រាងកាយអ្នកទទួលបានអ្វីខ្លះ ពេលអ្នកឈប់សេពគ្រឿងស្រវឹង?
ការសេពគ្រឿងស្រវឹងតែបន្តិចក៏អាច ធ្វើឱ្យអ្នកមានអារម្មណ៍ថានឿយហត់ និងមានសភាពហើមមុខផងដែរពេលខ្លះ។ តើអ្នកមានដែលធ្លាប់គិតទេថាប្រសិនបើអ្នកផ្អាកសេពគ្រឿងស្រវឹងមួយរយៈ តើអ្នកអាចទទួល បានផលប្រយោជន៍យ៉ាងភ្ញាក់ផ្អើលអ្វីខ្លះ?
១) ស្បែកមានសុខភាពល្អ៖ សុរាគឺផ្ទុកដោយសារធាតុ Diuretic ដែលធ្វើអោយអ្នកឧស្សាហ៍បត់ជើងតូច ។ បើអ្នកឈប់ពិសាសុរានោះ ស្បែករបស់អ្នកនឹងមានសភាពភ្លឺថ្លាហើយមានសំណើមជាងមុន។
២) ស្រកទម្ងន់៖ អាល់កុលគឺផ្ទុកទៅដោយជាតិកាឡូរី និងជាតិស្ករ ។ តាមការសិក្សាមួយបាននិយាយថា ទោះបីអ្នកពិសាស្រាសមល្មមយ៉ាងណាក្ដីក៏ជាតិស្រានោះអាចបង្កើតកាឡូរីរហូតដល់ទៅ៤០០ទៅក្នុងរបបអាហាររបស់អ្នក។
៣) សម្រាន្តលក់ស្រួល៖ យោងតាមAlcoholism : Clinical and Experimental Research បង្ហាញថាគ្រឿងអាល់កុលទាំងនោះនឹងជ្រាបចូលទៅកាន់ខួរក្បាលអ្នកហើយក៏បង្កើតអារម្មណ៍រវើរវាយផងដែរ។ ប្រសិនបើអ្នកបញ្ឈប់ការសេពគ្រឿងទាំងនោះ អ្នកនឹងអាចសម្រាកបានស្រួលជាមួយនឹងអារម្មណ៍ដ៏ស្រស់ថ្លាជាងមុន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.prevention.com