បច្ចេកវិទ្យា

ខណៈ Apple រាសី​ស្រុត​ចុះ តែ Facebook កាក់កប​ ចំណេញ​​​ប្រាក់​​​គុណ​ជា​ពីរ​ នៅ​​ត្រីមាស​ទី១ ២០១៦ បាន​១,៥១ពាន់លានដុល្លារ​

ខណៈ ដែលរាសីក្រុមហ៊ុន Apple ស្រុតចុះ ដោយរបាយការណ៍សារពើពន្ធប្រចាំត្រីមាសទី២ ២០១៦ មិនសមប្រកប ប៉ុន្តែក្រុមហ៊ុន Facebook បែរជាឃើញសញ្ញាណជោគជ័យជាបន្ត។ នៅថ្ងៃពុធម្សិលមិញ បណ្ដាញសង្គមយក្សនេះ បានបញ្ចេញរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសដំបូងក្នុងឆ្នាំថ្មីនេះ លទ្ធ...

ក្រុមហ៊ុន Intel ចង់​ផ្លាស់ប្ដូរ​រន្ធ​កាស ដោយ​ដក​ចោល​ប្រភេទ 3.5mm ជំនួស​ដោយ USB Type-C វិញ​

រន្ធកាសទំហំ ៥,៣មិល្លីម៉ែត្រដែលយើងបាន និងកំពុងប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយនេះ ហាក់ជិតដល់ពេលចូលនិវត្តន៍ហើយ។ នេះមិនមែនដោយសារតែក្រុមហ៊ុន Apple មានគម្រោងផ្លាស់ប្ដូរទៅប្រើរន្ធកាសប្រភេទ USB Type-C ឡើយ ប៉ុន្តែក្រុមហ៊ុន Intel ក៏ត្រូវបានគេរាយការណ៍ថា នឹ...

ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​ទើប​ផលិត​បាន​ Smartphone ​អាច​​បត់បែន​បាន​​ពិត​ប្រាកដ​ មុន Samsung និង LG ទៀត!​

កន្លងមក មានក្រុមហ៊ុនទូរស័ព្ទធំៗមួយចំនួន ធ្លាប់បានបញ្ជាក់គោលជំហររបស់ខ្លួន ចង់ផលិតស្មាតហ្វូនដែលអាចបត់បែនបានតាមចិត្ត ដោយប្រើប្រាស់អេក្រង់ប្រភេទ OLED ជាក់ស្ដែងគឺក្រុមហ៊ុន LG និង Samsung តែម្ដង។ ចំណែកពីនេះ ក្រុមហ៊ុនទូរស័ព្ទចិន បានដើរទៅមុនមួយជំហាន ដោយបានបង...

Apple​ ម្ដង​នេះ​នឹង​​ក្រពុលមុខ​​ខ្លាំង ដោយសារ​រាសី​ស្រុតចុះ ទាំង​ប្រាក់​ចំណូល-​ចំណេញ និង​តួលេខ​លក់​ iPhone សុទ្ធតែ​ដាំក្បាល​ចុះ!​

នៅថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេញរបាយការណ៍សារពើពន្ធប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ លទ្ធផលបង្ហាញឱ្យឃើញថា នេះជាលើកដំបូងហើយ ដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនមានការធ្លាក់ចុះ នៅរយៈពេល ១៣ឆ្នាំកន្លងមក។

នៅត្រីមាសបញ្ចប់ត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១...

Nokia ​ចាយ​ប្រាក់ ១៩១លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន Withings ហើយ​ត្រៀម​​ប្រើ​​កាមេរ៉ា​ទំនើប​ OZO VR ថត​​វីដេអូ​ក្នុង​មុំ ៣៦០ដឺក្រេ​​

នៅដើមសប្ដាហ៍នេះ ក្រុមហ៊ុន Nokia បានប្រកាសរឿងសំខាន់ពីរ ទី១គឺខ្លួននឹងទិញយកក្រុមហ៊ុន Withings ក្នុងតម្លៃ ១៩១លានដុល្លារអាមេរិក ទី២ នឹងប្រើប្រាស់កាមេរ៉ាទំនើប OZO VR ថតវីដេអូក្នុងមុំ ៣៦០ដឺក្រេ ដើម្បីបង្កើតមាតិកាសិប្បនិមិត្តដូចពិតយ៉ាងពិសេស (Virtual Reality)...

