ការងារទាំង២០ ដែលមានប្រជាប្រិយភាពនៅក្នុងទ.ស ឆ្នាំ ១៩៥០ ហើយភាគច្រើនកំពុងបាត់បង់
បើប្រើប្រាស់ទិន្នន័យពីការធ្វើជំរឿនឆ្នាំ១៩៥០ និងការធ្វើការវាស់ស្ទង់មតិសហគមអាមេរិក (American Community Survey) បានរកឃើញនូវការធ្លាក់ចុះនៃអត្រាការងារមួយចំនួនរវាងឆ្នាំ១៩៥០ និងពេលបច្ចុប្បន្ន។ នេះគឺជាឧស្សាហកម្ម ដែលមានចំនួននិយោជិក នៅក្នុងឆ្នាំ១៩៥០ បើធៀបនឹង ឆ្នាំ២០១៧៖
២០) ការផលិតគ្រឿងម៉ាស៊ីនកសិកម្មនិងត្រាក់ទ័រ៖ មាននិយោជិក ១៧៧ ៥២២ នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ១០៨ ៣៩២នាក់ក្នុងឆ្នាំ២០១៧ (ធ្លាក់ចុះ ៣៩%។ ឧស្សាហកម្មនេះទាក់ទងនឹងការផលិតត្រាក់ទ័រនិងសម្ភារកសិកម្មផ្សេងៗ។
១៩) ផលិតផលកៅស៊ូ៖ មានកម្មករចំនួន២៤៣ ៤០១នៅឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ១៤៧ ៧៥៩ ក្នុងឆ្នាំ២០១៧ (៣៩%)។ ឧស្សាហកម្មនេះលក់ផលិតផលនានាដែលផលិតចេញពីកៅស៊ូ។
១៨) ពាណិជ្ជកម្មបោះដុំប្រេង៖ មានកម្មករចំនួន ១៦៦ ៤៨៨នាក់ បានធ្លាក់មកត្រឹម ៩៤ ៩៩២ក្នុងឆ្នាំ២០១៧ (៤៣%)។ ឧស្សាហកម្មនេះបោះដុំផលិតផលប្រេងសាំងនានាទៅឲ្យអាជីវកម្មនានា។
១៧) ពាណិជ្ជកម្មបោះដុំនូវផលិតផលកសិកម្ម៖ មានកម្មករចំនួន១១៤ ៦៨៥នាក់ ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម៦២ ៦៩៥ នាក់ក្នុងឆ្នាំ២០១៧ (៤៥%)។ ឧស្សាហកម្មនេះបោះដុំផលិតផលកម្មសិកម្មនានាទៅឲ្យអាជីវកម្មនានា។
១៦) ឧស្សាហកម្មផលិតដែក ( Primary non-ferrous metal manufacturing)៖ មានកម្មករចំនួន២៣៥ ៨៥៦នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម១១៨ ៧៧៩នាក់ក្នុងឆ្នាំ២០១៧ (៥០%)។ ឧស្សាហកម្មនេះផលិតយ៉ាន់ស្ព័រនិងវត្ថុធាតុដើមដែលមិនរាប់បញ្ចូលដែក។
១៥) ការលក់រាយនៅឥន្ធន:និងទឹកកក៖ មានកម្មករចំនួន ១៧២ ៨៤១ក្នុងឆ្នាំ១៩៥០បានធ្លាក់មកត្រឹម ៨៥ ៨០៦ ក្នុងឆ្នាំ២០១៧ (៥០%)។ អ្វីដែលឧស្សាហកម្មនេះធ្វើគឺលក់ឥន្ធន:និងទឹកកកទៅឲ្យអតិថិជន។
១៤) សេវាកម្មបម្រើការងារនៅក្នុងផ្ទះ៖ មានកម្មករ ១ ៧១៣ ៣៥២ ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះត្រឹម៨៤៧ ៧៦៩ក្នុងឆ្នាំ២០១៧ (៥១%)។ សេវាកម្មនេះដែលជានិយោជិកត្រូវលេងជាមួយក្មេងៗ ថែរក្សាផ្ទះ និងចម្អិនម្ហូប។
១៣) កសិកម្ម៖ មានចំនួនជាង ៧ ០៨៨ ៩០៤នាក់ ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះត្រឹម ៣ ៤២៩ ៨៤៤នាក់ក្នុងឆ្នាំ២០១៧ (៥២%)។ ឧស្សាហកម្មនេះផលិតចំណីអាហារនិងដំណាំផ្សេងៗ។
១២) ការកាប់ដើមឈើ៖ មានកម្មករចំនួន ១៨៧ ៣១៤នាក់ ក្នុងឆ្នាំ ១៩៥០បានធ្លាក់មកត្រឹម៨០ ៩៩៨នាក់ ក្នុងឆ្នាំ២០១៧ (៥៧%)។ ឧស្សាហកម្មនេះកាប់យកឈើនៅក្នុងព្រៃ។
