ការពិតគួរឲ្យភ្ងាក់ផ្អើលទាំង ១០ ពីទីក្រុងម៉ាកាវ ដែលអ្នកប្រហែលមិនដឹង​



ម៉ាកាវ ត្រូវបានគេស្គាល់ថាជាទីក្រុងល្បែង ដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់ព័រទុយកាល់អស់រយៈពេល ៣០០ឆ្នាំ។ ម៉ាកាវត្រូវបានគេស្គាល់ថាជាទីក្រុងដែលមានវប្បធម៌កូនកាត់ចិននិងព័រទុយកាល់។ ទីក្រុងនេះជាតំបន់រដ្ឋបាលពិសេសរបស់ចិន ដែលមានទឹកដីកោះទំហំ ៣០គីឡូម៉ែត្រការេ។ មានរឿងរ៉ាវជាច្រើនដែលអ្នកប្រហែលជាមិនដឹងពីម៉ាកាវ។ ខាងក្រោមនេះគឺជាការពិតទាំង ១០ របស់ម៉ាកាវ៖

១) ម៉ាកាវជាឈ្មោះដែលបង្កើតឡើងដោយសារតែការយល់ច្រលំ

A-Ma Temple Macau

ឈ្មោះ ម៉ាកាវ ត្រូវបានបង្កើតឡើងដោយសារតែអ្នកលក់តាមសមុទ្រជនជាតិព័រទុយកាល់ ដែលបានមកដល់ទឹកដែនកោះមួយនេះ។ ជនជាតិនេះបានសាកសួរប្រជាជននៅលើដីកោះមួយនេះ ប៉ុន្តែប្រជាជននៅទីនេះយល់ច្រលំ ហើយបានឆ្លើយថា A-Ma-Gau ដោយពួកគេយល់ថាជនជាតិព័រទុយកាល់ សួរអំពីឈ្មោះប្រាសាទមួយក្នុងតំបន់របស់ខ្លួន។ ចាប់ពីពេលនោះមក ជនជាតិព័រទុយកាល់ បានប្រើប្រាស់ឈ្មោះ ‘A-Ma-Gau’ ហើយដែនដីមួយនេះក្រោយមកត្រូវបានគេហៅថា Macau។

២) ម៉កាវជាទឹកដីអ្នកមានជាងគេលំដាប់លេខ២ក្នុងពិភពលោក

បើយោងទៅតាម International Monetary Fund គិតត្រឹមខែតុលា ឆ្នាំ២០១៧ ម៉ាកាវគឺជាប្រទេសអ្នកមានលំដាប់លេខ២លើពិភពលោក ដោយប្រជាពលរដ្ឋមានប្រាក់ចំណូល ១១៤ ៤៣០ដុល្លារ។ បន្ថែមពីនេះ ម៉ាកាវ មិនមានជាប់បំណុលសាធារណៈ និងមានប្រាក់បំរុងសារពើពន្ធ (fiscal reserves) រហូតដល់ ៥៥ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០១៦។ 

៣) ម៉ាកាវ មានប្រជាជនច្រើនជាងគេលើពិភពលោក

ជាមួយនឹងចំនួនប្រជាជន ៦៤៨ ៥០០នាក់ក្នុងទំហំដី ៣០,៥ គីឡូម៉ែត្រការ៉េ ដែលធ្វើឲ្យទីក្រុងមួយនេះមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ក្នុងឆ្នាំ ២០១៧ ម៉ាកាវមានភ្ញៀវទេសចរ ទស្សនាប្រមាណសរុប ៣២,៦ លាននាក់ផងដែរ។ 

៤) រដ្ឋាភិបាលផ្ដល់ប្រាក់ទៅដល់ប្រជាជន

Macau rich

ដោយសារតែចំណូលប្រចាំឆ្នាំដែលបានពីពន្ធកាស៊ីណូ រាល់ឆ្នាំរដ្ឋាភិបាលក្នុងតំបន់ផ្ដល់ប្រាក់ទៅដល់ប្រជាជនដែលរស់នៅជាអចិន្ត្រៃយ៍ប្រមាណ ៩ ០០០០ patacas (១ ២០០ដុល្លារ) និងប្រជាជនដែលរស់នៅមិនអចិន្ត្រៃយ៍ ៥ ៤០០ patacas (៦៧០ ដុល្លារ) ដែលចំនួននេះមិនទាន់មានការផ្លាស់ប្ដូរទេចាប់ពីឆ្នាំ ២០១៤មក។ 

