អនុវត្តវិធីសាស្ត្រសាមញ្ញទាំង៧នេះ ដើម្បីពង្រឹងប្រព័ន្ធការងាររាងកាយរបស់អ្នកឲ្យប្រសើរឡើងវិញ
រឿងអាក្រក់អាចកើតឡើងក្នុងមួយពព្រិចភ្នែកប៉ុណ្ណោះ។ ថ្ងៃមួយមនុស្សគ្រប់គ្នាល្អធម្មតា ប៉ុន្តែ ស្រាប់តែស្អែកឡើង មិត្តភក្តិរបស់អ្នករួមការងារ និង មិត្តរួមបន្ទប់ មានជំងឺផ្ដាសាយ ។ បញ្ហាសុខភាពទាំងនេះ គឺបណ្ដាលការចុះខ្សោយនៃប្រព័ន្ធការងាររាងកាយ។ ខាងក្រោមជាវិធីសំខាន់ៗដែលជួយពង្រឹង ប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យកាន់តែរឹងមាំ។
១) គេងអោយបានដូចមនុស្សធម្មតា៖ មនុស្សធម្មតាចូលចិត្តមើលរឿងរហូតដល់ ៣ ព្រឹក ប៉ុន្តែការស្រាវជ្រាវ បានបង្ហាញថា ការមួយយប់ទាំងអស់ដោយអត់បានគេងគ្រប់គ្រាន់ អាចបង្កភាពអន្តរាយដល់ប្រព័ន្ធការពាររាងកាយរបស់អ្នក ដែលធ្វើឱ្យអ្នកត្រូវមេរោគជ្រៀតចូល។
៣) បរិភោគខ្ទឹមសឲ្យបានច្រើន៖ ការទទួលទានខ្ទឹមសឱ្យបានទៀងទាត់ អាចមានប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់អ្នក។ វាមិនត្រឹមតែពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នកនោះទេ វាក៏អាចជួយបង្ការ ជំងឺបេះដូងផងដែរ។ នេះបើយោងតាម សាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រMaryland ។
៣) ធ្វើស៊ុបមាន់៖ គិតថា ស៊ុបមាន់ ចាន ជាម្ហូបអាហារ គឺ គ្រាន់តែជាការទទួលទានធម្មតាឬ? បើយោងតាម ការសិក្សា មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យណេប្រាស្កា (Nebraska) ម្ហូបនេះ ពិតជាមានឥទ្ធិពលប្រឆាំងនឹងការរលាក កម្រិតស្រាល ជាមួយគ្នានេះ បន្លែនិង សាច់មាន់ពិតជាដើរតួសំខាន់។
៥) ធ្វើលំហាត់ប្រាណប្រចាំសប្ដាហ៍៖ ធ្វើលំហាត់ប្រាណពីរបីដងក្នុងមួយសប្ដាហ៍ នឹងជួយរាងកាយសមសួន និង ជួយឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែខ្លាំង។
៦) ទទួលទានអាហារពេលព្រឹក៖ អាហារពេលព្រឹកអាចជួយប្រឆាំងនឹងជំងឺផ្សេងៗ តាមរយៈការពង្រឹងប្រព័ន្ធការពាររាងកាយឲ្យកាន់តែរឹងមាំ។នេះបើយោងតាមការសិក្សាមួយរបស់Journal of Science and Medicine in Sport។
៧) ទទួលពន្លឺព្រះអាទិត្យ៖ ពន្លឺព្រះអាទិត្យពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់រាងកាយមនុស្ស និង សត្វ។ បើតាមការស្រាវជ្រាវ ជាច្រើនបង្ហាញថា កាលណាអ្នកទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ នោះវានឹងជួយពង្រឹងប្រព័ន្ធការងាររាងកាយ។
៧) ការសើច៖ ការមើលរឿងសប្បាយគឺជារឿងល្អ។តាមការស្រាវជ្រាវ ការសើចប្រៀបបានជាថ្នាំទិព្វ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.huffingtonpost.com