កម្រងសម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលអាចពញ្ញាក់ស្មារតីទៅលើការយល់ឃើញរបស់អ្នកចំពោះជីវិត
ខាងក្រោមនេះគឺជាកម្រងសម្ដីដកស្រង់ចំនួន ១០ឃ្លា ដែលអាចពញ្ញាក់ស្មារតីទៅលើការយល់ឃើញរបស់អ្នកចំពោះជីវិត៖
១) «នៅចន្លោះរវាងការរំញោចនិងការឆ្លើយតប គឺជាលំហមួយ។ នៅក្នុងលំហនោះ គឺជាអំណាចរបស់យើងក្នុងការជ្រើសរើសការឆ្លើយតបរបស់យើង។ នៅក្នុងការឆ្លើយតបរបស់យើង បង្កប់នូវការអភិវឌ្ឍលូតលាស់និងសេរីភាពរបស់យើង។» Viktor E. Frankl
២) «មានមនុស្សកាន់តែច្រើននៅលើលោកនេះដែលមានមធ្យោបាយក្នុងការរស់នៅ ប៉ុន្តែមិនមានខ្លឹមសារក្នុងការរស់នៅ។» Viktor E. Frankl
៣) «កុំគ្រាន់តែក្លាយជាអ្នកកត់ត្រាទុកការពិត ប៉ុន្តែព្យាយាមចាក់ធ្លុះចូលទៅក្នុងអាថ៌កំបាំងនៃដើមកំណើតរបស់ពួកវា។» Ivan Pavlov
៤) «ការរៀនសូត្រច្រើនមិនបានបង្រៀនពីការស្វែងយល់ឡើយ។» Heraclitus
៥) «គ្រូដំបូងរបស់យើងគឺជាបេះដូងរបស់យើង។» សុភាសិតអាមេរិកជនជាតិដើម
៦) «នៅពេលដែលយើងឆ្ងល់ច្រើន អំណោយនៃចំណេះដឹងនឹងរត់មករកយើង។» សុភាសិតអាមេរិកជនជាតិដើម
៧) «សេចក្ដីទុក្ខមានភាពខ្លាំងក្លាជាងរាល់ការបង្រៀនផ្សេងៗដទៃទៀត និងបានបង្រៀនខ្ញុំឲ្យយល់ថាតើបេះដូងរបស់ខ្ញុំធ្លាប់តែរបៀបណា។» ខ្ញុំធ្លាប់បានបត់កោងនិងបាក់បែក ប៉ុន្តែខ្ញុំសង្ឃឹមថានឹងអាចទទួលបានរូបរាងមួយដែលប្រសើរជាងមុន។» Charles Dicken
៨) «វាគឺជារឿងសំខាន់ក្នុងការដែលមិនរំពឹងទុកអ្វីទាំងអស់ និងយកបទពិសោធន៍គ្រប់យ៉ាងបូករួមទាំងបទពិសោធន៍ដែលអវិជ្ជមាន ចាត់ទុកគ្រាន់តែជាជំហាននៅលើផ្លូវ និងបន្តដំណើរទៅមុខ។» Ram Dass
៩) «ពាក្យ«រីករាយ»នឹងបាត់បង់អត្ថន័យរបស់វាបើសិនជាវាមិនត្រូវបានពាក្យ«ទុក្ខសោក»មកទប់លំនឹងទេនោះ។» Carl Jung
១០) «ភារកិច្ចរបស់មនុស្សគឺជាការមានសតិដឹងនូវអ្វីៗដែលត្រូវបានរុញច្រានឡើងមកលើពីផ្នែកដែលមិនមានសតិដឹង។» Carl Jung
ដោយ៖ ស្រីពៅ