គ្មានទំនុកចិត្តលើខ្លួនឯងមែនទេ? វិធីងាយៗទាំង ៩ នេះនឹងជួយអ្នកបង្កើនទំនុកចិត្តយ៉ាងអស្ចារ្យ​



ការងារមួយ ភាពជោគជ័យមួយអាចសម្រេចបានអាស្រ័យលើការខិតខំប្រឹងប្រែង និងការផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងជាងនរណាៗទាំងអស់។ មនុស្សមួយចំនួនតែធ្វើឲ្យពាក្យសម្តីអ្នកដទៃក្លាយទៅជាឥទ្ធិពលវិជ្ជមានមួយក្នុងការបំផ្លាញក្តីស្រមៃដែលខ្លួនខំសន្សំ ខំបណ្តុះអស់រយៈពេលជាយូរ ហើយយកមតិមិនល្អរបស់អ្នកដទៃបង្កើតជាការសង្ស័យលើសមត្ថភាពរបស់ខ្លួន។

បើអ្នកសង្ស័យថាខ្លួនកំពុងតែខ្វះទំនុកចិត្តលើខ្លួនឯង គួរសាកល្បងធ្វើរឿងទាំង ៩ ចំណុចខាងក្រោមនេះដើម្បីទាញ និងសាងទំនុកចិត្តខ្លួនឯងមកវិញ ៖

១) ដើរតាមក្តីស្រមៃរបស់ខ្លួនឯង

មនុស្សគ្រប់គ្នាសុទ្ធតែមានក្តីស្រមៃរៀងៗខ្លួន បើអ្នកគិតថាក្តីស្រមៃដែលកំពុងរសាត់អណ្តែតឡើងក្នុងខ្លួនក្បាលរបស់អ្នកជារឿងល្អ ហើយអ្នកពិតជាស្រលាញ់វាមែន ចង់ឲ្យវាផុសចេញជារូបរាងមែន ចាប់យកវាមកកែច្នៃថែមគ្រឿងដើម្បីឲ្យវាចេញជារូបរាងគិតប្រាកដ។ 

២) បញ្ជាក់ពីជំហរខ្លួនឯង

បញ្ជាក់ពីជំហរខ្លួនឯងមានន័យថា យកគំនិតវិជ្ជមានមកធ្វើជាឧបករណ៍ជំរុញថាការគិត ការស្រមៃរបស់អ្នកលើការងារមួយនោះពិតជាទទួលបានលទ្ធផលតាមការរំពឹងទុក ទោះវាត្រូវឆ្លងកាត់ការលំបាក ឬប្រើរយៈពេលយូរដើម្បីទទួលបានលទ្ធផលក៏គ្មានបញ្ហាដែរ។ 

៣) ធ្វើអ្វីមួយដែលតែងបន្លាច ឬធ្វើឲ្យអ្នកខ្លាចស្ទើររាល់ថ្ងៃ

ស្រមោលដែលតែងបន្លាចអ្នកអាចជាការអ្នកខ្លាចថាអ្នកមិនអាចរៀនបានលទ្ធផលល្អ អ្នកមិនអាចធ្វើការងារនោះបាន អ្នកមិនអាចធ្វើឲ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត ឬពេលខ្លះភាពភ័យខ្លាចនោះវាអាចជារឿងកំប៉ិកកំប៉ុកដូចជា ខ្លាចដង្កូវ សត្វល្អិតផ្សេងៗជាដើម។ ខំប្រឹងជំនះដោយធ្វើការជាមួយវា ចូលឲ្យកាន់តែជិតវាបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ ភាពភ័យខ្លាចនោះនៅក្លាយទៅជាភាពស៊ាំ ហើយអ្នកនឹងមានទំនុកចិត្តលើខ្លួនឯងលើការងារចំពោះមុខ។

៤) ឆ្លើយតបនឹងសំនួរដែលជាការរិះគន់លើអ្នកពិសេសខ្លួនអ្នកផ្ទាល់

ពេលខ្លះខ្លួនឯងជាអ្នករិះគន់ខ្លួនឯងច្រើនជាងនរណាៗទាំងអស់ ព្រោះអ្នកចូលចិត្តប្រើគំនិតអវិជ្ជមានលើខ្លួនឯង គិតថាខ្លួនឯងធ្វើមិនបាន។ សួរខ្លួនឯងឡើងវិញថាហេតុអ្វីបានជាអ្នកបន្ទោស ឬរិះគន់ខ្លួនឯង ហើយការរិះគន់នេះបានលទ្ធផលអ្វីមកវិញ។

