អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ​អ្នក​មិន​គួរ​មុជ​ទឹក​រាល់​ថ្ងៃពេកទេ​



វា​ពិត​ជា​ចម្លែក​ណាស់​នៅ​ពេល​អ្នក​និយាយ​ប្រាប់​គេ​ថា​អ្នក​មិន​មុជ​ទឹក​រាល់​ថ្ងៃ​នោះ។ ប៉ុន្តែ​អ្នក​មាន​ដែល​គិត​​ថា​​តើ​យើង​ពិត​ជា​ចាំ​បាច់​មុជ​ទឹក​រាល់​ថ្ងៃ​ដែរ​ឬ​ទេ? ខាង​ក្រោម​នេះ​នឹង​ស្រាយ​បំភ្លឺ​ដល់​អ្នក​​អោយ​បាន​ដឹង​ច្បាស់៖​ លោក​វេជ្ជបណ្ឌិត​Casey Carlos ដែល​ជា​ជំនួយ​ការ​​​សាស្ត្រាចារ្យ​ម្នាក់​នៅ​ឯ​​សាកលវិទ្យាល័យ the University of California San Diego School of Medicine បាន​បង្ហាញ​ថា​៖ «ការ​មុជ​ទឹក​ច្រើន​ពេក​គឺ​មិន​ល្អ​សម្រាប់​សុខភាព ​អ្នក​រាល់​គ្នា​​ទេ។» លោក បានអះអាងថា រាល់​ពេល​មុជ​ទឹក​អ្នក​នឹង​ប្រើប្រាស់​សាប៊ូ​ដើម្បី​សំអាត​រាង​កាយ​អ្នក​។ យូរ​ៗ​ទៅ​ស្បែក​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ស្ងួត​ហើយ​មាន​សភាព​គ្រើម​។ ​អ្នក​គួរ​ដុះ​សាប៊ូ​​នៅ​បរិវេណ​ក្លៀក​ ក្រលៀន​និង​ជើង​ បាន​ហើយ។ ចុះ​កន្លែង​ដទៃ​ទៀត? ពិត​ប្រាកដ​ណាស់​ដើម​ទ្រូង​ ជើង​ ដៃ​ និង​ស្មា​របស់​អ្នក​អាច​មាន​​សមត្ថភាព​ សំអាត​ដោយ​ខ្លួន​វា​បាន ដោយ​មិន​ចាំ​បាច់​ដុះ​សាប៊ូ​។ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​អ្នក​ប្រើប្រាស់​​សាប៊ូ​ញឹក​ញាប់​ពេក ​ស្បែក​ស្រទាប់​លើ​របស់​អ្នក​នឹង​មិន​ងាយ​ដុះ ​ហើយ​​បាក់តេរី​សំខាន់​ៗ​ដែល​ចាំ​ថែ​រក្សា​ស្បែក​របស់​អ្នក​ក៏​អាច​បាត់បង់​ផង​ដែរ៕ ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s