មកស្គាល់ Startup កំពូលទាំង ២ របស់សិង្ហបុរីដែលរីកចម្រើនខ្លាំង
Startup ជាអាជីវកម្មចាប់ផ្តើមថ្មី បង្កើតឡើងដោយបុគ្គលម្នាក់ បង្កើតឡើងដោយមនុស្សម្នាក់ឬច្រើនគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហានៅក្នុងសង្គម ហើយផលិតផល ឬសេវាកម្មរបស់ពួកគេគឺមានលក្ខណៈពិសេសប្លែក (unique) ខុសពីអាជីវកម្មដទៃ។
សហគ្រិនដែលបង្កើតអាជីវកម្ម Startup ឡើងភាគច្រើនផ្សារភ្ជាប់ទៅនិងបច្ចេកវិទ្យា អ្នកអាចជួយដោះស្រាយបញ្ហាសង្គមបានលឿនឆាប់រហ័សនិងទទួលបានលទ្ធផលខ្ពស់។ ដើមទុននៃការចាប់ផ្ដើមអាជីវកម្មអាជាដើមទុនរបស់សហគ្រិនផ្ទាល់ ឬជាការគេក៏ទុនពីមិត្តភ័ក្រនិងក្រុមគ្រួសារមួយចំនួន។
ខាងក្រោមនេះជាអាជីវកម្ម Startup កំពូលទាំង ៥ របស់ប្រទេសសិង្ហបុរីដែលអ្នកត្រូវស្គាល់ និងដឹងពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ពួកគេ៖
១) Grab
ជាក្រុមហ៊ុនដែលបង្កើតផ្លេតហ្វមកក់សេវាកម្មយានជំនិះតាមទូរសព្ទដៃ (តាក់ស៊ី) មានប្រតិបត្តិការនៅ ៨ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ សង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម កម្ពុជា ហ្វីលីពីន និងមីយ៉ាន់ម៉ា។
បុគ្គលសំខាន់ៗ របស់ក្រុមហ៊ុន Grab រួមមាន៖
- Anthony Tan (CEO and co-founder)
- Ming Maa (president)
- Tan Hooi Ling (co-founder)
- Jonh Chua (Head of corporate finance)
- Mark Porter (Chief technology officer)
បង្កើតឡើងដំបូងដោយស្ថាបនិកលោក Anthony Tan រឿងជាមួយដៃគូម្នាក់ទៀតគឺ Tan Hooi Ling នៅប្រទេសសិង្ហបុរី។ ផ្លេតហ្វមរបស់ក្រុមហ៊ុន Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោក Tan ដោយប្រើឈ្មោះថា My Teksi App នៅក្នុងប្រទេសម៉ាឡេស៊ីជាមួយនឹងសហស្ថាបនិក Tan Hooi Ling ជាអ្នកសិក្សាជាមួយគ្នានៅសាកលវិទ្យាល័យ Harvard ក្រោមដើមទុនដំបូងទទួលបានពីសកលវិទ្យាល័យ Harvard Business school បូកជាមួយដើមទុនផ្ទាល់ខ្លួនរបស់ Anthony Tan។
បន្ទាប់ពីជោគជ័យលើដំណើរការតាក់ស៊ី Grab បានពង្រីកសេវាកម្មដទៃផ្សេងទៀតគឺ private car services (GrabCar) motorcycle taxis (GrabBike) last mile delivery (GrabExpress), ride sharing (GrabShare) and food delivery (GrabFood) និងផ្តល់ជូនការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចដែលវាបានចូលរួមជាដំណោះស្រាយសម្រាប់សង្គម។
នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ Grab ទទួលបានការបណ្ដាក់ទុនវិនិយោគជាង ៨៥០លានដុល្លារពីអ្នកវិនិយោគជប៉ុនក្នុងនោះរួមមាន Mitsubishi UFJ Financial Group Inc (MUFG) និង TIS Inc (TIS) មានគោលដៅឆ្ពោះទៅរកការបង្កើតសេវាកម្មហិរញ្ញវត្ថុ ដែលអាចចូលដំណើរការបាន និងមានតំលៃសមរម្យសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក៏ដើម្បីជំរុញវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ទាំងមូល។ MUFG ជាស្ថាប័នហិរញ្ញវត្ថុធំជាងគេក្នុងពិភពលោក ធ្វើការវិនិយោគ ៧០៦លានដុល្លារ ចំណែកឯ TIS ក្រុមហ៊ុនឈានមុខគេលើដំណោះស្រាយបណ្ដាញ និងការរួមបញ្ចូលសេវាកម្ម វិនិយោគលើក្រុមហ៊ុន Grab ចំនួន១៥០លានដុល្លារ។
