ទស្សនៈទានខ្លីៗទាក់ទងនឹង «វិបត្តិ»​



វិបត្តិប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ គ្មានអ្នកណាម្នាក់អាចគេចវេសពីវាបានឡើយ។ ប៉ុន្តែយើងអាចស្វែងយល់ពីវា ឬ ប្រើវាដើម្បីកែប្រែខ្សែរជីវិតរបស់យើងឲ្យប្រសើរឡើងបាន ជំនួសអោយការដែលត្រូវមករងទុក្ខវេទនាដោយសារតែវិបត្តិ។ ខាងក្រោមនេះគឺជា សម្រង់ទស្សនៈទានខ្លីៗ ស្តីអំពីវិបត្តិដែលផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចំពោះវាបាន៖

  1. វិបត្តិទាំងអស់សុទ្ធតែជារឿងល្អ ព្រោះវាដាស់អ្នកឲ្យភ្ញាក់ដឹងខ្លួនឡើង។ Ryan Reynolds
  2. “គ្រប់វិបត្តិសុទ្ធជាឱកាស។”  Maxwell Maltz
  3. “ក្នុងវិបត្តិ យ៉ាងហោចណាស់ក៏មានគុណសម្បត្តិម៉្យាងនៅក្នុងនោះដែរ គឺវាធ្វើឲ្យយើងបានគិតពិចារណា។” Jawaharlal Nehru
  4. វិបត្តិ គឺជាផ្នែកមួយនៃជីវិត។ គ្មានជីវិតណាមួយ ដែលគ្មានវិបត្តិនោះទេ។” Jack Nicklaus 
  5. វិបត្តិ ប្រៀបដូចជាថ្នាំព្យាបាលរបួសអីចឹង វាធ្វើឲ្យអ្នកឈឺចាប់ តែវាព្យាបាលមុខរបួសរបស់អ្នកឲ្យជាសះស្បើយ។” Bryant McGill
  6. កុំចាំទាល់តែមានវិបត្តិកើតឡើង ទើបនឹកឃើញរកវិធីទប់ស្កាត់។”  Phil McGraw
  7. ប្រវត្តិសាស្រ្តរំលឹកពីជនផ្ដាច់ការងើបឡើងក្នុងកំឡុងពេលដែលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។” Robert Kiyosaki
  8. មិនបាច់រត់ពួនវិបត្តិទេ គ្មានអ្នកណាពួនវាជិតឡើយ។” Bear Bryant
  9. តាមពិតទៅ កាន់តែជួបវិបត្តិសេដ្ឋកិច្ច កាន់តែមិនសូវពិបាកលើកទឹកចិត្តបុគ្គលិកវិញ ព្រោះ ពួកគេនឹងកាន់តែគិតគូរពីវិបត្តិសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ។” Reid Hoffman
  10. គ្រប់វិបត្តិទាំងឡាយ តែងតែធ្វើឲ្យអ្នកប្រសើរឡើងជាងមុនជានិច្ច ទាំងផ្នែកគុណធម៌ ភាពក្លាហាន ការយល់ដឹង និងសេចក្តីស្រលាញ់។” Amit Ray
  11. កាលពីមុនយើងមានជម្រើសពីរដើម្បីឆ្លើយតបនឹងវិបត្តិ៖ ប្រឈមមុខ គេចវេស។ ប៉ុន្តែសម័យកាលនេះ យើងមានជម្រើសទីបីមួយទៀតគឺប្រឈមមុខ គេចវេស ឬក៏សើចសប្បាយ។” Robert Orben
  12. ការបាត់បង់សតិពេលដែលជួបវិបត្តិ ជាការធ្វើឲ្យខ្លួនឯងក្លាយទៅជាវិបត្តិ។” Redwine
  13. ពេលខ្លះអ្នកត្រូវជួបវិបត្តិសិន ទើបអ្នកអាចស្គាល់ពីខ្លួនឯង ស្គាល់ពីអ្វីដែលអ្នកចង់បានពិត ប្រាកដក្នុងជីវិត” Jodi Picoult ៕

អត្ថបទទាក់ទង៖ កម្រង​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​អាច​ពញ្ញាក់​ស្មារតី​ទៅលើ​ការ​យល់ឃើញ​របស់​អ្នក​ចំពោះ​ជីវិត​

ដោយ៖ ជា ឧត្តម្ភ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

X
5s