សម្រង់គតិចំនួន១០ របស់លោក Paulho Coelho អ្នកនិពន្ធសៀវភៅ The Alchemist​



ក្នុងឆ្នាំ១៩៨៨ សៀវភៅបែបផ្សងព្រេងមួយក្បាលដែលមានចំណងជើងថា The Alchemist ត្រូវបានចេញផ្សាយ។ ក្រោយមកសៀវភៅមួយក្បាលនេះក៏ត្រូវបានក្លាយជាសៀវភៅដែលលក់ដាច់ជាងគេជាអន្តរជាតិ ហើយត្រូវបានគេយកទៅបកប្រែជាច្រើនភាសានៅជុំវិញពិភពលោក។ អ្នកនិពន្ធសៀវភៅនេះមានឈ្មោះថា Paulho Coelho គឺជាអ្នកនិពន្ធជនជាតិប្រេស៊ីលដែលឆ្នាំនេះគាត់ស្ថិតក្នុងវ័យ៧១ឆ្នាំ។ តើគាត់មានគតិល្អៗអ្វីខ្លះដែលអាចឲ្យអ្នកយកទៅគិតពិចារណាដោះស្រាយបញ្ហាជីវិតបាន ? ខាងក្រោមនេះគឺជាសម្រង់គតិដែលប្រកបដោយអត្ថន័យស៊ីជម្រៅចំនួន១០របស់គាត់៖

១) «ធ្នូអាចបាញ់បានដោយទាញវាថយក្រោយ។ នៅពេលជីវិតទាញអ្នកថយក្រោយជាមួយនឹងការលំបាក នេះមានន័យថាវានឹងនាំអ្នកទៅរកអ្វីដែលអស្ចារ្យ។ ដូច្នេះចូរផ្ដោតស្មារតីហើយតម្រង់ឆ្ពោះទៅមុខ។»

២) «ជីវិតមានវិធីច្រើនយ៉ាងក្នុងការពិសោធន៍មើលពីឆន្ទៈរបស់មនុស្ស វាអាចមិនមានអ្វីសោះកើតឡើងឬបើមិនដូច្នោះទេក៏មានរឿងគ្រប់បែបយ៉ាងកើតឡើងព្រមគ្នាដែរ។»

៣) «មានភាពក្លាហាន។ ប្រថុយនឹងគ្រោះថ្នាក់។ គ្មានអ្វីដែលអាចជំនួសបទពិសោធន៍បាននោះទេ។»

៤) «រង់ចាំគឺឈឺចាប់។ បំភ្លេចគឺឈឺចាប់។ ប៉ុន្តែការដែលមិនដឹងថាគួរជ្រើសរើសណាមួយទើបជាការរងទុក្ខដ៏លំបាកបំផុត។»

៥) «អ្នកត្រូវតែប្រថុយនឹងគ្រោះថ្នាក់។ អ្នកនឹងយល់ពីវេទមន្តនៅក្នុងជីវិតបានពេញលេញទាល់តែអ្នកអនុញ្ញាតឲ្យអ្វីដែលមិនបានរំពឹងទុកកើតឡើង។»

៦) «ប្រាប់បេះដូងរបស់អ្នកថាភាពភ័យខ្លាចសេចក្ដីរងទុក្ខយ៉ាប់ជាងសេចក្ដីរងទុក្ខខ្លួនវាទៅទៀត។  ហើយគ្មានបេះដូងណាដែលរងទុក្ខនៅពេលដែលវាស្វែងរកក្ដីសុបិនរបស់វានោះឡើយ។»

៧) «ពួកយើងត្រូវតែឈប់ហើយមានការដាក់ខ្លួនគ្រប់គ្រាន់ក្នុងការយល់ថាវាមាននូវអ្វីម្យ៉ាងដែលត្រូវបានហៅថា អាថ៌កំបាំង។»

៨) «ខ្ញុំសរសេរចេញពីដួងព្រលឹងរបស់ខ្ញុំ។ នេះគឺជាមូលហេតុដែលការរិះគន់មិនបានធ្វើឲ្យខ្ញុំឈឺចាប់នោះឡើយ ព្រោះថាវាគឺជាខ្ញុំ។ បើវាមិនមែនជាខ្ញុំ បើខ្ញុំធ្វើពុតជានរណាម្នាក់ នោះវានឹងធ្វើឲ្យពិភពលោករបស់ខ្ញុំមិនមានតុល្យភាព តែខ្ញុំស្គាល់ថាខ្លួនឯងជានរណា។»

៩) «អ្នកលង់ទឹកមិនមែនដោយសារតែធ្លាក់ទឹកនោះទេ តែដោយសារតែធ្វើឲ្យខ្លួនឯងជ្រមុជលិចលង់នៅក្នុងនោះ។»

១០) «ខ្ញុំតែងតែជាអ្នកមានព្រោះថាលុយមិនមានទំនាក់ទំនងជាមួយនឹងក្ដីសុខនោះឡើយ។»

 

X
5s