រោគ​សញ្ញា​​ទាំង ​៤​ដែល​​បញ្ជាក់​ថា ​​​​អ្នក​​កំពុង​​ធុញថប់ (Stress​) ​ខ្លាំង​​​នៅ​កន្លែង​​ការងារ​



​មនុស្ស​​ម្នាក់​ៗ តែង​មាន​ការ​ធុញថប់​ខ្លាំង​​ជាមួយ​ការងារ​របស់​ពួក​គេ។​ ការងារ​ទាំង​នោះ​ហើយ​ដែល​នាំ​អោយ​អ្នក​មាន​ភាព​តប់​ប្រមល់​ជា​ប្រចាំ​​ ​នឹង​​អាច​បណ្ដាល​អោយ​អ្នក​ទទួល​រង​សម្ពាធ​ហើយ​មាន​រោគ​សញ្ញា​ដែល​គួរ​ប្រុង​ប្រយ័ត្ន​រួម​មាន​៖​

១) ការ​ឈឺ​ក្បាល​ជា​ប្រចាំ

យោង​ទៅ​តាម​ The American Institute of Stress ​បាន​បង្ហាញ ថា​ការ​ឈឺ​ក្បាល​នេះ គឺ​ជា​​រោគ​សញ្ញា​ដែល​ឧស្សាហ៍​កើត​មាន​ជាង​គេ​នៅ​ពេល​អ្នក​មាន​អារម្មណ៍​តប់​ប្រមល់។ វា​កើត​ឡើង​ដោយ​សារ​តែ​សម្ពាធ​នៃ​ការងារ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​ ។ ការ​តាំង​សមាធិ​ សម្រាក​និង ពិសា​អោយ​បាន​ច្រើន​អាច​ជួយ​អ្នក​បំបាត់​អាការៈ​​នេះ​បាន​។​

២) មិន​ស្រួល​ក្រពះ

ស្ថានភាព​តប់​ប្រមល់​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ​អាច​ធ្វើ​អោយ​មាន​បញ្ហា​ដល់​ក្រពះ​និង​ពោះវៀន​ផង​ដែរ​ ឧទាហរណ៍​ដូច​ជា​រោគ​ទល់​លាមក​ជា​ដើម​។​ យោង​តាម​​លោក​Douglas A. Drossman ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​សកលវិទ្យាល័យ​ North Carolina Center for Functional Gl and Motility Disorders​​ បាន​បង្ហាញ​ថា​៖ «ដោយ​សារ​តែ​​ ខួរ​ក្បាល​និង​​បំពង់​រំលាយ​អាហារ​មាន​សរសៃ​ប្រសាទ​ ពាក់ព័ន្ធ​គ្នា​ទើប​ធ្វើ​អោយ​មាន​បញ្ហា​ក្រពះ​នេះ​»។

៣) បញ្ហា​ស្បែក៖

យោង​ទៅ​តាម​ WebMD បាន​បង្ហាញ​ថា​​ ៖​« ភាព​តប់​ប្រមល់​នេះ​អាច​ធ្វើ​អោយ​អ្នក​មាន​បញ្ហា​ស្បែក​ដែល​​កើន​ឡើង​ជាតិ​ខ្លាញ់​ ក៏​ដូច​ជា​ការ​ឡើង​មុន​ផង​ដែរ»។ 

៤) ជ្រុះ​សក់៖​ វា​អាច​អោយ​អ្នក​ជ្រុះ​សក់​ច្រើន​ខុស​ពី​ធម្មតា​​​តែ​​វា​គ្រាន់​តែ​ជ្រុះ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ។ ​នៅ​ពេល​អ្នក​ឈប់​ធុញថប់​នឹង​អ្វី​មួយ​ហើយ​​បញ្ហា​ទាំង​នោះ ​​ក៏​លែង​កើត​មាន​តទៅ​ទៀត​ដែរ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖​ www.cheatsheet.com

X
5s