សម្តី ១០ឃ្លា ជូនចំពោះអ្ន​កកំពុងចាប់ផ្តើមពីអ្នកដឹកនាំនិងបុគ្គលល្បីក្នុងលោក​



មិនថាអ្នកកំពុងធ្វើអាជីវកម្មថ្មី ឬប្រឈមនឹ​ងការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងជីវិតរបស់អ្នកទេ ​ការចាប់ផ្តើមអាចជាការបំភិតបំភ័យ។ ហើយការចាប់ផ្តើមអ្វីដែលថ្មីជារឿយៗនាំឲ្យមានអារម្មណ៍ភ័យខ្លាច និងការសង្ស័យលើខ្លួនឯង។ ប៉ុន្តែមិនចាំបាច់អ្វីត្រូវខ្លាចវានោះទេ ព្រោះវាជាអ្វីដែលនាំមកនូវឱកាសថ្មី ហើយវាអាចជាអ្វីដែលគួរឲ្យរំភើប និងផ្លាស់ប្តូរជីវិត។

ប្រសិនបើអ្នកមានអារម្មណ៍ថាមិនច្បាស់លាស់ ឬស្ទាក់ស្ទើរក្នុងការចាប់ផ្តើមគម្រាងថ្មី អាជីពថ្មី អាជីវកម្មថ្មីនោះ។ ការដកស្រង់ទាំងនេះចេញពីអ្នកដឹកនាំដែលគួរឲ្យកត់សម្គាល់បំផុតក្នុងប្រវត្តិសាស្រ្តអាចធានាបានថាអ្នកនឹ​ងផ្លាស់ប្តូរគំនិតរបស់អ្នក។

ខាងក្រោមនេះជាសម្រង់សម្តីមកពីទស្សនៈវិទូ និងបុគ្គលល្បីៗលើលោកដែលអាចជាគំនិតដ៏អស្ចារ្យបំផុតមួយចំនួនក្នុងប្រវត្តិសាស្រ្ត អាចឲ្យអ្នកហ៊ានជំនៈវា និងទទួលយកអ្វីដែលបានទទួលក្នុងពេលនៃការចាប់ផ្តើមរបស់អ្នក​បាន៖

  1. «សេចក្តីជឿជាក់កំពុងបោះជំហានដំបូងទោះបីជាអ្នកមិនទាន់បានឃើញជណ្តើរទាំងមូលក៏ដោយ។» Dr. Martin Luther King Jr
  2. «រាល់សមិទ្ធិផលទាំងអស់ចាប់ផ្តើមដោយការសម្រេចចិត្តក្នុងការសាកល្បង។» John F. Kennedy
  3. «ការចាប់ផ្តើមគឺជាផ្នែកសំខាន់បំផុតនៃការងារទាំងឡាយ។» Plato
  4. «ចាប់ផ្តើមធ្វើអ្វីដែលចាំបាច់ បន្ទាប់មកធ្វើអ្វីដែលអាចធ្វើបាន ភ្លាមៗនោះអ្នកកំពុងធ្វើរឿងដែលអ្នកបានគិតថាមិនអាចធ្វើបាន។» Saint Francis of Assisi,
  5. «ការចាប់ផ្តើមជាមួយនឹងសមត្ថភាពគឺផ្នែកមួយដ៏ល្អអស្ចារ្យនៃសិល្បៈគំនូរ។» Winston Churchill
  6. «ការមកជាមួយគ្នាគឺជាការចាប់ផ្តើម ការនៅជាមួយគ្នាគឺជាវឌ្ឍនភាព ហើយការធ្វើការជាមួយគ្នាគឺជោគជ័យ។» Henry Ford
  7. «ភាពជោគជ័យត្រូវបានជំនួសដោយពន្លឺនៃការក្លាយជាអ្នកចាប់ផ្តើមដំបូងដែលមិនសូវច្បាស់អំពីអ្វីៗទាំងអស់។ វាបានធ្វើឲ្យខ្ញុំមានសេរីភាពក្នុងការឈានចូលដំណាក់កាលច្នៃប្រឌិតបំផុតមួយនៃជីវិតរបស់ខ្ញុំ។» Steve Jobs
  8. «មិនថាអតីតកាលអ្នកលំបាកយ៉ាងណានោះទេ អ្នកនូវតែអាចចាប់ផ្តើមម្តងទៀត។» ព្រះពុទ្ធ
  9. «វិធីត្រឹមត្រូវក្នុងការចាប់ផ្តើមនោះគឺឈប់និយាយហើយចាប់ផ្តើមធ្វើ។» Walt Disney
  10. «ងើបឡើងនៅថ្ងៃស្អែកព្រឹកព្រលឹម លឿនជាងអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះនិងធ្វើឲ្យអស់ពីសមត្ថភាព។» Joan of Arc

ដោយ​៖ Anthony Arthur

X
5s