អត្ថប្រយោជន៍ធំ ៣នៃការវិនិយោគលើ Co-working space ដែលហាក់កំពុងមានការរីកចម្រើនខ្លាំង
Co-working space គឺជាការិយាល័យ រឺ កន្លែងធ្វើការរួមដែលបណ្តុំទៅដោយក្រុមហ៊ុនជាច្រើននៅក្នុងនោះ។ វាបានផ្តល់ភាពងាយស្រួល និង មានសារប្រយោជន៍ជាច្រើនដល់ដល់ម្ចាស់អាជីវកម្មគ្រប់ទម្រង់ និង គ្រប់ទំហំ ដែលកំពុងមានសន្ទុះរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយ BizKhmer លោក គង់ វិចិត្រា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំណប់ទ្រព្យឌីវេឡុបម៉ិន ដែលកំពុងវិនិយោគលើគម្រោងការិយា័យរួម ឬ Co-Working Space បានធ្វើការរៀបរាប់ពីអត្ថប្រយោជន៍មួយចំនួន ដែលនាំឲ្យលោកសម្រេចដាក់ទុនវិនិយោគលើគ្រោងការណ៍មួយនេះ។ លោកបានមានប្រសាសន៍ថា អត្ថប្រយោជន៍ធំៗ ចំនួន ៣ នៃការវិនិយោគលើ Co-Working Space ដែលយើងបានសម្លឹងឃើញគឺ៖
១. ជួយសម្រួលដល់អ្នកទើបចាប់ផ្តើមអាជីវកម្មថ្មី និងសិស្សនិសិ្សត
ម្ចាស់អាជីវកម្មអាចជួល កន្លែងធ្វើការរួមនេះជា ម៉ោង ថ្ងៃ ខែ រី ឆ្នាំ ជាដើម ដែលវាក៏ជាគុណសម្បត្តិល្អមួយរបស់ co-working space អាចជួយសម្រួលដល់អ្នកទើបចាប់ផ្តើមអាជីវកម្មថ្មី។ លើសពីនេះ សម្រាប់សិស្សនិសិត្សក៏អាចជួល co-working space សម្រាប់ធ្វើជាកន្លែង ស្វ័យសិក្សា ធ្វើការងារសាលា ការងាក្រុម រឺ project ជាមួយមិត្តភ័ក្តិជាដើម ដែលយើងអាចនិយាយបានថា វាជាបរិបថទស្សរកិច្ច ហើយវាកាន់តែងាយស្រួលផងដែរ។
២. សន្សំសំចៃ
ដោយសារនៅក្នុងការិយាល័យរួម co-working space នេះមានការផ្តល់ជូនអតិថិជននូវភាពសម្បូរបែបដូចជា ការរៀបចំប្រព័ន្ធទឹក ភ្លើង ម៉ាស៊ីនត្រជាក់ អ៊ីនធឺណែតជាស្រេច ដូច្នេះវាបានផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មមិនមានការនឿយហត់ក្នុងការបង់ថ្លៃសេវាទាំងនេះ។ បន្ថែមពីនេះទៀត បញ្ហាអនាម័យ ជួលអ្នកសម្អាត ទិញសេវាកម្មធានារ៉ាប់រង ថ្លៃជួលអាគារ រឺទីតាំងថ្លៃ និង មិនពិបាកស្មុកស្មាញ រួមជាមួយការធានាសន្តិសុខអ្វីជាដើម កាន់តែមិនពិបាក។ មូលហេតុទាំងនេះដែលម្ចាស់អាជីវកម្ម អាចធ្វើការសន្សំសំចៃធនធានរបស់ខ្លួនបានដោយការមកដំណើរការអាជីវកម្ម ឬការងាររបស់ខ្លួននៅការិយាល័យរួម co-working space។ លើសពីនេះប្រភេទការិយាល័យរួម គឺមានការរៀបចំ ច្នៃរម៉ូតយ៉ាងម៉ត់ចត់ ដើម្បីផ្តល់ភាពងាយស្រួល បរិយាកាសល្អ សុខភាពល្អ អារម្មណ៍ល្អ អោយអ្នកធ្វើការមានផាសុខភាពក្នុងការបំពេញការងារបានល្អ។
៣. បង្កើតទំនាក់ទំនង រឺ ដៃគូអាជីវកម្ម
ដោយសារតែការិយាល័យរួម រឺ កន្លែងធ្វើការរួមនេះមានបណ្តំទៅដោយក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនអាជីវកម្មនានា។ វាបង្កើតអោយមានភាពងាយស្រួលដល់ម្ចាស់អាជីវកម្មនៅក្នុងនោះទាំងអស់អាចទំនាក់ទំនងគ្នាទៅវិញទៅមក បង្កើតមិត្តភាព ដៃគូរក្នុងការធ្វើអាជីវកម្ម ដោយមិនចាំបាច់ទៅណាឆ្ងាយ។ ពួកគាត់ទាំងអស់គ្នាអាចនឹងស្វែងរកដៃគូសហការណ៍បានងាយស្រួលជាងមុន ព្រោះបណ្ដុំនៃម្ចាស់អាជីវកម្ម ឬអ្នកជំនាញបានមកជួបជុំគ្នាក្នុងកន្លែងតែមួយ ដែលវាធ្វើឲ្យបរិយាកាសនៃការដំណើរការគម្រោងមួយកាន់តែមានភាពរលូន។
គួររំសព្វថ្ងៃនេះប្រភេទការិយាល័យរួម រឺកន្លែងធ្វើការរួមនេះ នៅក្នុងទីក្រុងភ្នំពេញមានជាច្រើនកន្លែងដូចជា The Desk Co-Working Space, OMO Hub, SmallWorld, Co-working Today។ គម្រោងការិយាល័យរួមមួយទៀតដែលកំពុងមានការរៀបចំមួយទៀតនោះគឺ គម្រោងកំណប់ទ្រព្យឌីវេឡុបម៉ិន នៅអគារពាណិជ្ជកម្ម One Park ដែលជាគម្រោងរបស់អាគារមានកម្ពស់បួនជាន់ ស្ថិតនៅលើទឹកដីបឹងកក់។
ជាមួយគ្នានេះផងដែរ បើបើយោងតាមការសិក្សាពី Global Coworking Growth Study បានឲ្យដឹងថា co-working space នោទូទាំងពិភពលោកត្រូវបានគេព្យាករណ៍ថានឹងមានប្រមាណជាង ២ម៉ឺនកន្លែង នៅចុងឆ្នាំ ២០២០ ហើយនឹងធ្វើការជួយសម្រួលដល់ការធ្វើការងាររបស់មនុស្សប្រហែលជា ៣លាននាក់។ ពួកគេបានរំពឹងទុកថា ២ ទៅ ៣ឆ្នាំខាងមុខទៀតនឹងមានការកើនឡើងនៃ co-working space ទ្វេរដងទូទាំងពិភពលោក៕
ដោយ៖ ស្រីណា