Microsoft ប្រកាសរបាយការណ៍សារពើពន្ធ ផលិតផល Surface ជោគជ័យមួយកម្រិត ចំណែក Windows Phone បន្តធ្លាក់ចុះ
ក្រុមហ៊ុន Microsoft បានប្រកាសចេញរបាយការណ៍សារពើពន្ធប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ ថ្មីៗនេះ ជាលទ្ធផល ក្រុមហ៊ុនរកប្រាក់ចំណូលសរុបបាន ២០,៥ពាន់លានដុល្លារ។ តួលេខ ទាំងប្រាក់ចំណូល និងចំណេញ គឺមានការធ្លាក់ចុះពីត្រីមាសដដែលធៀបនឹងឆ្នាំទៅ ប៉ុន្តែសេវាកម្ម និងផលិតផល Cloud របស់ក្រុមហ៊ុននៅបន្តមានសភាពល្អប្រសើរ ដោយអាចយឹតយោងចំណូលថ្មីបាន។