ទស្សនចំនួន ១០ឃ្លា របស់ទស្សនវិទូជនជាតិអាល្លឺម៉ង់ លោក Arthur Schopenhauer
ថ្ងៃនេះយើងបានចងក្រងនូវទស្សនចំនួន ១០ឃ្លា របស់ទស្សនវិទូជនជាតិអាល្លឺម៉ង់មួយរូបដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃដ៏ល្បីឈ្មោះរបស់គាត់ The World as Will and Representation គឺលោក Arthur Schopenhauer:
១) «ទេពកោសល្យទៅចំគោលដៅដោយមិនមាននរណាអាចទៅចំបាន។ បញ្ញវ័ន្តទៅចំគោលដៅដោយមិនមាននរណាមើលឃើញបាន។»
២) «គ្រប់មនុស្សទាំងអស់យកដែនកំណត់នៃគំហើញនៃការមើលឃើញរបស់គាត់ធ្វើជាដែនកំណត់នៃពិភពលោក។»
៣) «វាគឺជារឿងលំបាកក្នុងការស្វែងរកសេចក្ដីសុខនៅក្នុងខ្លួនឯង តែវាគឺជារឿងមិនអាចទៅរួចក្នុងការស្វែងរកវានៅទីណាផ្សេង។»
៤) «បុគ្គលម្នាក់គួរតែប្រើប្រាស់ពាក្យធម្មតាសម្រាប់រៀបរាប់ពីរឿងមិនធម្មតា។»
៥) «ជីវិតគឺជាដំណើរការជាបន្តបន្ទាប់នៃការស្លាប់។»
៦) «យើងបានបាត់បង់៣ភាគ៤នៃខ្លួនឯងដើម្បីធ្វើឲ្យដូចអ្នកដទៃ។»
៧) «យើងនឹងបន្តិចម្ដងៗក្លាយជាលែងចាប់អារម្មណ៍ទៅនឹងអ្វីដែលបានកើតឡើងនៅក្នុងការគិតរបស់អ្នកដទៃនៅពេលដែលយើងទទួលបាននូវចំណេះដឹងទៅលើធម្មជាតិដ៏រាក់នៃការគិតរបស់ពួកគេ ភាពតូចចង្អៀតនៃទស្សនរបស់ពួកគេ និងកំហុសខុសឆ្គងដ៏ច្រើនរបស់ពួកគេ។ នរណាដែលផ្ដល់ឲ្យនូវតម្លៃជាច្រើនទៅលើការយល់ឃើញរបស់អ្នកដទៃគឺបានផ្ដល់កិត្តិយសដល់ពួកគេខ្លាំងណាស់។»
៨) «បើយើងមិនចាប់អារម្មណ៍ទៅលើខ្លួនឯង ជីវិតនឹងទៅជាមិនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងរហូតទាល់តែគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចទ្រាំទ្របាននោះឡើយ។»
៩) «យើងកម្រគិតពីអ្វីដែលយើងមានណាស់ តែតែងតែគិតពីអ្វីដែលយើងខ្វះ។»
១០) «បើយើងសង្ស័យថានរណាម្នាក់កំពុងតែកុហក យើងគួរតែធ្វើពុតជាជឿគាត់ ព្រោះថាពេលនោះគាត់នឹងក្អេងក្អាងហើយមានជំនឿចិត្តជាងមុន កុហកខ្លាំងក្លាជាងមុន ហើយបន្ទាប់មកនឹងត្រូវបានរបូតរបាំងមុខ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដី១០ឃ្លា ដែលនិយាយពីការពិតស៊ីជម្រៅមួយចំនួនដែលអ្នកមិនធ្លាប់គិតដល់នៅក្នុងជីវិត