​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!​



ការ​ចងចាំ​​​​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​សិក្សា​ និង ការ​ប្រកប​កិច្ចការពារ​ផ្សេងៗ​ ​សម្រាប់​មនុស្ស​ម្នាក់ៗ​ព្រោះ​បើ​​​អន់​ផ្នែក​ចងចាំ​ នោះ​ប្រាកដ​ជា​មាន​បញ្ហា​ច្រើន​មិន​ខាន​។ ​​ការ​ចងចាំ​របស់​មនុស្ស​មួយ​ចំនួន​ ​មាន​ការ​​ចុះ​ខ្សោយ​ជា​លំដាប់​ដោយ​សារ​តែ វ័យ​កាន់តែ​ចាស់ និង ​​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ផង​ដែរ​។ដើម្បី​ពង្រឹង​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​អ្នក​គួរ​អនុវត្ត​ទម្លាប់​ល្អៗ​ទាំង​នេះ​៖ ​​​​​​​​​​

១) ​បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៍​៖​ បច្ចុប្បន្ន​អាហារ​គឺ​មាន​លក្ខណៈ​សម្បូរ​បែប​ខ្លាំង​ណាស់​ សម្រាប់​មនុស្ស​ជ្រើសរើស​។ ទន្ទឹម​គ្នា​នេះ​ អ្នក​គួរតែ​មាន​ភាព​ឆ្លាតវៃ​ ក្នុង​ការ​បរិភោគ​អាហារ​ណា​ដែល​មិន​សូវ​បង្ក​បញ្ហា​ច្រើន​ដល់​សុខ​ភាព ប៉ុន្តែ​វា​ផ្តល់​មក​វិញ​នូវ​គុណ​ប្រយោជន៍​ជាច្រើន​ ​ជាពិសេស​ពពួក​បន្លែ និង ផ្លែឈើ។​ អ្នក​គួរតែ​​ព្យាយាម​បរិភោគ​បន្លែ និង ផ្លែឈើ​ឲ្យ​បាន​ច្រើន​ ព្រោះ​វា​មាន​ប្រយោជន៍​សម្រាប់​ខួរក្បាល និង រាងកាយ​ទាំង​មូល​។​

២) ​បញ្ចៀស​ការ​បរិភោគ​ស្រា​ច្រើន​៖ ​​សម្រាប់​មនុស្ស​សម័យ​ថ្មី​ ទាំង​ចាស់ និង ក្មេង​គឺ​មាន​និន្នាការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​។ ​ប៉ុន្តែ​ការ​ទទួល​ទាន​ស្រា​ច្រើន​ គឺ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​ការ​ខួរក្បាល​របស់​មនុស្ស​ឡើយ​ ព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​ការ​ចងចាំ​ចុះ​ខ្សោយ​ជា​លំដាប់​។​ ​ការ​បន្ត​ទម្លាប់​ទទួល​ទាន​ស្រា​ច្រើន​ជា​ប្រចាំ​ នឹង​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​កាន់​តែ​ចុះ​ខ្សោយ ដូច្នេះ​បើ​អ្នក​ចង់​ឲ្យ​សុខភាព និង ការ​ចងចាំ​​ល្អ សូម​កុំ​ពិសារ​គ្រឿងស្រវឹង​ច្រើន​ពេក​។

៣) ហាត់ប្រាណ​ឲ្យ​ទៀងទាត់៖ ការហាត់​ប្រាណ​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​រាង​កាយ​មនុស្ស​ ក៏ដូចជា​សុខភាព​ខួរក្បាល​ផង​ដែរ​។​ ​​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ មិន​សូវ​ចូលចិត្ត​ការហាត់​ប្រាណ​នោះ​ឡើយ​ ព្រោះ​វា​​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា នឿយហត់ និង អស់កម្លាំង​។ ប៉ុន្តែ​បើ​​​ចង់​បាន​សុខភាព​ល្អ​ ​អ្នក​មិន​គួរ​ខ្លាច​ការ​លំបាក​បន្តិចបន្តួច​ប៉ុណ្ណឹង​នោះ​ទេ​ ព្រោះ​ការហាត់ប្រាណ​ វា​ផ្តល់​គុណប្រយោជន៍​ច្រើន​លើស​លុប​ ដែល​​មិន​ងាយ​មាន​អ្វី​មិន​ជំនួស​បាន​​។

