សម្រង់សម្ដី ៤០ឃ្លា របស់បុគ្គលជោគជ័យក្នុងលោក ប៉ះពាល់វិជ្ជមានដល់គ្រប់ទម្រង់នៃជីវិតអ្នក​



ដើម្បីជោគជ័យ អ្នកត្រូវរៀនសូត្រពីបុគ្គលជោគជ័យ។ ពាក្យមួយឃ្លានមិនខុសនោះទេ ដោយមានន័យថាការរៀនសូត្រពីបុគ្គលជោគជ័យប្រៀបដូចជាការរកឃើញផ្លូវកាត់អីចឹង ពីព្រោះបុគ្គលទាំងនោះនឹងប្រាប់អ្នកនូវអ្វីដែលឆាប់ឈានដល់ ដោយសារតែពួកគេធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើនមកហើយ។ ដូចនេះបើចង់ជោគជ័យត្រូវនៅជិត និងរៀនសូត្រពីពួកគេ មិនមែននៅជិតមនុស្សដែលមិនផ្ដល់ភាពរីកចម្រើនឲ្យអ្នកនោះទេ។ ដើម្បីជុំរុញបន្ថែម ជាគំនិត ទស្សនៈអំពីភាពជោគជ័យ អំពីជីវិត BizKhmer បានស្រង់យកសម្ដីល្អចំនួន ៤០ឃ្លា ពីបុគ្គលល្បីៗ ដូចខាងក្រោម៖

ជីវិតនិងការស្លាប់

១) «ថ្ងៃ២ដែលសំខាន់ខ្លាំងក្នុងជីវិតរបស់អ្នកនោះគឺថ្ងៃដែលអ្នកចាប់កំណើត និងថ្ងៃដែលអ្នករកឃើញនូវមូលហេតុជីវិត»។  -Mark Twain

២) «អ្នកមានជីវិតតែមួយ ប៉ុន្តែបើអ្នកប្រើជីវិតនេះបានត្រឹមត្រូវ នោះជីវិតតែមួយគ្រប់គ្រាន់ហើយ»។ -Mae West

៣) «ពេលវេលាក្នុងជីវិតអ្នកមានកំណត់ ដូចនេះកុំខ្ជះខ្ជាយពេលវេលារបស់អ្នករស់នៅក្នុងជីវិតអ្នកដទៃឲ្យសោះ»។ -Steve Jobs

៤) «រស់ក្នុងថ្ងៃនេះប្រៀបដូចជាអ្នកស្លាប់នៅថ្ងៃស្អែក។ ព្យាយាមរៀនសូត្រឲ្យប្រៀបដូចមានជីវិតអមតៈ»។ -Mahatma Gandhi

៥) «កុំរាប់ចំនួនថ្ងៃដែលអ្នករស់នៅ តែរស់នៅឲ្យមានន័យក្នុងថ្ងៃនីមួយៗក្នុងជីវិត»។ -Muhammad Ali

៦) «ពេលជីវិតរស់នៅកាន់តែយូរ ជីវិតខ្ញុំកាន់តែស្រស់ស្អាត»។ -Frank Lloyd Wright

៧) «គ្រប់ពេលទាំងអស់សុទ្ធតែជាការចាប់ផ្ដើមដ៏ស្រស់ស្រាយ»។ -T.S. Eliot

៨) «នៅពេលអ្នកឈប់មានក្ដីសុបិន អ្នកឈប់បន្តជីវិតរស់នៅដូចគ្នា»។ -Malcolm Forbes

ភាពរីករាយ

៩) «ប្រសិនបើអ្នកចំណាយពេលមួយជីវិតអង្គុយចាំខ្យល់ព្យុះ នោះអ្នកគ្មានអ្វីបានរីករាយនឹងពន្លឺព្រះអាទិត្យនោះឡើយ»។ -Morris West

១០) «កុំយំពីព្រោះវាបានកន្លងហួសទៅហើយ។ ញញឹមពីព្រោះបានកើតឡើង»។ -Dr. Seuss

១១) «ប្រសិនបើអ្នកចង់រីករាយ ដាក់គោលដៅណាដែលអាចបញ្ជាខួរក្បាល ដោះលែងកម្លាំងថាមពល ជុំរុញក្ដីសង្ឃឹម»។ -Andrew Carnegie 

១២) «ប្រសិនបើអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបានលុ្អបំផុតនិងធ្វើឲ្យអ្នករីករាយបំផុត អ្នកនឹងរស់នៅកាន់តែយូរក្នុងជីវិត»។ -Leonardo DiCaprio

១៣) «គោលបំណងនៃជីវិតគឺភាពរីករាយ»។ -Dalai Lama

១៤) «រឿងមួយដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នកគឺរីករាយនឹងជិវិត»។ -Audrey Hepburn

១៥) «ភាពរីករាយកើតមានលុះត្រាតែមានការទទួលយក»។ -George Orwell

១៦) «មិនមែនអ្វីដែលអ្នកមាន អ្នកជានរណា មកពីណា ឬអ្វីដែលអ្នកធ្វើទេដែលកំណត់ភាពរីករាយឬមិនរីករាយ។ វាមកពីការគិតរបស់អ្នកប៉ុណ្ណោះ»។ -Dale Carnegie

