សម្ដី ១១ឃ្លា ពីបុគ្គលមានបញ្ញា ដែលនិយាយចូលទៅដល់ស្រទាប់យ៉ាងស៊ីជម្រៅនៃជីវិត
ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១១ឃ្លា ពីបុគ្គលមានបញ្ញា ដែលនិយាយចូលទៅដល់ស្រទាប់យ៉ាងស៊ីជម្រៅនៃជីវិត៖
- «ការពិតអំពីយើងជានរណាពិតប្រាកដដែលនៅហួសរំលងរូបរាងណាៗទាំងអស់ គឺជាចំណេះដឹងដែលមានតម្លៃនឹងស្វែងរក។» Dzogchen Ponlop Rinpoche
- «សមាធិគ្រាន់តែជាការរៀនស្គាល់ពីចិត្តរបស់ខ្លួនឯងប៉ុណ្ណោះ។» Dzogchen Ponlop Rinpoche
- «ដើម្បីយល់ពីភាពទទេ ត្រូវការពេលវេលា។» សុភាសិតZen
- «អ្នកមិនមែនជាអ្នកមាននោះទេរហូតទាល់តែអ្នកមានរបស់ដែលលុយមិនអាចទិញបាន។» អនាមិក
- «ពួកយើងគឺជាអ្នកកាត់ក្ដីដ៏ល្អមួយចំពោះកំហុសរបស់អ្នកដទៃ ប៉ុន្តែជាមេធាវីការពារដ៏ល្អមួយចំពោះកំហុសរបស់ខ្លួនឯង។» Nicky Gumble
- «សេចក្ដីសុខគឺជាកិច្ចការងារនៅខាងក្នុង។» William Arthur Ward
- «គ្មានអ្វីមួយនៅក្នុងលោកនេះដែលរំខានអ្នកដូចទៅនឹងការគិតរបស់អ្នកនោះឡើយ។» អនាមិក
- «នៅពេលដែលអ្នកគិតថាអ្នកបានបាត់បង់អ្វីគ្រប់យ៉ាង អ្នករកឃើញថាអ្នកតែងតែអាចបាត់បង់បន្តិចទៀតបានជានិច្ច។» Bob Dylan
- «ដើម្បីជោគជ័យ អ្នកត្រូវគោរពតាមច្បាប់មួយនោះគឺ មិនត្រូវកុហកខ្លួនឯងឡើយ។» Paulo Coelho
- «ដោយមិនបានចាកចេញពីផ្ទះរបស់ខ្ញុំ ខ្ញុំដឹងពីចក្រវាលទាំងមូល។» ឡៅជឺ
- «ភ្ញាក់ឡើងវិញគឺជាការមើលឃើញភាពច្របូកច្របល់របស់យើងឲ្យកាន់តែច្បាស់លាស់។» Chogyam Trungpa
អត្ថបទទាក់ទង៖ កម្រងសម្ដីដកស្រង់ចំនួន១០ឃ្លា ដែលអាចពញ្ញាក់ស្មារតីទៅលើការយល់ឃើញរបស់អ្នកចំពោះជីវិត
ដោយ៖ ស្រីពៅ