សុភាសិត​ចម្រុះ​ជាតិសាសន៍ ​​១៣​ឃ្លា ដែល​អ្នក​អាច​ចម្រាញ់​យក​ខ្លឹមសារ​របស់​វា​មក​ដឹកនាំ​ជីវិត​អ្នក​បាន​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ចម្រុះ​ជាតិសាសន៍​ចំនួន​ ១៣​ឃ្លា ដែល​អ្នក​អាច​ចម្រាញ់​យក​ខ្លឹមសារ​របស់​វា​មក​ដឹកនាំ​ជីវិត​អ្នក​បាន​៖

  1. «គ្រប់​រឿងរ៉ាវ​ទាំងអស់​អាច​និយាយ​នៅ​ក្នុង​របៀប​ផ្សេងៗ​គ្នា​បាន។» សុភាសិត​ក្រិក
  2. «បុគ្គល​ដែល​រងទុក្ខ​ច្រើន​ដឹង​ច្រើន។» សុភាសិត​ក្រិក
  3. «អាក្រក់​និង​ល្អ​វេញ​ត្របាញ់​ជាប់​គ្នា​ដូច​នឹង​ខ្សែពួរ​ដូច្នោះ។» សុភាសិត​ជប៉ុន
  4.  «បើ​អ្នក​ចង់​បាន​ការ​ពិត ចូរ​សួរ​កូនក្មេង។» សុភាសិត​បារាំង
  5. «រាល់​ជីវិត​ទាំងឡាយ​គឺជា​ការ​សុបិន​ដើរ រាល់​ការ​ស្លាប់​ទាំងឡាយ​គឺជា​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ។» សុភាសិត​ចិន
  6.  «បុគ្គល​ដែល​ស្វែងរក​ការ​សងសឹក​ត្រូវ​ចងចាំ​ថា​ត្រូវ​ជីក​រណ្ដៅ​ពីរ​ឲ្យ​ហើយ។» សុភាសិត​ចិន
  7. «បុគ្គល​ដែល​គិត​ខ្លាំង​ពេក​ពី​គ្រប់​ជំហាន​ដែល​គាត់​ដើរ នឹង​នៅ​ឈរ​ជើង​មួយ​ពេញ​មួយ​ជីវិត​របស់​គាត់។» សុភាសិត​ចិន
  8. «កម្មផល​និង​ស្រមោល​ដើរ​តាម​បុគ្គល​ម្នាក់​គ្រប់​ទី​កន្លែង។» សុភាសិត​ជប៉ុន
  9. «សម្លឹង​ឡើង​ទៅលើ យើង​មិន​មាន​អារម្មណ៍​មិន​គប្បី​នៅ​ចំពោះ​វត្តមាន​របស់​មេឃ សម្លឹង​មើល​ចុះ​ក្រោម យើង​ក៏​មិន​មាន​អារម្មណ៍​មិន​គប្បី​នៅ​ចំពោះ​មុខ​វត្តមាន​របស់​ផែនដី​ដែរ។» សុភាសិត​ជប៉ុន
  10. «មនុស្ស​ជំទង់​ភាគច្រើន​យកចិត្តទុកដាក់​ទៅលើ​អ្វី​ដែល​នរណា​ម្នាក់​កំពុង​ធ្វើ ប៉ុន្តែ​កូនក្មេង​ឃើញ​លើស​ពី​នេះ។» សុភាសិត​ឥណ្ឌា
  11. «ប្រវត្តិ​ខុស​គ្នា​មានន័យថា​ការ​គិត​ខុស​គ្នា។» សុភាសិត​ឥណ្ឌូណេស៊ី
  12. «មិន​ថា​បុគ្គល​ម្នាក់​ឆ្លាត​ប៉ុណ្ណា ចុងក្រោយ​គាត់​ក៏​នៅតែ​សាង​កំហុស​ដែរ។» សុភាសិត​ឥណ្ឌូណេស៊ី
  13. «នៅ​ពេល​បុគ្គល​ម្នាក់​ឃ្លាន គ្រប់យ៉ាង​មាន​រសជាតិ​ឆ្ងាញ់។» សុភាសិត​អេស្ប៉ាញ

    អត្ថបទទាក់ទង៖ កម្រង​សុភាសិត​ចំនួន​១៣​ឃ្លា ដែល​ឆ្លុះបញ្ចាំង​ពី​គតិបណ្ឌិត​របស់​ជាតិសាសន៍​ជ្វីស

ដោយ៖ ស្រីពៅ

X
5s