គតិបណ្ឌិត ​១០​ឃ្លា ដែល​អាច​ផ្ដល់​ចម្លើយ​ដល់​សំណួរ​ដែល​អ្នក​មាន​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បេះដូង​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​គតិបណ្ឌិត​ចំនួន ​១០​ឃ្លា ដែល​អាច​ផ្ដល់​ចម្លើយ​ដល់​សំណួរ​ដែល​អ្នក​មាន​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បេះដូង​របស់​អ្នក៖

  1. «កំហឹង​គឺជា​រឿង​មួយ​ដែល​កាន់តែ​ប្រសើរ​ដោយ​ពន្យារពេល​វា។» សុភាសិត​អង់គ្លេស
  2. «សំណើច​គឺជា​ឱសថ​ដ៏​ល្អ​បំផុត។» សុភាសិត​អង់គ្លេស
  3. «ពណ៌​ទាំង​៥​ពណ៌​ធ្វើឲ្យ​ភ្នែក​ខ្វាក់។ សំឡេង​ទាំង​៥​សំឡេង​ធ្វើឲ្យ​ត្រចៀក​ថ្លង់។ រសជាតិ​ទាំង​៥​រសជាតិ​ធ្វើឲ្យ​អណ្ដាត​ស្ពឹក។ ការ​ប្រណាំងប្រជែង​និង​ការ​បរបាញ់​សត្វ​ធ្វើឲ្យ​ចិត្ត​ឆ្កួត។ របស់​មាន​តម្លៃ​ធ្វើឲ្យ​មនុស្ស​ម្នាក់​ងាក​ចេញ​ពី​ផ្លូវ​ត្រូវ។» ឡៅជឺ
  4. «ឲ្យ​តែ​អ្នក​ស្វែងរក​អ្វីមួយ អ្នក​នឹង​ទទួល​បាន​ស្រមោល​នៃ​ការ​ពិត មិនមែន​ការ​ពិត​ខ្លួន​វា​នោះ​ឡើយ។» Shunryu Suzuki
  5. «ចាក់​ទឹក​ក្នុង​កែវ​របស់​អ្នក​ឲ្យ​ពេញ ហើយ​វា​នឹង​ហៀរ​ចេញ​មក។ សំលៀង​កាំបិត​របស់​អ្នក​ឲ្យ​ជាប់ ហើយ​វា​នឹង​លែង​សូវ​មុត​ដូច​មុន។ រត់​ដេញ​តាម​លុយ​និង​សុវត្ថិភាព ហើយ​បេះដូង​របស់​អ្នក​នឹង​មិន​អាច​សម្រាក​ធូរស្បើយ​បាន​ឡើយ។ ខ្វាយខ្វល់​ពី​ការ​យល់ព្រម​របស់​អ្នកដទៃ ហើយ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ទោស​របស់​ពួកគេ។ ធ្វើ​ការងារ​របស់​អ្នក​ហើយ​ឈានជើង​ដក​ខ្លួន​ចេញ។ នេះ​គឺជា​ផ្លូវ​តែមួយ​នៃ​ភាព​ស្ងប់​សុខ។» ឡៅជឺ
  6. «ពិភពលោក​នេះ​ពោរពេញ​ទៅ​ដោយ​ម្ជុល​និង​បន្លា តែ​ផ្កាឈូក​នៅ​តែ​រីក។» Kobayashi issa
  7. «គ្មាន​អ្វី​ដែល​ងាយស្រួល​ជាង​ការ​រិះគន់​ជា​សាធារណៈ​ទៅលើ​បុគ្គល​ដែល​បាន​ប្រព្រឹត្តិ​អំពើ​អាក្រក់​នោះ​ទេ។ ក៏​គ្មាន​អ្វី​ដែល​ពិបាក​ជាង​ស្វែងយល់​ពី​គាត់​នោះ​ដែរ។» Fyodor Dostoyevsky
  8. «ការ​ទទួល​បាន​គឺជា​ការ​បោកបញ្ឆោត ការ​បាត់បង់​ទើប​ជា​ការ​ត្រាស់ដឹង។» Kodo Sawaki
  9.  «បើ​អ្នក​កាន់តែ​ឲ្យ​តម្លៃ​ទៅលើ​ភាព​សាមញ្ញ ការ​យល់ដឹង​របស់​អ្នក​នឹង​កាន់តែ​ស៊ីជម្រៅ។» Chogyam Trungpa
  10. «អ្នក​មិន​គួរ​មាន​ការ​រំពឹង​ទុក​អ្វី​ទៅលើ​អ្នកដទៃ​ឡើយ។ គ្រាន់តែ​មាន​សន្ដានចិត្ត​ល្អ​ចំពោះ​ពួកគេ​បាន​ហើយ។» Chogyam Trungpa

    ដោយ៖ ស្រីពៅ
X
5s