១៧) «គ្មាននរណាម្នាក់អាចធ្វើឲ្យអ្នកអន់ខ្សោយបានឡើយបើគ្មានការអនុញ្ញាតិពីអ្នក»។ -Eleanor Roosevelt

ភាពក្លាហាន ក្ដីសង្ឃឹម ជំនឿ

១៨) «ការជឿជាក់ថាអាចធ្វើបានស្មើនឹងអ្នកដើរបានពាក់កណ្ដាលផ្លូវជោគជ័យទៅហើយ»។ -Theodore Roosevelt

១៩) «អ្វីដែលខួរក្បាលគិតឃើញនិងមានជំនឿនោះ សុទ្ធតែអាចសម្រេចបានទាំងអស់»។ -Napoleon Hill

២០) «ការខិតខំនិងភាពក្លាហានមិនគ្រប់គ្រាន់ទេបើគ្មានគោលំបណងនិងទិសដៅ»។ -John F. Kennedy

២១) «ប្រសិនបើអ្នកកំពុងតែហែលឆ្លងឋាននរក ចូរបន្តហែលទៀតទៅ»។ -Winston Churchill

២២) «នៅពេលអ្នកជ្រើសរើសយកក្ដីសង្ឃឹម អ្វីក៏អាចទៅរួចដែរ»។ -Christopher Reeve

២៣) «រៀនពីម្សិលមិញ រស់នៅក្នុងថ្ងៃនេះ មានសង្ឈឹមដើម្បីថ្ងៃស្អែក។ រឿងដែលសំខានគឺកុំឈប់សួរសំនួរ»។  -Albert Einstein

២៤) «អ្នកអាចសម្រេចក្ដីសុបិនទាំងអស់ ប្រសិនបើអ្នកមានភាពក្លាហានតែបន្ដិចចាប់យកវា»។ -Walt Disney

២៥) «មានក្ដីសុបិនកាន់តែធំ អ្នកទៅមុខកាន់តែឆ្ងាយ»។ -Michael Phelps

ទទួលយកហានិភ័យ

២៦) «អ្នកត្រូវធ្វើរឿងណាដែលអ្នកគិតថាអ្នកមិអាចធ្វើ»។  -Eleanor Roosevelt

២៧) «មនុស្សមួយចំនួនចង់ឲ្យវាកើតឡើង មួយចំនួនទៀតប្រាថ្នាឲ្យកើតឡើង មួយចំនួនទៀតបង្កើតវាឡើង»។  -Michael Jordan

២៨) «រឿងតែមួយគត់ដើម្បីរៀនអ្វីគ្រប់យ៉ាងគឺតាមរយៈការធ្វើវា»។ -Richard Branson

២៩) «សុបិនមិនមែនសម្រេចបានដោយវេទមន្តនោះទេ វាទាមទារញើសឈាម ការតាំងចិត្ត និងការប្រឹងប្រែងធ្វើការ»។ -Colin Powell

៣០) «គ្មានការតស៊ូ គ្មានការរីកចម្រើន»។ -Frederick Douglass

៣១) «កុំខ្លាចបោះបង់របស់ល្អដើម្បីចាប់យករបស់អស្ចារ្យ»។ -John D. Rockefeller

៣២) «ភាពច្នៃប្រឌិតគឺជាភាពឆ្លាតវៃក្នុងភាពរីករាយ»។  – Albert Einstein

អាក្បកិរិយា សំបកក្រៅ

៣៣) «ក្នុងការផ្លាស់ប្ដូរនិងភាពវឹកវរ ចូររក្សាចិត្តឲ្យនឹងធឹង»។  -Deepak Chopra

៣៤) «ក្នុងគ្រប់ស្ថានភាពពិបាកតែងតែមានបន្សល់នូវឱកាស»។ -Albert Einstein

៣៥) «គ្រប់យ៉ាងដែលអ្នកស្រមៃចេញសុទ្ធតែជាការពិត»។ -Pablo Picasso

ជោគជ័យ បរាជ័យ

៣៦) «ទោះបីដួលផ្កាប់មុខនឹងដីក៏ដោយ ក៏អ្នកត្រូវតែរូលទៅមុខកុំឈប់»។ -Victor Kiam

៣៧) «ប្រសិនបើដំបូងមិនជោគជ័យ ព្យាយាមហើយ ព្យាយាមទៀត»។ -William Edward Hickson

៣៨) «មិនសំខាន់អ្នកដើរយឺតប៉ុណ្ណានោះទេ សំខាន់អ្នកដើរមិនឈប់»។ -Confucius

៣៩) «បរាជ័យជាឈ្នាន់ដែលអ្នកជាន់ទៅរកភាពអស្ចារ្យ»។ -Oprah Winfrey

៣៩) «ខ្ញុំមិនមែនបរាជ័យទេ ខ្ញុំគ្រាន់តែរកឃើញ ១០ ០០០វិធីដែលមិនដំណើរការប៉ុណ្ណោះ»។ -Thomas A. Edison

៤០) «ភាពខុសគ្នារវាងភាពជោគជ័យនិងបរាជ័យគឺការមិនបោះបង់»។ -Walt Disney

 

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ Business Insider

 

X
5s