សម្ដីចំនួន ៦ឃ្លា ដកស្រង់ពីសៀវភៅ Sapiens: A Brief History of Humankind
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីចំនួន ៦ឃ្លា ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ Sapiens: A Brief History of Humankind ដែលត្រូវបាននិពន្ធឡើងដោយសាស្ត្រាចារ្យនិងអ្នកប្រវត្តិសាស្ត្រលោក Yuval Noah Harari ចេញផ្សាយជាលើកដំបូងក្នុងភាសាហេប្រ៊ូរបស់អ៊ីស្រាអែលក្នុងឆ្នាំ២០១១ និងក្នុងភាសាអង់គ្លេសក្នុងឆ្នាំ២០១៤។
១) «ព្រះពុទ្ធចំណាយពេលអស់៦ឆ្នាំដើម្បីសមាធិទៅលើខ្លឹមសារ ដើមហេតុ និងដំណោះស្រាយដើម្បីព្យាបាលសេចក្ដីទុក្ខរបស់មនុស្ស។ ចុងក្រោយ ទ្រង់ក៏បានរកឃើញថាសេចក្ដីទុក្ខមិនមែនបណ្ដាលមកពីសំណាងអភ័ព្វ ភាពអយុត្តិធម៌របស់សង្គម ឬបំណងរបស់អាទិទេពណាមួយនោះឡើយ។ ផ្ទុយទៅវិញ សេចក្ដីទុក្ខត្រូវបានកើតឡើងមកពីទម្លាប់សកម្មភាពនៃចិត្តរបស់បុគ្គលម្នាក់។»
២) «ដូច Nietzsche និយាយថា បើអ្នកមាន«ហេតុអ្វី»សម្រាប់រស់នៅ អ្នកស្ទើរតែអាចទ្រាំទ្រជាមួយនឹង«ដោយរបៀបណា»បានទាំងអស់។ ជីវិតដែលពោរពេញដោយខ្លឹមសារអាចជារឿងដ៏គួរឲ្យរីករាយជាខ្លាំងបើទោះជាស្ថិតនៅក្នុងការលំបាកក៏ដោយ ចំណែកឯជីវិតដែលមិនមានខ្លឹមសារវិញគឺជាបទពិសោធន៍ដែលលំបាកដ៏យូរមួយមិនថារស់នៅសុខស្រួលយ៉ាងណាក៏ដោយ។»
៣) «បើអ្នកជួបនឹងទុក្ខសោកដោយមិនប្រាថ្នាឲ្យទុក្ខសោកនោះចេញឆ្ងាយ អ្នកនឹងនៅតែបន្តមានអារម្មណ៍ទុក្ខសោកប៉ុន្តែមិនរងទុក្ខដោយសារវានោះឡើយ។ បើអ្នកជួបនឹងភាពរីករាយដោយមិនប្រាថ្នាឲ្យភាពរីករាយនោះនៅតែនៅបន្តនិងកើនខ្លាំងឡើង អ្នកនឹងនៅតែបន្តមានភាពរីករាយដោយមិនបាត់បង់សន្តិភាពនៃចិត្តរបស់អ្នកឡើយ។»
៤) «ការរកឃើញបានបង្ហាញថាសេចក្ដីសុខមិនមែនជាការលើសនៃខណៈពេលរីករាយទៅលើខណៈពេលមិនរីករាយនោះឡើយ។ ផ្ទុយទៅវិញ សេចក្ដីសុខគឺជាការមើលឃើញជីវិតរបស់ខ្លួនឯងនៅក្នុងភាពពេញលេញរបស់វាជាអ្វីដែលមានអត្ថន័យខ្លឹមសារនិងមានតម្លៃ។»
៥) «វប្បធម៌ច្រើនតែឈ្លោះប្រកែកថា វាបម្រាមតែអ្វីដែលមិនមានលក្ខណៈធម្មជាតិប៉ុណ្ណោះ។ ប៉ុន្តែបើនិយាយចេញពីទស្សនជីវសាស្ត្រ មិនមានអ្វីមួយដែលមិនមានលក្ខណៈធម្មជាតិនោះឡើយ។ អ្វីក៏ដោយដែលអាចទៅរួច ផ្អែកទៅតាមនិយមន័យក៏មានលក្ខណៈធម្មជាតិដែរ។ ទង្វើដែលមិនមានលក្ខណៈធម្មជាតិពិតប្រាកដ បុគ្គលដែលប្រឆាំងនឹងច្បាប់ធម្មជាតិ និយាយយ៉ាងសាមញ្ញគឺមិនមានអត្ថិភាពនោះឡើយ ដូច្នេះវាមិនចាំបាច់ត្រូវការបម្រាមនោះឡើយ។»
៦) «មនុស្សអាចមានសេរីភាពចេញពីសេចក្ដីទុក្ខ មិនមែននៅពេលពួកគេបានឆ្លងកាត់ភាពរីករាយដែលខ្លីមួយរំពេចមួយនេះឬមួយនោះឡើយ ប៉ុន្តែគឺនៅពេលពួកគេយល់ពីធម្មជាតិមិនឋិតថេរនៃរាល់អារម្មណ៍របស់ពួកគេ និងឈប់ចង់បានពួកវាទៀត។»
អត្ថបទទាក់ទង៖
- ទស្សនស៊ីជម្រៅ ៩ឃ្លាដែលអ្នកគួរអានឲ្យរកឃើញថាអ្វីជាបញ្ហានៅក្នុងជីវិតអ្នកពិតប្រាកដ!
- ទស្សនចំនួន៨ឃ្លារបស់នីកូឡា តេស្លា ដែលបានបង្ហាញពីបញ្ញារបស់អ្នកច្នៃបង្កើតរូបនេះ
- សុភាសិតចម្រុះជាតិសាសន៍១៣ឃ្លា ដែលអ្នកអាចចម្រាញ់យកខ្លឹមសាររបស់វាមកដឹកនាំជីវិតអ្នកបាន
ដោយ៖ ស្រីពៅ