សម្ដី​​ ១០​ឃ្លា ដែល​និយាយ​ពី​ការពិត​ស៊ីជម្រៅ​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​គិត​ដល់​នៅ​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ១០​ឃ្លា ដែល​និយាយ​ពី​ការពិត​ស៊ីជម្រៅ​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​គិត​ដល់​នៅ​ក្នុង​ជីវិត:

) «សេចក្ដីសុខ​ក្លែងក្លាយ​គឺជា​ប្រភេទ​ដ៏​អាក្រក់​បំផុត​នៃ​សេចក្ដី​ទុក្ខសោក។» Dominic Riccitello

) «ទ្រព្យសម្បត្តិ​ប្រៀប​បាន​ទៅ​នឹង​ទឹកសមុទ្រ បើ​កាលណា​អ្នក​កាន់តែ​ផឹក អ្នក​នឹង​កាន់តែ​ស្រេក ហើយ​កេរ្តិ៍ឈ្មោះ​ក៏​ដូច្នេះ​ដែរ។» Arthur Schopenhauer

) «វា​ជា​រឿង​ពិបាក​ក្នុង​ការ​ស្វែងរក​សេចក្ដីសុខ​ក្នុង​ខ្លួនឯង ប៉ុន្តែ​វា​គឺជា​រឿង​មិន​អាច​ទៅ​រួច​ក្នុង​ការ​ស្វែងរក​វា​នៅ​ទីណា​ផ្សេង។» Arthur Schopenhauer

) «គ្រប់យ៉ាង​ត្រូវ​បាន​ដោះស្រាយ​ចេញ​លើកលែង​តែ​របៀប​ក្នុង​ការ​រស់នៅ​ប៉ុណ្ណោះ។» Jean-Paul Sartre

) «មិន​មាន​ចំណុច​ដែល​មាន​ដែន​កំណត់​ណាមួយ​មាន​អត្ថន័យ​ឡើយ​បើ​មិន​មាន​ការ​ធៀប​ទៅ​នឹង​ចំណុច​ដែល​មិន​មាន​ដែន​កំណត់​ទេ​នោះ។» Jean-Paul Sartre

) «រស់នៅ​គឺជា​ការ​រងទុក្ខ រស់រាន​មាន​ជីវិត​គឺជា​ការ​ស្វែងរក​អត្ថន័យ​នៅ​ក្នុង​សេចក្ដី​ទុក្ខ។» Freidrich Nietzche

) «សេចក្ដី​សង្ឃឹម តាមការពិត​គឺជា​សេចក្ដី​អាក្រក់​ដ៏​អាក្រក់​បំផុត​ព្រោះ​ថា​វា​អូស​បន្លាយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​មនុស្ស។» Freidrich Nietzche

) «រាល់​ប្រជាធិបតេយ្យ​ទាំងអស់​ទាមទារ​ឲ្យ​មាន​ការ​អប់រំ​ជា​សាធារណៈ​ដែល​ដូចគ្នា ពី​ព្រោះ​គ្មាន​អ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ស្រដៀង​គ្នា​ខ្លាំង​ដូច​ទៅ​នឹង​ការ​អប់រំ​ដែល​ដូចគ្នា​នោះ​ឡើយ។» Karl Jaspers

) «រាល់​ការពិត​ដែល​យើង​គិត​ថា​ពេញលេញ​នឹង​បញ្ជាក់​ខ្លួន​វា​ថា​មិន​ពិត​នៅ​ខណៈ​ពេល​នៃ​ការ​បាក់បែក​វិនាស។» Karl Jaspers

១០) «សូម្បី​ការពិត​ក៏​អាច​បំភ័ន្ត​បាន​ដែរ មិនថា​រូបរាង​ទ្រង់ទ្រាយ​វា​យ៉ាងណា​ក៏​ដោយ។» Karl Jaspers

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ចំនួន​៩​ឃ្លា ដែល​អាច​មាន​ប្រយោជន៍​នៅពេល​​​ដើរ​ឆ្លងកាត់​លើ​ដំណើរ​ជីវិត​នេះ

X
5s