បញ្ហាផ្ទួនៗ! Zoom ត្រូវ FBI ប្ដឹងលើករណីបែកធ្លាយព័ត៌មានរបស់អ្នកប្រើប្រាស់ទៅដល់ Facebook
យោងតាម CNN Business បានឱ្យដឹងថាថ្មីៗនេះ ស្ថាបនិករបស់ក្រុមហ៊ុនកម្មវិធីទំនាក់ទំនងតាមអនឡាញ Zoom លោក Eric Yuan បានចេញមុខសុំទោសជាសាធារណៈលើ blog មួយលើករណីមានការចោទថាកម្មវិធី Zoom ដែលកំពុងមានភាពពេញនិយមក្នុងការប្រើប្រាស់ក្នុងគ្រា Covid-19 នេះមានបញ្ហាពាក់ព័ន្ធនឹងឯកជនភាព (privacy and security)របស់អ្នកប្រើប្រាស់។
លោក Eric Yuan បានប្រកាសថា Zoom នឹងលែងមានការបញ្ចូលបន្ថែមនូវមុខងារថ្មីៗទៀតក្នុងចំនួន ៩០ ថ្ងៃខាងមុខនេះហើយក្រុមហ៊ុននេះនឹងព្យាយាមរកដំណោះស្រាយនិងពង្រឹងប្រព័ន្ធសុវត្ថិភាពក្នុងការរក្សាឯកជនភាពរបស់បុគ្គលប្រើប្រាស់នេះវិញក្នុងរយះពេលបីខែនេះ។
ដោយសារតែបញ្ហាជាមួយនឹងជម្ងឺ Covid-19 ទើបធ្វើឱ្យកម្មវិធី Zoom មានសន្ទុះកំណើនអ្នកប្រើប្រាស់ជាង ២០០ លាននាក់ប្រើប្រាស់ជារៀងរាល់ថ្ងៃកាលពីខែមិនាមុននេះក្នុងការបំពេញការងារអនឡាញឬការប្រជុំគ្នាតាមអនឡាញជាដើមជាមួយនឹងលក្ខណៈងាយស្រួលប្រើប្រាស់របស់កម្មវិធីនេះ។ ប៉ុន្តែមានការស្រាវជ្រាវពីអគ្គព្រះរាជអាជ្ញាញ៉ូវយ៉កនិង FBI ដែលបានគោះទ្វាប្ដឹងកម្មវិធី Zoom នេះថាកម្មវិធីនេះមាន feature មួយដែលមិនមានសុវត្ថិភាពក្នុងការរក្សាឯកជនភាពដោយបានបែកធ្លាយព័ត៌មានឯកជនរបស់បុគ្គលប្រើប្រាស់នេះទៅដល់កម្មវិធី Facebook។ ប៉ុន្តែក្រោយពីមានការប្ដឹងផ្ដល់នេះ កម្មវិធីនេះបានលុបចោល feature នោះចោលហើយការប្ដឹងផ្ដល់នេះបានធ្វើភាគហ៊ុននេះធ្លាក់ចុះមកវិញជាង ២៤ ភាគរយបន្ទាប់ពីមានសន្ទុះតម្លៃភាគហ៊ុនឡើងថ្លៃទ្វេដងកាលពីប៉ុន្មានសប្ដាហ៍មុននេះ។
អត្ថបទពាក់ព័ន្ធ៖
- កូវីដ១៩ វ៉ៃលុកពិភពលោក ថៅកែ Zoom កើបលុយជិត ៤ពាន់លានដុល្លារត្រឹម ៣ខែ
- ប្រយ័ត្ន! អ្នកប្រើប្រាស់កម្មវិធី Zoom ត្រូវដឹងពីវិធីសាស្ត្រទាំងនេះកុំឱ្យ hackers ធ្វើស៊ីបាន!
ហើយក្រុមហ៊ុន Zoom ក៍បានសុំទោសដល់មហាជនពីការធ្វើឱ្យមានការយល់ច្រឡំមិនដឹងច្បាស់លាស់ពីមុខងារប្រព័ន្ធសុវត្ថិភាពនៃ end-to-end encryption ដែលជាប្រព័ន្ធសុវត្ថិភាពដែលមិនអាចឱ្យអ្នកដទៃរួមទាំងក្រុមហ៊ុន Zoom ផងដែរក្នុងការដឹងពីអ្វីដែលបុគ្គលប្រើប្រាស់លើកម្មវិធីខលជាវីដេអូដែលមានសាធារណជនជាច្រើនមានការយល់ច្រឡំថាមានតែបុគ្គលដែលប្រើប្រាស់ការប្រជុំជាវីដេអូនេះប៉ុណ្ណោះទើបអាចដឹងនូវអ្វីដែលគេចែករំលែកដូចជាឯកសារ សម្លេងឆ្លើយឆ្លង និងវីដេអូនេះបាន។ ប៉ុន្តែ Zoom បានបកស្រាយបំភ្លឺថាប្រព័ន្ធ end-to-end encryption នេះគឺមិនមានប្រសិទ្ធភាពទេពេលដែលបុគ្គលប្រើប្រាស់នោះបានថតសារសម្លេងឬថតវីដេអូទុក ឬមានសមាជិកអវត្តមានក្នុងពេលដំណើរការការប្រជុំជាវីដេអូនេះ៕
ប្រភព៖ CNN Business
ដោយ៖ នឿន វណ្ណៈ