​គន្លឹះ​​ផ្លូវកាត់ (shortcut) មាន​ប្រយោជន៍​ទាំង ២៥យ៉ាង​ដើម្បី​ឱ្យ​ការ​ប្រើប្រាស់ Computer បាន​ស្ទាត់​ជំនាញ និង​ចំណាយ​ពេល​រហ័ស​​បំផុត​

ចង្កឹះប្រើផ្លូវកាត់ “Ctr + Alt + Del” និង “Alt + F4” មកដល់ពេលនេះ អាចលែងមានអ្វីជារឿងអាថ៌កំបាំង និងចាប់អារម្មណ៍នោះឡើយ ដោយសារគេបានស្គាល់វាច្រើនមកហើយ។ យ៉ាងណា នៅមាន shortcut យ៉ាងច្រើនទៀត ដែលកម្រមានអ្នកស្គាល់អស់ណាស់ ដែលបានបែងចែកការប្រើទៅតាមកម្មវិធី និងសេវា...

​រាយការណ៍៖ Samsung ​កំពុង​ធ្វើតេស្ត Note 6 ​ចែក​ជា​ពីរ​ម៉ូដែល គឺ​អេក្រង់​កោង និង​អេក្រង់​រាប​​ធម្មតា មាន​ថ្ម​​ដល់ 4000mAh​

នៅសល់រយៈពេលប៉ុន្មានខែទៀតនេះ ក្រុមហ៊ុន Samsung នឹងប្រកាសចេញ Galaxy Note 6 ជាផ្លូវការ។ ផ្អែកតាមរបាយការណ៍ថ្មីនេះ ឱ្យដឹងថា ពេលនេះក្រុមហ៊ុន Samsung កំពុងធ្វើតេស្តកំពូលផេប្លេត Note 6 របស់ខ្លួនទាំងទៅលើម៉ូដែលអេក្រង់កោង និងម៉ូដែលអេក្រង់រាបស្មើធម្មតា។

ឧស្សាហកម្ម​ Mobile Game នឹង​វ៉ា​ដាច់ PC Game ដោយ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង ​​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​​

ឧស្សាហកម្មវីដេអូហ្គេមនឹងបង្កើតបានប្រាក់ចំណូលក្បែរ ១០០ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០១៦ នេះ។ នេះបើផ្អែកតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Newzoo។ ក្រុមហ៊ុន ដោយយោងតាមរបាយការណ៍ទីផ្សារហ្គេមសកលចុងក្រោយ អះអាងថា តាមរយៈអ្នកលេងហ្គេមដ៏ច្រើនទូទាំងពិ...

ពាក់​​អាវក្រោះ​ទាំង ៨នេះ​ហើយ Smartphone ​របស់​អ្នក​នឹង​​​មាន​សុវត្ថិភាព​ខ្ពស់ hacker មិន​​ងាយ​វាយ​ប្រហារ​បាន​ឡើយ!​

ស្មាតហ្វូនតម្លៃធូរ ឬថ្លៃរាប់ពាន់ដុល្លារក៏ដោយ ប្រសិនលោកអ្នកមិនមានវិធីសាស្ត្រក្នុងការគ្រប់គ្រងផ្នែកប្រព័ន្ធ ឱ្យមានសុវត្ថិភាពខ្ពស់ទេ នោះវានឹងងាយស្រួលត្រូវគេលួចយកទិន្នន័យសម្ងាត់។ រឿងកាន់តែព្រួយបារម្ភនោះ គឺពាក់ព័ន្ធនឹងគណនីហិរញ្ញវត្ថុរបស់អ្នក អាចត្រូវ hack...

យន្តហោះ​ខ្នាត​យក្ស​មិន​ប្រើ​សាំង​របស់​ស្វីស ហោះ​ដល់​រដ្ឋ​កាលីហ្វ័រញ៉ា​ហើយ បន្ទាប់ពី​ធ្វើដំណើរ​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​

យន្តហោះប្រើថាមពលពន្លឺព្រះអាទិត្យ ឬបច្ចេកវិទ្យាសូឡា ដែលមិនប្រើសាំងមួយតំណក់របស់ស្វីស ពេលនេះ បានហោះហើរទៅដល់រដ្ឋកាលីហ្វ័រញ៉ាហើយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ ការហោះហើរនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃបន្ទាប់ពីហោះកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដែលជាគោលដៅផ្នែកមួយនៃគម្រោង...

