វិស័យធនាគារមិនអាចដំណើរការបានល្អឡើយបើប្រជាពលរដ្ឋនៅបន្តរក្សាលុយក្រោមខ្នើយ​



តាមរបាយការណ៍ដែលមានប្រភពពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ នេះចំនួនអតិថិជនដែលប្រើប្រាស់កម្ចីធនាគារមានចំនួន ២.១ លាននាក់ដែលក្នុង ១ លាននាក់ខ្ចីតិចជាង ៤ លានរៀល។ ផលប័ត្រឥណទានជាង ៦.៤ ពាន់លានដុល្លារ អ្នកសន្សំមានជាង ២.៥ លាននាក់ខណៈ ទឹកប្រាក់សន្សំមានចំនួនប្រមាណ ៣.៤ ពាន់លានដុល្លារ ក្នុងនោះកំណើនឥណទានកើនដល់ ១៧% ចំណែកការសន្សំបានកើនឡើងដល់ ២១%។

តែទោះជាយ៉ាងណាប្រជាពលរដ្ឋកម្ពុជាដែលមានគណនីធនាគារនៅមានកម្រិតនៅឡើយ ហើយវាក៏ជាផលលំបាកមួយដែរប្រសើនបើប្រជាជននៅតែបន្តការដាក់ប្រាក់សន្សំក្រោមខ្នើយ និងមិនបញ្ចេញវាឲ្យមានចរាចរណ៍ក្នុងទីផ្សារ។ វាក៏បានធ្វើឲ្យលទ្ធភាពទទួលបានប្រាក់កម្ចីរបស់អាជីវកម្មខ្នាតតូចនិងមធ្យម (SME) ជួបផលលំបាកដែរ អាចដោយសារ SME នៅតែគិតថាគាត់មិនមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការទទួលកម្ចីនោះ។ 

តាមប្រសាសន៍លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុបានឲ្យដឹងថា «មកទល់ពេលនេះនៅតែមានប្រជាពលរដ្ឋមួយចំនួនយល់ថា ការដាក់បញ្ញើក្នុងធនាគារមិនសូវជាមានសុវត្ថិភាព ហើយគាត់គិតថាគាត់អាចរក្សាប្រាក់សន្សំដោយខ្លួនឯងគឺគួរឲ្យទុកចិត្តជាង។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋនៅរក្សាគំនិតនៃភាពខ្មាស់អៀនមួយថា គាត់មានប្រាក់តិចតួចត្រឹម ២០០ ទៅ ៣០០ ដុល្លារបើយកទៅផ្ញើរនៅធនាគារនាំតែខ្មាសគេ ដូច្នេះចាំគាត់មានប្រាក់យ៉ាងតិច ១,០០០ ឬ ២,០០០ ដុល្លារសិនសឹមដាក់នៅធនាគារ ដែលនេះជាផលលំបាកមួយនាំឲ្យវិស័យធនាគារនៅកម្ពុជា»។

ក្រឡែកមើលប្រទេសក្នុងតំបន់អាស៊ានដូចជា ថៃ និងសិង្ហបុរីមានប្រព័ន្ធហិរញ្ញរីកចម្រើន និងរឹងមាំដែលបានធ្វើឲ្យចរន្តសាច់ប្រាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ចមានដំណើរការល្អ៕

ដោយ៖ យ៉ាយ៉ា

 

X
5s