សម្រង់ទស្សនៈទាំង ១៤ ជួយជំរុញចិត្ត​ និងបំផុសគំនិតឆ្ពោះទៅកាន់ជោគជ័យ​



ភាពជោគជ័យមិនមែនត្រឹមតែមួយយប់ក៏ទទួលបានជោគជ័យនោះទេ​ ហើយរឿងទាំងអស់នោះមនុស្សភាគច្រើនក្រឡេកមើលមួយភ្លែតដូចជា សុភមង្គល ទ្រព្យសម្បត្តិ អាជីពដ៏អស្ចារ្យ គោលបំណង... ជាលទ្ធផលវាកើតចេញពីការខិតខំប្រឹងប្រែង និងភាពស្វាហាប់។

ដើម្បីទទួលបានជោគជ័យអ្នកត្រូវប្រើពេលជារៀងរាល់ថ្ងៃ ជាឱកាសដើម្បីកែលំអឲ្យកាន់តែប្រសើរឡើង ឲ្យកាន់តែខិតជិតដល់គោលដៅរបស់អ្នក។ វាស្តាប់មើលទៅដូចជាការងារច្រើន ហើយដោយមមាញឹកជាប់នឹងអ្វីដែលមិនអាចទៅរួច ប៉ុន្តែអ្វីដែលល្អបំផុតគឺអ្នកធ្វើកាន់តែច្រើនអ្នកនឹងកាន់តែចង់ធ្វើកាន់តែខ្ពស់ នោះអ្នកនឹងឈានដល់កម្រិតខ្ពស់។ ដូច្នេះដរាបណាអ្នកស្រេកឃ្លានភាពជោគជ័យ អ្នកនឹងមានថាមពលនៅក្នុងខ្លួនអ្នកជានិច្ចដើម្បីសម្រេចវា។

ប្រើមហិច្ឆតាជំរុញចិត្ត និងបំណងប្រាថ្នារបស់អ្នក រួមជាមួយសម្រង់លើកទឹកចិត្តទាំង ១៤ នេះដើម្បីឲ្យវាកើតឡើង៖

១) «ដែនកំណត់របស់អ្នក គ្រាន់តែជាការស្រមើស្រមៃរបស់អ្នកប៉ុណ្ណោះ»។

២) «ជំរុញខ្លួនរបស់អ្នក ព្រោះថាគ្មាននរណាម្នាក់ធ្វើវាសម្រាប់អ្នកនោះទេ»។

៣) «ពេលក្រោយវានឹងមិនកើតឡើងទេ អ្នកត្រូវតែធ្វើវាឥឡូវនេះ»។

៤) «គ្មានអ្វីដែលអស្ចារ្យចូលមកលួងលាមចិត្តរបស់អ្នកនោះទេ»។

៥) «ស្រមៃវា ជឿជាក់លើវា ហើយធ្វើវាឲ្យកើតឡើង»។

៦) «វាមិនមែនសុខៗជោគជ័យរត់មករកអ្នកទេ អ្នកត្រូវតែចេញទៅក្រៅដើម្បីចាប់វា»។

៧) «ធ្វើវាឲ្យអស់សមត្ថភាពរបស់អ្នក ហើយអ្នកនឹងមានអារម្មណ៍ខ្លួនយើងគឺអស្ចារ្យណាស់ដែលបានស្រេចវា»។

៨) «សុបិនឲ្យធំ ហើយធ្វើឲ្យធំដែរ»។

៩) «កុំឈប់នៅពេលដែលអ្នកហត់ គ្រាន់តែសម្រាកបន្តិច ហើយអ្នកនឹងបានឈប់នៅពេលដែលធ្វើវាបានរួចរាល់»។

១០) «ភ្ញាក់ពីគេងផ្តើមចេញពីការប្តេជ្ញាចិត្ត និងចូលគេងវិញដោយការពេញចិត្ត»។

១១) «អនាគតនឹងអរគុណអ្នកចំពោះអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះ»។

១២) «គ្រាន់តែពិបាក ប៉ុន្តែពិបាកមិនមែនមានន័យថាមិនអាចទៅរួចទេ»។

១៣) «កុំរង់ចាំឱកាស តែអ្នកគួរតែបង្កើតវា»។

១៤) «កូនសោរទៅកាន់ជោគជ័យនោះគឺផ្តោតទៅលើគោលដៅ មិនឧបសគ្គនោះទេ»។

ដោយ៖ Anhony

X
5s