៥) ប្រើយុទ្ធសាស្រ្ត ១០០ ថ្ងៃក្នុងការជំនះ

ប្រើពេល ១០០ថ្ងៃ ដើម្បីជំនះភាពកំសាករបស់អ្នក ធ្វើបែបនេះដើម្បីឲ្យខ្លួនឯងរឹងមាំគ្រប់គ្រាន់ក្នុងការផ្តល់ទំនុកចិត្តលើខ្លួនឯង។ ឈប់ខ្ជិល ដោយប្រើពេល ១០០ថ្ងៃនេះបង្កើតជាទម្លាប់សម្រាប់កែប្រែខ្លួនឯង ក្នុងគោលបំណងអភិវឌ្ឍន៍ខ្លួន។

៦) ដាក់កម្រិតថាខ្លួនឯងត្រូវតែឈ្នះក្នុងការជំនះមួយនេះ

វាជាការតាំងចិត្តដើម្បីអាចសម្រេចវា ពេលអ្នកអាចធ្វើអ្នកនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្តមួយ ហើយអ្នកនឹងយកលទ្ធផលទាំងនោះដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង។

៧) ជួយអ្នកដទៃ

ការជួយអ្នកដទៃបានធ្វើឲ្យអ្នកក្លាយជាមនុស្សក្លាហាន វាបានជួយអ្នកឲ្យជំនះភាពកំសាក ភាពភ័យខ្លាចចេញពីការគិតរបស់អ្នកបាន។ អ្នកអាចក្លាយជាមនុស្សម្នាក់ដែលមានភាពជឿជាក់លើខ្លួនឯង និងអាចបន្តពង្រឹងសមត្ថភាពខ្លួនឯងបានតាមរយៈការជួយអ្នកដទៃ រាប់ចាប់ពីការបង្រៀន ការចែករំលែកចំណេះដឹង ការជួយយកអាសារ ឬការជួយដោះស្រាយបញ្ហាជាដើម។

៨) គិតគូរយកចិត្តទុកដាក់លើខ្លួនឯង

វាមិនមែនជារឿងអត្មានិយមទេដែលអ្នកគ្រាន់តែគិតគូរ និងយកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើន ព្រោះពាក្យចាស់តែងពោលថាមុននឹងឲ្យគេស្រលាញ់ ទាល់តែយើងចេះស្រលាញ់ខ្លួនឯងសិន។ បើអ្នកមិនស្រលាញ់ខ្លួនឯង មិនយកចិត្តទុកដាក់លើខ្លួនឯងមាននរណាគិតគូរពីអ្នកនោះ ហើយពេលដែលអ្នកមើលថែខ្លួនមិនបានល្អ អ្នកគ្មានទំនុកចិត្តធ្វើការងារអ្វីមួយ ឬផ្តល់ដំបូន្មានដល់នរណាឡើយ។ ដូច្នេះទុកពេលវេលាខ្លះសម្រាប់ខ្លួនឯងដើម្បីបានសម្រាក ឬធ្វើអ្វីដែលអ្នកចង់ធ្វើ ទើបអ្នកអាចជម្រុញឲ្យខ្លួនឯងមានទំនុកចិត្តលើខ្លួនឯងហើយអាចបំពេញការងារបានជោគជ័យ។

៩) បង្កើតព្រំដែនសម្រាប់ខ្លួនឯង

ការបង្កើតព្រំដែននេះមិនមែនមានន័យថា ឲ្យអ្នកផ្តាច់ទំនាក់ទំនងពីមនុស្សនៅជុំវិញខ្លួនឡើយ តែអ្នកមិនគួរអនុញ្ញាតឲ្យអ្នកដទៃឆ្លងដែនមកកំណត់ជីវិតឯកជនអ្នកនោះទេ។ អ្នកត្រូវរៀនបដិសេធខ្លះលើសំណើមួយចំនួនដែលពុំចាំបាច់ ធ្វើបែបនេះអ្នកអាចស្វែងរកភាពជាខ្លួនឯងបានច្បាស់ និងដឹងថាអ្នកជានរណាឲ្យប្រាកដ អ្វីដែលជាតម្រូវការពិតរបស់អ្នក ហើយអ្នកមានភាពរឹងមាំកម្រិតណា ព្រោះការរស់ពឹងលើសមត្ថភាពខ្លួនជារឿងចាំបាច់សម្រាប់មនុស្សគ្រប់គ្នា៕

ដោយ៖ យ៉ាយ៉ា

 

X
5s