រឿង​៤យ៉ាង​ដែល​អ្នក​ត្រូវ​តែ​ដឹង​ពី​អនាគត​របស់​អ្នក​



អនាគត​របស់​អ្នក​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ការ​រស់​នៅ​របស់​អ្នក​នា​ពេល​បច្ចុប្បន្ន​ហើយ​ចំណុច​ខាង​ក្រោម​ទាំង​៤ នេះ​គឺ​អ្វី​ដែល​គួរ​ដឹង​ពី​អនាគត​របស់​អ្នក៖
១) សេចក្ដី​ស្រលាញ់​មាន​ឥទ្ធិពល​យ៉ាង​ធំធេង៖ Gandhi បាន​និយាយ​ថា​កន្លែង​ណា​មាន​ជីវិត​កន្លែង​នោះ​គឺ​មាន​សេចក្ដី​ស្រឡាញ់។ នេះ​គឺ​ជា​ឃ្លា​ដ៏​សាមញ្ញ​មួយ​ដែលដកស្រង់​ចេញ​ពី​មនុស្ស​ម្នាក់​ដែល​រស់នៅ​ជីវិត​របស់​លោក​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់​រហូត​ដល់​ទី​បញ្ចប់។
 
២) ការ​ធ្វើ​ក្ដី​សុបិន​ឲ្យ​ក្លាយ​ការពិត ត្រូវតែហ៊ានប្រថុយ៖ បើ​អ្នក​មិន​សាកល្បង​អ្នក​មិន​អាច​ដឹង​បាន​នោះ​ទេ​ថា ​តើ​អ្នក​អាច​ធ្វើ​ល្អ​បាន​ដល់​កម្រិត​ណា​នោះ​ទេ​ ដូចនេះ​អ្នក​មិន​គួរ​មាន​ភាព​ខ្លាច​រអា​ក្នុង​ការ​ធ្វើ​រឿង​អ្វីមួយ​ឡើយ ជាពិសេសនៅពេលចង់ឲ្យក្តីសុបិនរបស់ខ្លួនក្លាយជាការពិត។
 
៣) ការ​គោរព​និង​កិត្តិយស​មិន​អាច​ទិញ​បាន​ទេ៖ មុន​នឹង​អ្នក​ធ្វើ​អ្វី​មួយ​ឬ​និយាយ​អ្វី​មួយ​ចេញ​ទៅ​ក្រៅ​អ្នក​គួរ​តែ​ចេះ​គិត​ជាមុន​បើ​សិន​ជា​អ្នក​មិន​ចង់​ឲ្យ​អ្នក​ដទៃ​មើលងាយ​ឬ​មិន​មាន​ទំនុក​ចិត្ត​លើ​អ្នក។
 
៤) ត្រូវ​តែ​រស់នៅ​ក្នុង​បច្ចុប្បន្ន៖ អ្នក​មិន​គួរ​សោកស្ដាយ​ហួសហេតុ​ពេក​ទៅ​លើ​រឿង​ដែល​បាន​កើតឡើង​ហើយ ​​ឬ ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​អនាគត​ខ្លាំង​ពេក​នោះ​ទេ​ ព្រោះ​ថា​បើ​អ្នក​ធ្វើ​បែប​នោះ​អ្នក​នឹង​មិន​មាន​សេចក្ដី​សុខ​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​ឡើយ៕​
 
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
 
ប្រភព៖ www.powerofpositivity.com
X
5s