កម្រង​សុភាសិត​ចំនួន​ ១៣​ឃ្លា ដែល​ឆ្លុះបញ្ចាំង​ពី​គតិបណ្ឌិត​របស់​ជាតិសាសន៍​ជ្វីស​



ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​កម្រង​សុភាសិត​ចំនួន​ ១៣​ឃ្លា ដែល​ឆ្លុះបញ្ចាំង​ពី​គតិបណ្ឌិត​របស់​ជាតិសាសន៍​ជ្វីស៖

  1. «បុគ្គល​ដែល​មិន​អាច​អត់ធន់​ជាមួយ​អ្វីៗ​ដែល​អាក្រក់ នឹង​មិន​អាច​រស់នៅ​បាន​មើល​ឃើញ​អ្វី​ដែល​ល្អ​បាន​ឡើយ។»
  2. «មួយ​ដំណក់​នៃ​ក្ដី​ស្រឡាញ់​អាច​បង្កើត​នូវ​ទឹកមួយដំណក់នៃ​សមុទ្រ​​ទឹកភ្នែក។»
  3. «បើមិន​ធ្លាប់​មាន​អារម្មណ៍​ឈឺចាប់​គឺ​មិន​ធ្លាប់​ធ្វើ​ជា​មនុស្ស​ឡើយ។»
  4. «នៅ​ពេល​ដែល​មាន​ច្រើន​ហួសហេតុ​ពេក គឺ​មាន​អ្វីមួយ​ដែល​កំពុងតែ​បាត់បង់។»
  5. «កុំ​ធ្វើឲ្យ​ខ្លួនឯង​ធំ​ខ្លាំង​ពេក។ អ្នក​មិនមែន​តូច​ពេក​នោះដែរ។»
  6. «មនុស្ស​រៀបចំ​ផែនការ ព្រះ​ញញឹម។»
  7. «សៀវភៅ​ផ្ដល់​ចំណេះដឹង ប៉ុន្តែ​គឺជា​ជីវិត​ដែល​ផ្ដល់​នូវ​ការ​យល់។»
  8. «កុំ​អួត​សរសើរ​ថ្ងៃស្អែក ក៏​ព្រោះ​តែ​អ្នក​មិន​អាច​ដឹង​ថា​តើ​ថ្ងៃ​នោះ​នឹង​នាំ​យក​អ្វី​មក​នោះ​ឡើយ។»
  9. «បុគ្គល​ម្នាក់​ឯកា​រហូត​ទាល់តែ​គាត់​បាន​ស្វែងរក​ឃើញ​ខ្លួនឯង។»
  10. «បុគ្គល​វៃ​ឆ្លាត​ប្រៀប​បាន​ទៅ​នឹង​ដើមឈើ​ដ៏​រឹងមាំ​មួយដើម។»
  11. «កុំ​នៅ​ខាង​មតិ​ភាគច្រើន​ដើម្បី​ធ្វើ​រឿង​មិន​ត្រឹមត្រូវ ពី​ព្រោះ​តែ​មតិ​ភាគច្រើន​មិន​ទៀង​ថា​មាន​បញ្ញា​នោះ​ឡើយ។»
  12. «កុំ​ស្ដោះទឹកមាត់​ចូល​អណ្ដូង ពី​ព្រោះ​អ្នក​អាច​នឹង​​ផឹកទឹកនោះ​​នៅ​ពេល​ក្រោយ។»
  13. «បើ​អ្នក​ត្រូវការ​ជំនួយ អ្នក​នឹង​រក​ឃើញ​មនុស្សម្នាក់​ដែល​នៅ​ខាងចុង​ដៃ​របស់​អ្នក។»

    អត្ថបទទាក់ទង៖ ទស្សន​​ឡាតាំង​បុរាណ​ចំនួន​១៣​ឃ្លា ដែល​អាច​ជួយ​ពង្រឹង​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​មាន​បញ្ញា​បាន

    ដោយ៖ ស្រីពៅ
X
5s