៤) ​ព្យាយាម​រៀនសូត្រ​ និង រម្លឹក​ឡើង​វិញ​៖​ ខួរក្បាល​របស់​មនុស្ស​ គឺ​មិន​ខុស​ពី​កាំបិត​នោះ​ទេ​ ពោល​គឺ​បើ​​មិន​​​ប្រើ​ទេ​ប្រាកដ​ជា​ ​ប្រើការ​មិន​កើត​​ឡើយ​។ ​ដូច្នេះ​ហើយ​ អ្នក​គួរ​តែ​ព្យាយាម​ហ្វឹកហាត់​ខួរ​ក្បាល​របស់​អ្នក​ជាមួយ​នឹង​អ្វី​ដែល​ថ្មីៗ​ ហើយ​រម្លឹក​ឡើង​វិញ​ដើម្បី​ប្រាកដ​ថា ​អាច​ចងចាំ​បាន​យូរអង្វែង​។​ ការ​ធ្វើ​បែបនេះ​ជា​ប្រចាំ​ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មានការ​ចងចាំ​ល្អ​ ​ជាង​អ្នក​ដទៃ​។

៥) ​ធ្វើ​អ្វី​ដោយ​មាន​របៀប​៖​ ​​មិន​ថា អ្នក​មាន​ការ​ចងចាំ​ល្អ​ប៉ុណ្ណា​ទេ តែ​បើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន​លក្ខណៈ​ស្មុគស្មាញ​ហួស​កំរិត​នោះ​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មួម៉ៅ​ និង ​​​​បណ្ដាល​ឲ្យ​ការ​ចងចាំ​ចុះ​អន់ខ្សោយ​ផង​ដែរ​។ ​ភាព​ស្មុគស្មាញ​ខ្លះ​ មិនមែន​បណ្ដាល​មក​ពី​ការងារ​​ទាំង​នោះ​វា​លំបាក​ពេក​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​ការ​រៀបចំ​ និង ចាត់​ចែង​របស់​អ្នក​គឺ​គ្មាន​របៀបរៀបរយ​។ ​កាលណា​អ្វីៗ​គ្មាន​របៀបរៀបរយ​ នោះ​អ្នក​ប្រាកដ​ជា​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​មុន​នោះ​ទេ​ ជាពិសេស​នៅ​មាន​កិច្ចការ​បន្ទាន់​។ ដូច្នេះ​ហើយ​ ​អ្នក​មិន​គួរ​ធ្វើ​អ្វី​ឲ្យ​​​រួច​ពី​ដៃ​នោះ​ឡើយ​​ ពោល​គឺ​ត្រូវ​រៀបចំ​វា​ឲ្យ​មាន​របៀប​ ដើម្បី​ឲ្យ​ខួរក្បាល​របស់​អ្នក​​មិន​ធ្វើ​ការ​ធ្ងន់ធ្ងរ​ហួស​កម្រិត​។

៦) ​ឆ្លៀតពេល​ដើម្បី​លំហែ​ខួរក្បាល៖ ​​​​​​​កុំ​ថា​ឡើយ​ខួរក្បាល​ សូម្បី​តែ​គ្រឿង​ម៉ាស៊ីន​ក៏​មាន​បញ្ហា​ដែរ​នៅ​ពេល​ប្រើ​វា​ហួស​កម្រិត​​ពេក​ ។ ដូច្នេះ​ហើយ​ អ្នក​មិន​គួរ​បន្ត​ធ្វើការ​ហួស​កម្រិត​ពេក​នោះ​ទេ​ ព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​ខួរក្បាល​ចុះ​ខ្សោយ​ និង ធ្វើ​ឲ្យ​ការ​ចងចាំ​អន់​ទៅ​​តាម​នោះ​ដែរ។ ​ដោយសារតែ​បែបនេះ​ហើយ​ អ្នក​គួរ​តែ​ចេះ​លៃលក​ពេលវេលា​សមស្រប​ ដើម្បី​លំហែ​ខួរក្បាល​ខ្លះ​ ដើម្បី​ឲ្យ​មាន​លក្ខណៈ​ធូរ​​ស្រាល​៕

​ដោយ​៖ អ៊ុន​ ភក្តី​

X
5s