របៀបរស់នៅមិនល្អ៤យ៉ាង ដែលធ្វើឲ្យអ្នកអាយុខ្លី
មានមនុស្សជាច្រើនមិនពេញចិត្តជាមួយជីវិតដែលខ្លួនឯងកំពុងរស់នៅនោះទេ តែពួកគេមិនបានដឹងខ្លួនថាតើការរស់នៅរបស់ពួកគេបានធ្វើឲ្យជីវិតរបស់ពួកគេប្រសើរឬក៏ល្អក់ជាងមុន។ ចំណុចខាងក្រោមនេះគឺជារបៀបរស់នៅដែលធ្វើឲ្យជីវិតរបស់អ្នកមានការដុនដាបជាងមុន៖
១) គេងមិនបានគ្រប់គ្រាន់៖
នៅពេលយើងគេងមិនគ្រប់គ្រាន់អាចបង្កបញ្ហាដល់បេះដូងរបស់អ្នក ហើយវាអាចនាំឱ្យមានជំងឺទឹកនោមផ្អែមនិងសម្ពាធឈាមខ្ពស់ផងដែរ។ ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Wageningen និងវិទ្យាស្ថានជាតិសម្រាប់សុខភាពសាធារណៈនិងបរិស្ថានបានរកឃើញថារបៀបរស់នៅដែលមានសុខភាពល្អគួបផ្សំនឹងការគេងបានគ្រប់គ្រាន់ អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានដល់ទៅ ៦៥% ឯណោះ ។
២) របបអាហារមិនទៀងទាត់៖
ទម្លាប់អាហារសម្រន់ពេលរសៀល ក៏មានសារៈសំខាន់សម្រាប់ជីវិតរបស់អ្នកដែរ ដូចនេះអ្នកមិនគួរញាំអាហារផ្ដេសផ្ដាសច្រើនពេកទេ។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិតរបស់អ្នកគួរតែទទួលទានអាហារដែលធ្វើឲ្យអ្នកមានសុខភាពល្អពេញលេញ។
៣) ប្រើប្រាស់គ្រឿងស្រវឹងជាប្រចាំ
មិនថាអ្នកញៀនឬក៏យ៉ាងណាក៏ដោយតែគ្រឿងស្រវឹង មិនអាចផ្ដល់វិជ្ជមានដល់ជីវិតអ្នកនោះទេ។ មិនថាអ្នកមានបញ្ហាឬមានអារម្មណ៍មិនល្អនោះទេ អ្នកមិនគួរយកគ្រឿងស្រវឹងមកធ្វើជាដំណោះស្រាយនោះឡើយ។
៤) មានអារម្មណ៍តប់ប្រមល់សឹងរាល់ថ្ងៃ
នៅពេលដែលអ្នកមានអារម្មណ៍តប់ប្រមល់រាល់ថ្ងៃពេកវាអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកព្រមទាំងធ្វើឲ្យអ្នកបាក់កម្លាំងចិត្តថែមទៀតផង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com