តើធ្វើយ៉ាងណាដើម្បីបំបាត់ភាពធុញទ្រាន់នៅកន្លែងធ្វើការ?
ពេលខ្លះអ្នកមានអារម្មណ៍ថាបរិយាកាសនៅកន្លែងធ្វើការរបស់អ្នកមានភាពធុញទ្រាន់ជាខ្លាំងតែអ្នកមិនដឹងធ្វើយ៉ាងណា ដូចនេះចូរមើលវិធីទាំង៥ខាងក្រោមនេះ៖
១) កុំផ្ដោតអារម្មណ៍ធ្វើការតែមួយមុខពេក
អ្នកគួរតែចេះផ្សារភ្ជាប់ខ្លួនជាមួយអ្នកដែលធ្វើការជាមួយដោយការជជែកគ្នា លេងសើចជាមួយគ្នា ឬញាំអាហារថ្ងៃត្រង់ជាមួយគ្នាជាដើម។
២) ឈប់ធ្វើការដែលអ្នកមិនចូលចិត្ត
នៅពេលដែលអ្នកចាប់ផ្ដើមធ្វើការអ្វីមួយនៅលើកដំបូងវាមិនមែនជារឿងងាយស្រួលនោះទេ តែបើអ្នកនៅតែធុញទៅធុញទៅនោះមានន័យថាអ្នកជ្រើសរើសការងារខុសហើយ ដូចនេះអ្នកគួរតែផ្លាស់ថ្មី។
៣) ស្ដាប់ចម្រៀង
វិធីនេះត្រូវបានប្រើប្រាស់ដោយមនុស្សជាច្រើនហើយវាពិតជាមានប្រសិទ្ធភាពមែន។ អ្នកគួរតែស្ដាប់ប្រភេទបទចម្រៀងដែលជួយអ្នកក្នុងការបង្កើនកម្លាំងបានជាពិសេសគឺអារម្មណ៍របស់អ្នក។
៤) រៀនអ្វីដែលថ្មី
ការធ្វើកិច្ចការដដែលៗនៅក្រុមហ៊ុនមិនមែនជារឿងល្អប៉ុន្មានព្រោះវាធ្វើឲ្យឆាប់ធុញជាទីបំផុត។
៥) និយាយរឿងដែលអាចធ្វើឲ្យអ្នកសើចបាន
បើអ្នកមានអ្នករួមការងារជាមនុស្សកំប្លែងហើយប៉ិនលេងសើចបានន័យថាអ្នកមានសំណាងហើយព្រោះថាពួកគេនឹងមិនងាយធ្វើឲ្យអ្នកធុញនោះទេ ពួកគេនឹងព្យាយាមធ្វើឲ្យអ្នកមានអារម្មណ៍ល្អរហូត៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org