១១) ការបោកគក់ ការសំអាត និងលាបពណ៍៖ មានកម្មករចំនួន ៦៩៦ ៧៤២ នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម ២៩៥ ៣៩៥ នាក់ក្នុងឆ្នាំ២០១៧ (៥៨%)។ អាជីវកម្មនេះផ្ដល់សេវាកម្មសម្អាត និងជ្រលក់ពណ៍សម្លៀកបំពាក់។
១០) ចង្ក្រានបាយ ការផលិតដែកថែប ម៉ាស៊ីនដុតនំ៖ មានកម្មករចំនួន ៦៩១ ១៨៤នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ២៧០ ៣៦៧ នាក់ក្នុងឆ្នាំ២០១៧ (៦១%)។ ឧស្សាហកម្មនេះផលិតសំភារ:ដែលជាដែកថែប និងអាឡយ។
៩) ការដឹកជញ្ជូនតាមទឹក៖ មានកម្មករចំនួន ២១២ ៩៧៩នាក់ ក្នុងឆ្នាំ ១៩៥០ បានធ្លាក់មកត្រឹម ៧៤ ៣៦២នាក់ក្នុងឆ្នាំ ២០១៧ (៦៥%)។ ស្សាហកម្មនេះផ្ដោតលើការដឹកជញ្ជូនទំនិញតាមកាប៉ាល់ ឬនាវា។
៨) ការផលិតដែកនិងដែកថែប៖ មានកម្មករចំនួន ២៨២ ៩២២នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម ៨៨ ២៣៤ នាក់ក្នុងឆ្នាំ២០១៧ (៦៩%)។ ស្សាហកម្មនេះធ្វើគឺ ការគ្រប់ដណ្តប់លើការផលិតពាក់ព័ន្ធនឹងដែក ឬស្ពាន់ និងសំភារ:ផ្សេងទៀត។
៧) ការផលិតសម្លៀកបំពាក់និងគ្រឿងបម្លាស់៖ មានកម្មករចំនួន ១ ០០៦ ៣៨៦នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ២០៧ ០២៣ នាក់ ក្នុងឆ្នាំ២០១៧ (៧៩%)។ ឧស្សាហកម្មនេះធ្វើការផលិតសម្លៀកបំពាក់និងផលិតផលផ្សេងៗ។
៦) ការផលិតថ្នាំជក់៖ មានកម្មករចំនួន ១០៤ ៦៨៩នាក់ ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម២០ ២៨៦នាក់ ក្នុងឆ្នាំ២០១៧ (៨១%)។ ឧស្សាហកម្មនេះធ្វើគឺការផលិតថ្នាំជក់ដូចជាផលិតផលបារីជាដើម។
៥) ការដឹកជញ្ជូនទំនិញតាមផ្លូវដែក៖ មានកម្មករចំនួន ១ ៤៣៦ ៦៨១នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ២៥៤ ៨៣៦នាក់ ក្នុងឆ្នាំ២០១៧ (៨២%)។ ឧស្សាហកម្មនេះគឺទាក់ទងនឹងការដឹកជញ្ជូនទំនិញ ឬមនុស្សតាមផ្លូវដែកដោយរថភ្លើង។
៤) ការផលិតក្រណាត់៖ មានកម្មករចំនួន ៨៩៧ ២៦៦នាក់ ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម ១០៧ ៦០៧នាក់ ក្នុងឆ្នាំ ២០១៧ (៨៨%)។ ឧស្សាហកម្មនេះផលិតក្រណាត់និងវាយនភ័ណ្ឌ។
៣) ការផលិតស្បែកជើង៖ មានកម្មករចំនួន២៧៧ ៦៣៩ នាក់ក្នុងឆ្នាំ១៩៥០បានធ្លាក់ចុះមកត្រឹម ៣២ ៥៧៧ នាក់ក្នុងឆ្នាំ២០១៧ (៨៨%)។ ឧស្សាហកម្មនេះផលិតស្បែកជើងផ្សេងៗដែលជាតម្រូវការរបស់អតិថិជន។
២) ការរុករកធ្យូងថ្ម៖ មានកម្មករ៥៣៧ ៧០២នាក់ បានធ្លាក់មកត្រឹម ៦២ ៥៣៦ ក្នុងឆ្នាំ ២០១៧ (៨៨%)។ ឧស្សាហកម្មនេះធ្វើគឺការរុករកថាមពលធ្យូងថ្មឬក៏ដំណើរការឧស្សាហកម្ម។
១) រោងម៉ាស៊ីនប៉ាក់៖ មានកម្មករចំនួន ២០៨ ៨៦៣ នាក់ក្នុងឆ្នាំ១៩៥០ ធ្លាក់មកត្រឹម ១៨ ០៧៤នាក់ក្នុងឆ្នាំ ២០១៧ (៩១%)។ ឧស្សាហកម្មនេះផលិតសម្លៀកបំពាក់ប៉ាក់និងទំនិញផ្សេងទៀត។