កសិករ​ខ្មែរ​ជាង​៥០​ម៉ឺន​គ្រួសារ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​សារ​ការ​កំណត់​ពន្ធ​របស់​EU​



នេះ​គឺ​ជា​ឆ្នាំ​ទី​មួយ​ហើយ​សម្រាប់​កម្ពុជា ដែល​ត្រូវ​បាន​សហគមន៍​អឺរ៉ុប​កំណត់​យក​ពន្ធ​លើ​ការ​នាំ​ចូល​ ដែល​ការ​កំណត់​ពន្ធ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​កម្ពុជា​ប្រមាណ​ជាង​ ៥០០,០០០០ គ្រួសារ​ដែល​ខិតខំ​ប្រកប​រប​រដាំដុះ ស្រូវ​ក្រអូប​ផ្កា​ម្លិះ ស្រូវ​ក្រអូប​គ្រាប់​វែង​ ជា​ប្រភេទ​ពូជ​ស្រូវ​ដែល​មិន​បាន​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ ជា​មួយ​ផលិតផល​ដាំដុះ​របស់​សហគមន៍​អឺរ៉ុប​ឡើយ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

 

ចំពោះ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ នា​ដើម​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជិត​ ៩៣០០០​តោន។ ដែល​ចំនួន​នេះ​បាន​ត្រឹម​តែ​ជាង​ពាក់​កណ្ដាល​ប៉ុណ្ណោះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ ឆមាស​ទី​១​នា​ដើម​ឆ្នាំ​២០១៨។ ដោយ​ហេតុ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា  បាន​ទទូច​ស្នើ​សំ​សហគមន៍​អឺរ៉ុប​ឲ្យ​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាកសិករ​កម្ពុជា​ជាង​ កន្លះ​លាន​គ្រួសារ។

អង្ករ​កម្ពុជា​ត្រូវ​បាន​ផលិត​ឡើង​ស្រប​តាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ​ ហើយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជួយ​ដល់​អ្នក​ផលិត​ឲ្យ​អនុវត្ត​ស្រប​តាម​កម្មវិធី​ដែល​រៀបចំ​ឡើង ដោយ​ជំរុញ​ឲ្យ​គោលការណ៍ បង្ក​បង្កើន​ផល​ប្រកប​ដោយ​ សីលធម៌ ការ​ទទួល​ខុស​ត្រូវ និង​មាន​ចីរភាព។ ជា​គោលដៅ​សម្រាប់​លើក​កម្ពស់​នូវ​ប្រព័ន្ធ​មួយ​ ដែល​មាន​សមធម៌ ហើយ​ផ្ដល់​ផលប្រយោជន៍​ជាក់លាក់​ដល់​ប្រជាកសិករ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s