ទស្សន​​ឡាតាំង​បុរាណ​ចំនួន ​១៣​ឃ្លា ដែល​អាច​ជួយ​ពង្រឹង​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​មាន​បញ្ញា​បាន​



អត្ថបទ​ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​ទស្សន​របស់​ភាសា​ឡាតាំង​បុរាណ​ចំនួន​ ១៣​ឃ្លា ដែល​អាច​ជួយ​ពង្រឹង​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​មាន​បញ្ញា​បាន៖

  1. «ពួក​យើង​ចាប់ផ្ដើម​ស្លាប់​នៅ​ពេល​ចាប់​កំណើត ទី​បញ្ចប់​អាស្រ័យ​លើ​ការ​ចាប់ផ្ដើម។»
  2. «ឱសថ​ព្យាបាល​ច្រើនតែ​ធ្ងន់ធ្ងរ​ជាង​ជំងឺ​ទៅ​ទៀត។ កុំ​ដុត​ផ្ទះ​ចោល​គ្រាន់តែ​ដើម្បី​កម្ចាត់​កណ្ដុរ​ចេញ។»
  3. «សិទ្ធិ​អំណាច មិនមែន​សេចក្ដី​ពិត​នោះ​ទេ ដែល​បង្កើត​ច្បាប់។»
  4. «មនុស្ស​ជាច្រើន​ថើប​ដៃ​ដែល​ពួកគេ​ចង់​កាត់​ចោល។»
  5. «ទម្លាប់​ចាស់​ពិបាក​នឹង​ស្លាប់។»
  6. «បើ​ទោះ​ជា​អ្នក​មាន​អ្នក​ប្រឹក្សា​យោបល់​ច្រើន តែ​ក៏​កុំ​បោះចោល​ការ​ប្រឹក្សា​ពី​វិញ្ញាណ​របស់​ខ្លួនឯង​ដែរ។»
  7. «ការ​ចុះ​ខ្សោយ​នៃ​រដ្ឋ​​កាន់តែ​ខ្លាំង ច្បាប់​​នឹង​មាន​កាន់តែ​ច្រើន។»
  8. «ធម្មជាតិ​នៅ​ហួស​ផុត​ពី​ការ​បង្រៀន​ណាៗ​ទាំងអស់។»
  9. «ជន​ដែល​ជា​អ្នកមាន​គឺជា​មនុស្ស​ដែល​គិត​ទៅ​កាន់​ខ្លួនឯង​ថា​គាត់​មិន​ខ្វះខាត​អ្វី​ទាំងអស់។»
  10. «លទ្ធផល​តែងតែ​ដើរ​ពី​ក្រោយ​តាម​ហេតុ។»
  11.  «រូបរាង​ខាងក្រៅ​បំភ័ន្ត​ភ្នែក។»
  12. «អភ័យទោស​ហើយ​បំភ្លេច​ចោល។»
  13. «មនុស្ស​ដែល​ក្មេង​នៅ​ពេល​ពួកគេ​ចាស់ ប្រាកដ​ជា​ចាស់​កាល​ពួកគេ​នៅ​ក្មេង។»

    ដោយ៖ ស្រីពៅ
X
5s