ឡូយ! ថេប្លេត Alcatel ​ស៊េរី​ថ្មី​នេះ​ដើរ​ដោយ Android Marshmallow និង​មាន​ប្រព័ន្ធ 4G LTE លក់​តែ​​តម្លៃ ១៣០ដុល្លារ!​

ក្រុមហ៊ុន Alcatel ថ្មីៗនេះ បានប្រកាសចេញថេប្លេតស៊េរីថ្មីដាក់លក់ដំបូងនៅក្រុមហ៊ុន T-Mobile ដែលមានឈ្មោះ POP 7 LTE។ ថេប្លេតថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទបារាំងនេះ ភ្ជាប់លក្ខណៈ សម្បត្តិខ្ពស់ល្អគួរសម ប៉ុន្តែពិសេសត្រង់មានតម្លៃធូរថ្លៃត្រឹមតែ ១៣០ដុល្លារប៉ុណ្ណោះ។ <...

មេម៉ូរី​កាត microSD ទាំង ១០ មាន​គុណភាព​ល្អ​បំផុត​សម្រាប់​ប្រើ​ជាមួយ Smartphone និង Action Camera​

បច្ចុប្បន្នកាតមេម៉ូរីប្រភេទ microSD ត្រូវបានផលិត និងដាក់លក់ច្រើនម៉ាក នៅលើទីផ្សារ។ ក្នុងនោះ បណ្ដាក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ ផលិតមេម៉ូរី microSD ដែលមានគុណភាព និងល្បឿនបញ្ជូនទិន្នន័យលឿន។

១) Samsung EVO UHS-I

​មនុស្ស​ជាង ១លាន​នាក់​កំពុង​ប្រើប្រាស់​កម្មវិធី Tor ​ដើម្បី​ភ្ជាប់​ប្រើ​បណ្ដាញ​សង្គម Facebook ដើម្បី​សុវត្ថិភាព​ឯកជន​

Facebook នៅថ្ងៃសុក្រម្សិលមិញនេះ បានឱ្យដឹងថា បច្ចុប្បន្នមានអ្នកប្រើប្រមាណជាង ១លាននាក់ បានប្រើប្រាស់កម្មវិធី Tor ដើម្បីបើកចូលបណ្ដាញសង្គមរបស់ខ្លួនគិតត្រឹមរយៈពេល ៣០ថ្ងៃចុងក្រោយនេះ។ តួលេខនេះមានការកើនឡើងប្រមាណ ៥២៥០០០នាក់ នៅអំឡុងខែមិថុនា ឆ្នាំ២០១៥។

Microsoft ប្រកាស​របាយការណ៍​សារពើពន្ធ ផលិតផល Surface ​ជោគជ័យ​មួយ​កម្រិត ចំណែក Windows Phone បន្ត​ធ្លាក់​ចុះ​

ក្រុមហ៊ុន Microsoft បានប្រកាសចេញរបាយការណ៍សារពើពន្ធប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ ថ្មីៗនេះ ជាលទ្ធផល ក្រុមហ៊ុនរកប្រាក់ចំណូលសរុបបាន ២០,៥ពាន់លានដុល្លារ។ តួលេខ ទាំងប្រាក់ចំណូល និងចំណេញ គឺមានការធ្លាក់ចុះពីត្រីមាសដដែលធៀបនឹងឆ្នាំទៅ ប៉ុន្តែសេវាកម្ម និងផលិតផល Clou...

សិង្ហបុរី​ត្រៀម​កូន​ឡាន​គ្មាន​មនុស្ស​បញ្ជានៅ​ចុង​ឆ្នាំ២០១៦ នេះ សម្រាប់​​​ដឹក​អ្នក​ដំណើរ​សាធារណៈ​! (Video)​

យ៉ាងយូរនៅចុងឆ្នាំ២០១៦ នេះ សិង្ហបុរីនឹងមានកូនឡានតូចៗបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ដោយមិនចាំបាច់មនុស្សបើក ដើម្បីងាយស្រួលដឹកអ្នកដំណើរសាធារណៈ។ ដូច្នេះមិនកំណត់ថាអ្នកដំណើរការ ជិះទៅធ្វើការ ទៅសាលារៀន ឬទៅកាន់គោលដៅផ្សេងៗគឺនឹងមានភាពងាយស្រួលជិះកូនឡានគ្មាន...

