង់​បាន​កូរ៉េ​នា​​​អតីតកាល​មិន​មែន​មហា​អំណាច​ទាំង​នោះ​ចង់​បាន​​​ទ្រព្យ​សម្បត្តិ​ ឬ​ធនធាន​រ៉ែ​របស់​កូរ៉េ​នោះ​ទេ​ ប៉ុន្តែ​ គឺ​ចង់​បាន​ទីតាំង​មួយ​ដើម្បី​ឈរ​ជើង​នៅ​តំបន់​​យុទ្ធសាស្ត្រ​នេះ។ the-korean-peninsula-and-surrounding-area ២) ​ចិន​ រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក​បែង​ចែក​កូរ៉េ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​ ​ការ​បញ្ចប់​សង្គ្រាម​លោក​​លើក​ទី​ពីរ​ មិន​​អាច​បន្ថយ​​សារសំខាន់​​នៃ​​ឧបទ្វីប​កូរ៉េ​​នោះ​ទេ។ ​និយាយ​​ដោយ​ងាយ​ វា​អាច​​បន្ថយ​​តួអង្គ​មួយ​គឺ​ជប៉ុន​​បាន​ ប៉ុន្តែ​វា​បាន​បន្ថែម​តួអង្គ​មួយ​ថ្មី​​​ទៀត​គឺ​​សហរដ្ឋ​អាមេរិក​ជំនួស​វិញ។ ​ដូច្នេះ​វត្តមាន​​របស់​​​អាមេរិក​​ នៅ​កូរ៉េ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ ​​ការ​ចាញ់​សង្គ្រាម​​លោក​​លើក​ទី​ពីរ​​ ធ្វើ​ឱ្យ​ជប៉ុន​បាន​បាត់បង់​​អនុត្តរភាព​មក​លើ​​កូរ៉េ។ ​អនុសញ្ញា​​យ៉ាល់តា​ (Yalta) ​បាន​បង្កើត​​​រដ្ឋាភិបាល​រួបរួម​មាន​បួន​ភាគី​ដែល​សុទ្ធ​សឹង​តែ​ជា​មហា​អំណាច​​​​ ប៉ុន្តែ​រដ្ឋាភិបាល​​រួបរួម​នោះ​បរាជ័យ​។ china-russia-and-the-us-divided-korea-after-world-war-ii​​​​​​​ ​បើ​និយាយ​ពី​ហេតុផល​វិញ​ ​សហរដ្ឋ​អាមេរិក​នា​ពេល​នោះ​មិន​បាន​ចាត់​ទុក​កូរ៉េខាងត្បូង​ជា​ទ្រព្យ​​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នោះ​ទេ​ ប៉ុន្តែ​សហភាព​សូវៀត​ និង​ចិន​​សម្លឹង​ឃើញ​ឱកាស​​យ៉ាង​ធំធេង។ ​សូវៀត​បាន​ជួប​បរាជ័យ​ដ៏​ធំ​​ក្នុង​រឿង​ប៊ែរឡាំង​ ​ហើយ​កូរ៉េ​នឹង​​អាច​គំរាមកំហែង​ទៅ​ដល់​ Vladivostock ​ដែល​នឹង​ហុច​ផល​ដល់​សហរដ្ឋ​អាមេរិក​បាន។ ​បើ​និយាយ​រឿង​អតីតកាល​វិញ​ គឺ​កាល​ណោះ​​​ ប្រធានាធិបតី​អាមេរិក​លោក​ Harry Truman ​​ពិបាក​នឹង​សម្រេច​ចិត្ត​​ខ្លាំង (សម័យ​​សង្គ្រាម​កូរ៉េ)។ ​កូរ៉េ​មិន​សំខាន់​ប៉ុន្មាន​​​ចំពោះ​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​​ទេ ប៉ុន្តែ​រឿង​ដែល​សំខាន់​​​​លោក​ Truman បាន​គណនា​​ពី​​ទីតាំង​​យុទ្ធសាស្ត្រ​របស់​កូរ៉េ​ខាងជើង​ដែល​អាច​ជួយ​ការពារ​ជប៉ុន​ និង​កូរ៉េខាងត្បូង​​ដែល​ជា​សម្ព័ន្ធមិត្ត​​របស់​ខ្លួន​បាន។ ​ដូច្នេះ​​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​សង្គ្រាម​​ដោយ​ចំហ​តែ​ម្ដង។ ៣) កូរ៉េខាងជើង​បាន​ក្លាយ​ជា​​អាយ៉ង​​សម្ព័ន្ធមិត្ត​ចិន-រុស្ស៊ី​ ​កូរ៉េខាងត្បូង​បាន​ងើប​ឡើង​ជា​មហា​អំណាច​ឧស្សាហកម្ម​ថ្មី​មួយ​​នៅ​ក្នុង​​ពិភពលោក​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បន្ទាប់​ពី​សង្គ្រាម។ ជោគជ័យ​គឺ​មួយ​​ផ្នែក​ធំ​​កើត​ឡើង​ដោយ​​សារ​តែ​​យុទ្ធសាស្ត្រ​ផ្ដល់​សម្បទាន​ដើម្បី​រក្សា​នូវ​ការ​​ប្ដេជ្ញា​ចិត្ត​រយៈ​​ពេល​វែង​ដើម្បី​ការងារ​កូរ៉េខាងត្បូង។ ​ទោះ​ជា​យ៉ាង​ណា​ មាន​​ហានិភ័យ​ពីរ​កើត​ឡើង​ មួយ​គឺ​វិជ្ជមាន​ និង​មួយ​ទៀត​គឺ​អវិជ្ជមាន។ ​វិជ្ជមាន​ គឺ​ទទួល​បាន​​ការ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ ​ចំណែក​រឿង​អវិជ្ជមាន​ គឺ​​ប្រឈម​នឹង​សង្គ្រាម។ ​ដោយ​ឡែក​ ទំនាក់ទំនង​រវាង​​កូរ៉េខាងជើង​ និង​ចិន​ និង​រុស្ស៊ី​ ហាក់​មិន​ទទួល​បាន​ផល​ច្រើន​នោះ​ទេ។ ​ក្រោយ​ពេល​សហភាព​សូវៀត​ដួល​រលំ​ ចិន​បាន​ដើរ​តួនាទី​ជា​អ្នក​ជួយ​ទំនុក​បម្រុង​​កូរ៉េខាងជើង​​​យ៉ាង​ពេញ​លេញ (គ្មាន​សូវៀត) ប៉ុន្តែ​​​​ដំណើរការ​អភិវឌ្ឍ​កូរ៉េខាងត្បូង​​លឿន​ខ្លាំង​ ស្រប​ពេល​ដែល​មាន​ការ​គាំទ្រ​​ពី​សហរដ្ឋ​អាមេរិក​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ និង​យោធា​ផុត​លេខ​​ផង​នោះ​ ​អំណាច​រវាង​កូរ៉េខាងជើង​ និង​ខាង​ត្បូង​​​គ្មាន​តុល្យភាព​នឹង​គ្នា​នោះ​ទេ។ ​តាម​ក្រុម​អ្នក​វិភាគ​ មហាអំណាច​ទាំង​ពីរ​ គឺ​​រុស្ស៊ី​ និង​ចិន​ មិន​ចង់​ធ្វើ​ឱ្យ​​កូរ៉េខាងជើង​ខ្លាំង​​នោះ​ទេ​ ព្រោះ ថា​ ​កូរ៉េខាងជើង​ អាច​នឹង​ងាក​បក​ខាំ​​អ្នក​ទាំង​ពីរ​វិញ​បាន​ ដូច្នេះ​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​របត់​​នយោបាយ​មួយ​ដល់​កូរ៉េខាងជើង​ដែល​ធ្វើ​ឱ្យ​​កូរ៉េខាងជើង​ពិបាក​ងើប៕ north-korea-became-a-puppet-of-the-china-russia-alliance ដោយ៖ រតនៈវិភូ​ ប្រភព៖ www.businessinsider.com
X
5s