សម្ដីលើកទឹកចិត្ត ១០ឃ្លា ដកស្រង់ចេញពីរឿងកុន
សម្ដីលើកទឹកចិត្តមានគ្រប់ទីកន្លែង ដែលសុទ្ធតែអាចរុញច្រានអ្នកឲ្យទឹកចិត្ត សេចក្ដីក្លាហាន ការប្រឹងប្រែង បន្តទៅមុខទៀត។ ក្នុងរឿងកុនក៏មានសម្ដីមានរាប់មិនអស់ដែលអ្នកអាចប្រើប្រាស់ជុំរុញទឹកចិត្តបន្ថែមទៅមុខ ដោយមិនត្រឹមតែសាចរឿងប៉ុណ្ណោះទេ។ ខាងក្រោមនេះគឺជាសម្ដី ១០ឃ្លា ជួយជុំរុញលើកទឹកចិត្តអ្នក៖
១) «មនុស្សដែលងប់ងល់នឹងការគិតថាពួកគេអាចផ្លាស់ប្ដូរពិភពលោកបានគឺមនុស្សដែលធ្វើ»។ ដោយ Steve Jobs ក្នុងរឿង Jobs
២) «មិនមែនដោយសារតែប្រាក់ខែមួយមុខនោះទេ ប៉ុន្តែដោយសារការគោរព ការឆ្លុះកញ្ចក់ខ្លួនឯង និងអ្វីដែលអ្នកបានធ្វើដ៏មានតម្លៃក្នុងថ្ងៃនេះ»។ ដោយ Dave Kovic ក្នុងរឿង Dave
៣) «អ្នកគឺជាមនុស្សដែលអ្នកក្លាយទៅជា»។ ដោយ Hogarth Hughes ក្នុងរឿង The Iron Giant
៤) «ការស្រលាញ់គឺជាផ្ដល់ឲ្យតម្រូវការអ្នកដទៃមុនតម្រូវការរបស់អ្នក»។ ដោយ Olaf ក្នុងរឿង Frozen
៥) «បុរសដែលមិនចំណាយពេលវេលាជាមួយគ្រួសារមិនមែនជាបុរសពិត»។ ដោយ Don Corleone ក្នុងរឿង The Godfather
៦) «គ្មានកន្លែងណាដូចផ្ទះរបស់យើងនោះទេ»។ ដោយ Dorothy ក្នុងរឿង The Wizard of Oz
៧) «កុំអនុញ្ញាតិឲ្យនរណាម្នាក់ប្រាប់អ្នកថាអ្នកមិនអាចធ្វើវាបាន»។ ដោយ Chris Gardner ក្នុងរឿង The Pursuit of Happiness
៨) «មានជីវិត មានសង្ឃឹម»។ ដោយ Stephen Hawking ក្នុងរឿង The Theory of Everything
៩) «វាជារឿងពិបាក។ ប្រសិនបើវាមិនមែនជារឿងពិបាក ម្លេះមនុស្សគ្រប់គ្នាធ្វើបានហើយ។ ភាពពិបាក ធ្វើឲ្យអ្នកអស្ចារ្យ»។ ដោយ Jimmy Dugan ក្នុងរឿង A League of Their Own
១០) «ហេតុអ្វីបានយើងបរាជ័យ លោក? ការដួលធ្វើឲ្យយើងរៀនងើបដោយខ្លួនឯង។ ដោយ Alfred ក្នុងរឿង Batman Begins
ប្រែសម្រួល៖ លង់ វណ្ណៈ