ក្រុមហ៊ុន BMW ​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី 7 Series ​Centenary កាន់តែ​ទំនើប​ជាង​មុន​ម៉ាស៊ីន ៦១០សេះ​

ក្រុមហ៊ុនរថយន្តទំនើប BMW ថ្មីៗនេះ បានប្រកាសចេញរថយន្តជំនាន់ថ្មីដែលត្រូវកែលំអជាពិសេសបន្តពីជំនាន់ 7 Series នោះគឺ 7 Series Centenary។ រថយន្តដែលជាទាយាទថ្មីនៃស៊េរី 7 នេះត្រូវបានគេហៅឈ្មោះថាជា “ម៉ូដែល M760i xDrive សម្រាប់ជិះផ្ទាល់ខ្លួន អមដោយម៉ាស៊ីនល្អឥតខ្ចោះ...

អ្នក​វិទ្យាសាស្ត្រ​ទើប​ផលិត​បាន​ត្រង់ស៊ីស្ទ័រ​ល្បឿន​លឿន និង​អាច​បត់បែន​បាន សម្រាប់​បំពាក់​លើ​ឧបករណ៍ Wearable ពេល​អនាគត​

ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Wisconsin-Madison នៃសហរដ្ឋអាមេរិក ថ្មីៗនេះបានបង្ហាញសមិទ្ធផលគួរឱ្យចាប់អារម្មណ៍មួយដែលខ្លួនទើបបង្កើតនោះគឺ ត្រង់ស៊ីស្ទ័រល្បឿនលឿន និងអាចបត់បែនបានផលិតពីសារធាតុស៊ីលីកូន។ បច្ចេកទេសរបស់ពួកគេមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់...

ដំណឹង​ល្អ! Facebook ​កំពុង​ពិចារណា ​ផ្ដល់​អត្ថប្រយោជន៍​ឱ្យ​អ្នក​លេង ​អាច​រក​ប្រាក់​ពី​ការ​បង្ហោះ (Post)!​

ក្រុមហ៊ុន Facebook ថ្មីៗនេះត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកវិធីសាស្ត្រខុសគ្នាមួយចំនួន ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លួន អាចបង្កើតប្រាក់ចំណូលបានពីការបង្ហោះ (Post)។ យោងតាមរបាយការណ៍ពីគេហទំព័រ TheVerge ឱ្យដឹងថា បណ្ដាញសង្គមយក្សនេះ កំពុងពិចា...

Apple យល់​ព្រម​​សង​​​ប្រាក់ជំងឺចិត្ត​​ ​២៤,៩លានដុល្លារ​ដោយសារ​រំលោភ​លើ​​ប៉ាតង់ Siri របស់​វិទ្យាស្ថាន​អាមេរិក​មួយ​

ក្រុមហ៊ុន Apple បានយល់ព្រមសងជំងឺចិត្តជាទឹកប្រាក់ប្រមាណ ២៤,៩លានដុល្លារអាមេរិក ក្នុងករណីជម្លោះប៉ាតង់ពាក់ព័ន្ធបច្ចេកវិទ្យា Siri។ រឿងក្ដីនេះ ត្រូវបានប្ដឹងដោយក្រុមហ៊ុនមួយមានឈ្មោះ Dynamic Advance ដោយបានចោទថា មុខងារ Siri របស់ Apple បានរំលោភលើកម្មសិទ្ធិបញ្ញា...

Samsung ប្រកាស​​ចេញ​ Galaxy S7 ពណ៌​ផ្កាឈូក​ថ្មី​​សម្រាប់​បំពេញ​ចិត្ត​សុភាព​នារី​

ថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសជាសាធារណៈថា នឹងចេញលក់ស្មាតហ្វូន Galaxy S7/S7 edge ជាមួយជម្រើសពណ៌ផ្កាឈូកថ្មីដែលជាពណ៌ទី៥ បន្ទាប់ពីពណ៌ ខ្មៅ មាស ស និងទឹកប្រាក់។ S7 ពណ៌ផ្កាឈូកទាំងពីរម៉ូដែលនឹងមានលក់នៅលើទីផ្សារកូរ៉េខាងត្បូង ហើយនឹងបន្តមានលក់លើទីផ្សារអាស៊ី...

X
5s