ហេតុអ្វីអ្នកគួរចាប់អាជីពជាអ្នកបកប្រែភាសាអង់គ្លេស?
នៅក្នុងពិភពលោកនេះ មានប្រភេទមុខរបរ ការងារផ្សេងៗគ្នា។ ការបកប្រែជាអាជីពមួយកំពុងមានទីផ្សារពីព្រោះមិនសូវមានមនុស្សចេះច្រើននោះទេ។ ហើយអាជីពការងារមួយនេះក៏មិនងាយស្រួលនោះទេដោយវាមានភាពពិបាកខ្លាំងណាស់ក្នុងការបម្លែងភាសាមួយទៅជាភាសាមួយទៀតឲ្យងាយស្រួលយល់ដល់អ្នកអាន។ ប៉ុន្តែបើអ្នកចូលចិត្តនិងចង់ចេះចង់ដឹងកាន់តែច្រើននោះវានឹងបង្រៀនអ្នកអំពីកិច្ចការមួយនេះ។ ការបកប្រែគឺជាអាជីពការងារមួយដែលអ្នកមិនគួរមើលរំលង ពីព្រោះវាផ្ដល់អត្ថប្រយោជន៍ច្រើន។
លោក លង់ វណ្ណៈ អ្នកបកប្រែអត្ថបទនៅគេហទំព័រ BizKhmer.com បានមានប្រសាសន៍៖ ការបកប្រែជួយអ្នកច្រើនខ្លាំងណាស់ទាំងផ្នែកភាសាអង់គ្លេសនិងខេមរភាសា។ ការបកប្រែជួយអ្នកពង្រីកចំណេះដឹងភាសាអង់គ្លេសរួមទាំង ពាក្យ ឃ្លងឃ្លា វេយ្យាករណ៍ និងសំខាន់ជាងនេះនោះគឺពង្រីកនូវការយល់នូវអត្ថន័យនៃភាសាអង់គ្លេស។ ដែលនេះនឹងជួយអ្នកឲ្យមានចំណេះដឹងកាន់តែទូលាយ ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ បន្ថែមពីនេះ ភាសាខ្មែររបស់អ្នកក៏មានការរីកចម្រើនផងដែរ។ ឧទាហរណ៍ខ្លួនខ្ញុំផ្ទាល់ដំបូងឡើយខ្ញុំមិនសូវមានគំនិតឬការសរសេរភាសាខ្មែរនោះទេ ប៉ុន្តែក្រោយពីក្លាយជាអ្នកបកប្រែខ្ញុំមានគំនិតក្នុងការនិយាយ ការសរសេរច្រើនជាមុនទៀតផង។
ជាមួយគ្នានេះ លោក នឿន វណ្ណៈ អ្នកបកប្រែផ្នែកបច្ចេកវិទ្យានៅគេហទំព័រ BizKhmer បានមានប្រសាសន៍ថា ការបកប្រែជួយឲ្យរូបលោកស្វែងយល់ចំណេះដឹងកាន់តែច្រើនទាក់ទងនឹងបច្ចេកវិទ្យា។ លោកបន្តទៀតថា នៅពេលអ្នកបកប្រែអត្ថបទមួយនោះអ្នកមានចំណេះដឹងទូលំទូលាយទាក់ទងនឹងអត្ថបទដែលអ្នកបកប្រែដែលនេះជួយទៅដល់ជំនាញរបស់អ្នកថែមទៀត។
លោក បានបន្តទៀតថា ការបកប្រែមានភាពងាយស្រួលផងដែរ ដោយអ្នកអាចធ្វើការនៅផ្ទះក៏អាចទទួលបានប្រាក់ចំណូលផងដែរ។
BizKhmer ជាប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលប្រកបដោយវិជ្ជាជីវៈដែលត្រូវបានបង្កើតឡើង យ៉ាងពិសេសដើម្បីបំរើដល់ប្រយោជន៍ដល់មិត្តអ្នកដែលផ្ដោតសំខាន់ទៅលើអត្ថបទ សហគ្រិនភាព អប់រំ ឃ្លាំងគំនិត អាជីវកម្ម ការវិនិយោគ អភិវឌ្ឍន៍អាជីព និងអចលនទ្រព្យជាដើម។
BizKhmer កំពុងត្រូវការជ្រើសរើសបុគ្គលិកហាត់ការផ្នែកបកប្រែជាច្រើននាក់ ដែលមានបំណងចង់ក្លាយជាអ្នកបកប្រែអត្ថបទសារព័ត៌មាន។ លោកអ្នកមានឱកាសទទួលបានការបង្កាត់បង្រៀនបន្ថែមទាក់ទងនឹងការបកប្រែ បន្ថែមពីនេះទៀតលោកអ្នកអាចសាងគេឈ្មោះនៅក្នុងគេហទំព័រ BizKhmer ថែមទៀតផង។
អត្ថប្រយោជន៍៖
១) ទទួលបានការបង្ហាត់បង្រៀនបន្ថែមទាក់ទងនឹងជំនាញបកប្រែ
២) ប្រាក់ឧបត្ថម្ភប្រចាំខែសមរម្យ
៣) ការឈប់សម្រាកស្របតាមច្បាប់ការងារ
៤) ឱកាសធ្វើជាបុគ្គលិកពេញសិទ្ធិក្នុងក្រុមហ៊ុន
៥) ច្បាប់ឈប់សម្រាកឈឺឬច្បាប់ឈប់សម្រាកអាពាហ៍ពិពាហ៍
៦) ធានារ៉ាប់រង ២៤ម៉ោង
៧) ទទួលបានវិញ្ញាបនបត្របញ្ជាក់ការងារ
៨) ដំណើរកម្សាន្តឬកម្មវិធីជប់លៀងប្រចាំឆ្នាំ
៩) ក្រុមកីឡា
កុំឲ្យឱកាសនេះកន្លងហួសទៅ កុំទាន់គិតថាទាល់តែខ្លួនមានចំណេះដឹងភាសាអង់គ្លេសពូកែទើបអាចក្លាយជាអ្នកបកប្រែបាន តែសំខាន់ការចង់រៀនសូត្រនិងចង់ចេះចង់ដឹងរបស់អ្នកខ្លាំងប៉ុណ្ណា៕
ផ្ញើរប្រវត្តរូបសង្ខេប និង Cover Letter ទៅកាន់អ៊ីម៉ែល៖ [email protected] និង ទំនាក់ទំនងលេខទូរស័ព្ទ៖ 010 539 639