៥) ម៉ាកាវជាទីក្រុងអាណានិគមដំបូងនិងចុងក្រោយរបស់អ៊ឺរ៉ុប

ម៉ាកាវជាទីក្រុងអាណានិគមចុងក្រោយរបស់ ព័រទុយកាល់។ ម៉ាកាវ គឺជាតំបន់ធ្វើពាណិជ្ជកម្មក្នុងឆ្នាំ ១៥៥៧ ហើយបានក្លាយជាទឹកដីអាណានិគមក្នុងឆ្នាំ ១៨៨៧។ ម៉ាកាវត្រូវបានប្រគល់ទៅឲ្យចិនវិញនៅឆ្នាំ ១៩៩៩។ ក្នុងរយៈពេល ៤៥០ឆ្នាំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព័រទុយកាល់ ម៉ាកាវទទួលនូវវប្បធម៌ ស្ថាបត្យកម្ម និងភាសាថែមទៀតផង។ 

៦) ម៉ាកាវជាទីក្រុងដែលមានភាសាកំពុងប្រឈមមុខនឹងការបាត់បង់

Patuá គឺជាជាភាសាកូនកាត់អ៊ឺរ៉ុបនិងអាហ្វ្រិក ដែលត្រូវបានអភិវឌ្ឍហើយក្លាយជាភាសារបស់សហគមជនជាតិភាគតិច Eurasian។ ក្នុងឆ្នាំ ២០១៩ អង្គការយូនីស្កូ (UNESCO ) បានចាត់ទុកភាសា Patuá ជាភាសាដែលកំពុងប្រឈមមុខនឹងការបាត់បង់ខ្លាំង។ គិតត្រឹមឆ្នាំ ២០០០ ភាសាមួយនេះមានអ្នកប្រើប្រាស់តែ ៥៥នាក់ប៉ុណ្ណោះ។

៧) ម៉ាកាវ ជាទីក្រុងដែលមានមុខម្ហូបបញ្ចូលគ្នាច្រើន

Macanese cuisine គឺជាមុខម្ហូបដែលបញ្ចូលគ្នាពីគ្រឿងផ្សំនិងរបៀបចំអិនពីប្រទេសចិនភាគខាងត្បូងនិងប្រទេសប៉ទុយកាល់។ ត្រលប់ទៅកាន់ ៤០០ ឆ្នាំមុន មុខម្ហូបនេះត្រូវបានគេចាត់ទុកថាជាមុខម្ហូបដែលបញ្ចូលគ្នា។

៨) ម៉ាកាវ បំបែកឯកក្តកម្មការលោតកម្ពស់ខ្ពស់ជាងគេ

ម៉ាកាវ ជាទីក្រុងដែលជាប់ឯកក្តកម្ម Guinness World Record ក្នុងកីឡាលោតពីលើអាកាស Highest Commercial Bungee Jump នៅលើពិភពលោក។ នៅលើកំពូលអការ Macau Tower អ្នកលោកកម្ពស់លោតពីកម្ពស់ ២៣៣ម៉ែត្រ ចុះទៅក្រោម។ ក្រៅពីនេះ Macau Tower ក៏ជាកន្លែងដែលផ្ដល់សកម្មភាពផ្សេងៗផងដែរដូចជា Skywalk និង SkyJump ជាដើម។ 

៩) មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុងម៉ាកាវគឺជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូនីស្កូ

 

ក្នុងឆ្នាំ ២០០៥ មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុងម៉ាកាវ ត្រូវបានដាក់បណ្ចូលទៅក្នុងតារាង Unesco World Heritage List ដែលបង្ហាញអំពីវប្បធម៌ផ្ទុយគ្នារវាងចិននិងព័រទុយកាល់។ 

១០) ម៉ាកាវទទួលបានប្រាក់ចំណូលពីកាស៊ីណូជាង៣ដង

ម៉ាកាវគឺជាទីក្រុងល្បែងធំបំផុតរបស់ពិភពលោក។ ទីក្រុងនេះបានក្លាយជាឧស្សាហកម្មកាស៊ីណូដែលស្មើនឹង ៨០ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួនសរុប។ ម៉ាកាវជាទីកន្លែងល្បែងស្របច្បាប់របស់ចិន ដែលទាក់ទាញអ្នកលែងភាគច្រើនពីប្រទេសចិននិងហុងកុង។ ម៉ាកាវបង្កើតចំណូលពីល្បែងប្រមាណ ៣ដងច្រើនជាង Las Vegas ដែលគិតជាទឹកប្រាក់ ២៨ ពាន់លានដុល្លារ បើធៀបនឹង Las Vegas មានតែ ៦,៤ ពាន់លានប៉ុណ្ណោះ ដោយ Las Vegas មានកាស៊ីណូចំនួន ១៣៥ ខណៈដែលម៉ាកាវមានតែ ៤៩ ប៉ុណ្ណោះ៕

 

 

 

X
5s