ការកៀរគរទុនចុងក្រោយពីវិនិយោគិនជប៉ុនមួយនេះ ភាពបានបង្កើននិងជំរុញភាពរីកចម្រើនឆាប់រហ័សរបស់ក្រុមហ៊ុន Grab បន្ទាប់ពីខ្លួនបានក្លាយទៅជាអ្នកឈានមុខគេក្នុងវិស័យដឹកជញ្ជូន (មនុស្ស ទំនិញ និងអាហារ) នៅជាប្រតិបត្តិករបង្កើតការទូទាត់តាមប្រព័ន្ធឌីជីថលល្អជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះ Grab Financial Group ពេលធ្វើការពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ ២០១៩ ដីបន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតជូនអតិថិជនក្នុងនោះមានដូចជា ធានារ៉ាប់រងនិងប្រាក់កម្ចី។ Grab Financial Group បានដាក់សំណើដើម្បីទទួលអាជ្ញាប័ណ្ណប្រតិបត្តិការជា Digibank ក្នុងប្រទេសសិង្ហបុរី។ គិតមកត្រឹមថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ Grab មានដើមទុនសរុបចំនួន ៦,៨ប៊ីលានដុល្លារ។
២) Lazada
Lazada ជាក្រុមហ៊ុនដែលឈានមុខគេលើផ្លេតហ្វម E-commerce នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ Lazada មានប្រតិបត្តិការនៅក្នុង ៦ ប្រទេសរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
បង្កើតនៅក្នុងឆ្នាំ ២០១២ ដោយស្ថាបនិក Maximilian Bittner និង Rocket Internet តែនៅពេលនេះ Lazada ត្រូបបានគ្រប់គ្រងដោយ Alibaba Group។ នៅក្នុងឆ្នាំ ២០១៤ Lazada បានពង្រីកខ្លួនទៅច្រើនប្រទេស និងបង្កើននូវប្រាក់វិនិយោគប្រមាណជា ៦៤៧លានដុល្លារ ហើយការវិនិយោគនេះទទួលបានពីអ្នកវិនិយោគជាច្រើនដូចជា Tesco Temasek holding Summit partner JPMorgan Chase Investment AB Kinnevik និង Rocket Internet។
ជាគម្រូអាជីវកម្មមួយដែលបង្កើតការលក់ទំនិញទៅកាន់អតិថិជនពីកន្លែងបោះដុំផ្ទាល់។ នៅក្នុងឆ្នាំ ២០១៣ Lazada បានបន្ថែម ក៏ដូចជាការពង្រីកទីផ្សារដោយអនុញ្ញាតឲ្យមានភាគីទីបីចូលរួមពោលគឺ អ្នកលក់រាយអាចលក់ផលិតផលរបស់ខ្លួនតាមរយៈ Lazada ហើយគេសង្កេតឃើញថា ចំណែកទីផ្សារមានការកើនឡើងដល់ទៅ ៦៤% នៃការលក់នៅបំណាច់ឆ្នាំ ២០១៤។ ចូលមកដល់ឆ្នាំ ២០១៦ Alibaba Group បានធ្វើការទិញភាគហ៊ុនរបស់ Lazada ដើម្បីជាការគាំទ្រដល់ដំណើរការផែនការពង្រីកអាជីវកម្មរបស់ Alibaba International។ នៅក្នុងឆ្នាំ ២០១៨ Lazada បានក្លាយជាប្រតិបត្តិករ E-commerce ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ផ្អែកលើចំនួនអ្នកចូលមើលគេហទំព័រជាមធ្យមប្រចាំខែច្រើន (average monthly web visits)។ ក្នុងឆ្នាំ ២០១៩ ទទួលបានឈ្មោះជាវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកំពូលនៅអាស៊ីអាគ្នេយ៍ដែលមានអ្នកទិញសកម្មជាង ៥០ លាននាក់ជារៀងរាល់ឆ្នាំ។ គិតមកត្រឹមថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ Lazada មានដើមទុនសរុបចំនួន ៤,២ប៊ីលានដុល្លារ។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ iPrice Group សហការជាមួយ App Annie និង SimilarWeb បានអោយដឹងថា Lazada បានក្លាយជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ពេញនិយមបំផុតរបស់ប្រទេសសិង្ហបុរីម្តងទៀតនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៩ ។ ក្នុងរបាយការណ៍ក៏បានបង្ហាញដែរថាចំនួនអ្នកចូលមើលគេហទំព័រ Lazada គឺខ្ពស់បំផុតវ៉ាដាច់ Qoo10 និង Shopee ប៉ុន្តែ Shopee បានរក្សាជំហររបស់ខ្លួនជាកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលមានអ្នកចូលមើលច្រើនបំផុតដោយទទួលបានភ្ញៀវទេសចរជាង ២ ពាន់លាននាក់នៅទូទាំងទីផ្សារអាស៊ីអាគ្នេយ៍។ របាយការណ៍បង្ហាញថាឡាដាដាមានអ្នកចូលមើលគេហទំព័រខ្ពស់បំផុតប្រចាំខែ តាមពីក្រោយដោយ Qoo10 និង Shopee ជាប្រតិបត្តិករក្នុងវិស័យដូចគ្នា។ ទន្ទឹមនឹងនេះដែរ Shopee បានរក្សាជំហររបស់ខ្លួនជាកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលមានអ្នកចូលមើលច្រើនបំផុតដោយទទួលបានភ្ញៀវទេសចរជាង ២ ពាន់លាននាក់នៅទូទាំងទីផ្សារអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ Lazada បានសហការណ៍យ់៉ាងជិតស្និតជាមួយដៃគូអាជីវកម្មរបស់ខ្លួនគែ iPrice Group ដែលជាអ្នកជំនាញលើអាជីវកម្មអនឡាញ។
វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់សិង្ហបុរីត្រូវបានគេរំពឹងថានឹងមានតម្លៃ ៩,៨ ពាន់លានដុល្លារសិង្ហបុរី (៦,៨ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ ២០២៥ មានការកើនឡើង ២២ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥ បើយោងតាមរបាយការណ៍ពី e-Conomy Southeast Asia ឆ្នាំ ២០១៩ ធ្វើឡើងដោយ Google Temasek Holding និង Bain & Company។ យោងទៅតាមការព្យាករណ៍ដដែលនេះដែរ សេដ្ឋកិច្ចតាមបណ្ដាញអ៊ីនធឺណេតក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងកើនឡើង ៣ដងធៀបនឹងឆ្នាំ ២០១៩ (ឆ្នាំ ២០១៩ Southeast Asia’s internet economy កើនដល់ ១០០ពាន់លានដុល្លារ)៕
ចុចអានបន្ត៖
- ៦ ដំណាក់កាលនៃដំណើរការអាជីវកម្ម Startup តើម្ចាស់អាជីវកម្មគួរធ្វើអ្វីខ្លះក្នុងដំណាក់កាលនីមួយៗ?
- ច្បាប់មាស ៥ ចំណុចជួយអ្នកជោគជ័យលើការកំណត់គោលដៅការងារ និងជីវិត
- តើអ្នកគួរធ្វើទីផ្សារបែបណាខណៈអាជីវកម្មផ្សេងៗកំពុងដួលឬផ្អាកមួយគ្រាសិន?
- អនុវត្តវិធីសាស្រ្តដ៏មានប្រសិទ្ធភាពទាំង ៥ ចំណុចដើម្បីជម្រុញភាពរីកចម្រើនអាជីវកម្មរបស់អ្នក
ដោយ៖ យ៉ាយ៉ា